ភាគទី2:សង្គ្រាមកើតឡើង🔪

1K 81 0
                                        

#គ្រីង~គ្រីង~

បន្ទាប់ពីអង្គុយរៀនរយៈពេលពីរម៉ោងបានកន្លងផុតទៅក៏ដល់ពេលចេញលេង ហើយសិស្សទាំងអស់ក៏រៀបចំសៀវភៅទុកដាក់បានត្រឹមត្រូវទើបនាំគ្នាទៅញ៉ាំអាហារ។

<<Tae...ឯងទៅញ៉ាំបាយអត់?>>Jimin ក្រោយពីរៀបចំសៀវភៅបានស្រួលបួសហើយក៏មកបបួលគ្នាទៅញ៉ាំបាយ

<<យើងញ៉ាំមកពីផ្ទះរួចហើយ ពួកឯងទៅចុះ>>tae

<<ណា៎ៗ~ឯងញ៉ាំរួចហើយក៏ទៅដែរទៅ ចាត់ទុកថាកំដរពួកយើងទៅចុះណា>>Jimin និយាយទាំងអង្រួនដៃ tae បែបអង្វរ.ក

<<ហ៊ឺយ~ឯងនេះ តោះចឹង>>ពួកគេទាំងបីនាក់ក៏ដើរទៅកាន់រោងអាហារ

#រោងអាហារ

<<អ៊ំស្រី ដាក់បាយឆាបង្គាពីរចានមកអ៊ំ>>Lizzជាមិត្ត Taehyung និង Jimin និយាយឡើង

<<ចាស ក្មួយចាំបន្តិចអ៊ំដាក់ឲ្យអ្នកខាងនោះសិន>>គាត់និយាយទាំងញញឹមមកកាន់ពួកគេ
បន្តិចក្រោយមកបុរសសង្ហាឆ្នាំទីបីទាំងបួននាក់ក៏ដើរសំដៅមករោងអាហារដែលធ្វើឲ្យពួកស្រីៗទាំងអស់ជ្រួលជ្រើមព្រោះតែភាពស្រស់សង្ហារបស់ពួកគេឆក់យកបេះដូងនារីៗស្ទើរតែទាំងអស់ទៅហើយ ប៉ុន្តែវាបែរជាធ្វើឲ្យរាងតូចធុញទ្រាន់នឹងសំឡេងចេចចាចរបស់ពួកនាង មិនដឹងជាស្អីណាស់ណាទេលោកអើយ។

<<អា kook ទៅយកបាយមកហើយយកឲ្យយើងផង>>Yoongiនិយាយទាំងភ្នែកសម្លឹងរកមើលកន្លែងអង្គុយ

<<យើងផង>> Jungwoon

<<អឺ!យើងដែរ>> Hoseok

<<ស្អី!ហេតុអីជាយើង យើងកាន់មិនអស់ទេទៅយកខ្លួនឯងទៅ>> Jungkook តបទៅវិញ នេះញ៉ាំទាំងអស់គ្នាមកប្រើតែគេម្នាក់ឯងចឹងឬ?

<<ទៅៗ ចាំយើងរកកន្លែងអង្គុយឲ្យ>Yoongi

<<មកអាseokទៅពីរនាក់>>Jungkookនិយាយរួចក៏អូសHoseokទៅជាមួយ

<<សួស្តី!សុំរួមតុផងបានទេព្រោះកន្លែងពេញអស់ហើយឃើញទីនេះនៅទំនេរក៏មកតែម្ដងទៅ សង្ឃឹមថាសិស្សប្អូនមិនប្រកាន់ទេណា?>>Yoongi និយាយខណៈទាញកៅអីមកអង្គុយជិតJimin

<<មិនអីទេ សិស្សច្បងអង្គុយបាន>> Lizz តបទៅវិញទាំងញញឹមគួរសម

♥️🔥ប្រជែងស្នេហ៍🔥♥️Donde viven las historias. Descúbrelo ahora