ភាគទី6:ចេះស្ដាប់បង្គាប់ចឹងទៅគួរឱ្យស្រឡាញ់ខ្លះ

727 63 5
                                        

#គ្រឺង~គ្រឺង~

សំឡេងកណ្ដឹងរោទ៍របស់សាកលវិទ្យាល័យបញ្ជាក់ថាដល់ពេលដែលសិស្សទាំងអស់ត្រូវនាំគ្នាចូលទៅ
តាមថ្នាក់រៀនរៀងខ្លួនហើយ ហើយពេលនេះសភាពនៅក្នុងសាលាទាំងមូលក៏ស្ងាត់ជ្រៀបព្រោះសិស្សទាំងអស់ត្រូវចូលរៀនដែរ លើកលែងតែថ្នាក់របស់នាយក្រាស់ Jungkook ប៉ុណ្ណោះដោយសារតែគ្រូមានការរវល់ទើបមិនបានមកបង្រៀន។

<<ថ្ងៃនេះក្នុងថ្នាក់រញ៉េរញ៉ៃម្ល៉េះ?>> Yoongi សួរទៅកាន់មិត្តរបស់ខ្លួនព្រោះពេលចូលមកថ្នាក់ផ្សេងៗចូលអស់ហើយនៅឡើយតែថ្នាក់ខ្លួនមួយ

<<គ្រូរវល់ទៅ Date ជាមួយប្រពន្ធហើយ>>
Hoseok តបទៅវិញលក្ខណៈលេងសើចព្រោះខ្លួនក៏មិនដឹងថាគ្រូទៅណាដូចគ្នា

<<Date ឯងស្អីគ្រូចំណាស់តាយើងហើយនៅចង់មានពេលចឹងទៀតមែនទេ>>Yoongi តបទាំងសម្លក់មុខ Hoseok

<<ចុម!!មើលងាយចាស់ បែបនេះហើយ Romantic ជាងក្មេងៗទៀត >>Hoseok

<<ចុះឯងដឹងថាគាត់ទៅ Date នៅឯណាដែរទេ?>>

<<យើងមិនដឹងថាគាត់ទៅណាផង យើងចេះតែនិយាយៗទៅ>>Hoseok តបទៅហីៗព្រោះតែមិន
បានដឹងថាគាត់ទៅណាពិតមែន(មិនស្ណំខំអួត😂🔪)

<<ឯងនេះសមតែមួយដៃបែកផ្កាយពេញមេឃទេ>>
Yoongi យកដៃទៅវាយក្បាល Hoseok តិចៗ

<<ទំនេរចឹងដើរលេងបន្តិចទៅ ល្អទេ??>>Hoseok
ក៏បបួលមិត្តភក្តិទាំងបួនរបស់ខ្លួន(សិស្សគំរូម៉ោងលីបដើរលេងខូចដូចអ្នកអាន😒)

<<ទៅណា?>> Jungwoon ដែលស្ងាត់មកជាយូរហើយឮបែបនេះក៏សួរឡើង

<<ទៅណាក៏បានដែរ ប៉ុន្តែមិនបាច់ទៅឆ្ងាយទេខ្លាចមករៀនម៉ោងក្រោយមិនទាន់>>

<<ត្រឹមត្រូវណាស់សុទ្ធតែខ្លាចមករៀនមិនទាន់ ចុះទៅធ្វើអីទៅ?>>Yoongi ចោទសួរទៅកាន់គេ

<<យើងដើរលេងក៏មិនចោលការសិក្សាដែល>>

<<ចុះឯងចាប់អារម្មណ៍ចង់ទៅប្រពាតព្រៃជាមួយយើងទេ?(🤣)>> Hoseok សួរទៅ Jungkook
ដែលមិនព្រមនិយាយអ្វីសោះគិតតែពីអង្គុយចុចទូរសព្ទធ្វើព្រងើយ

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now