+វីឡា គីម
នៅក្នុងផ្ទះវីឡាដ៏ធំល្វឹងល្វើយនៃពេលព្រឹកនេះគឺមានសភាពអ៊ូអរយ៉ាងចម្លែកព្រោះតែអ្នកប្រុសតូចនៃគ្រួសារនេះបានត្រលប់មកពីមន្ទីរពេទ្យវិញតាំងពីល្ងាចមិញមកម្ល៉េះ។ ប៉ាម៉ាក់របស់ថេយ៉ុងមកអង្គុយជុំគ្នានៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវរង់ចាំកូនប្រុសចុះមកអាលនឹងប្រាប់រឿងមួយដល់គេ។
"ថេយ៍ ចុះមកហើយមកអង្គុយជិតម៉ាក់មកកូន"លោកស្រីគីមក្រោយឃើញនាយតូចចុះមកដល់ក៏ហៅឲ្យទៅអង្គុយជិតគាត់។
"បាទម៉ាក់"នាយតូចក៏ដើរទៅតាមម្ដាយរបស់ខ្លួន
"ម៉ាក់មានរឿងចង់ប្រាប់កូន"ក្រោយពីទទួលបានការងក់ក្បាលពីស្វាមីហើយលោកស្រីគីមក៏ចាប់ផ្ដើមប្រាប់ទៅថេយ៉ុង
"មានរឿងអ្វីមែនទេម៉ាក់?"
"គឺប៉ានិងម៉ាក់ចង់ឲ្យកូនទៅបន្តការសិក្សានៅក្រៅប្រទេស"
"ថាមិច??ហេតុអីទៅម៉ាក់?"នាយតូចសួរដោយការងឿងឆ្ងល់ សុខៗក៏ឲ្យទៅរៀននៅក្រៅប្រទេសបែបនេះគេភ្ញាក់ផ្អើលមិនស្ទើរនោះទេ
"មែនហើយកូន"លោកគីមបន្ថែម
"តែកូន...."
"កូនមិនចាំបាច់បារម្ភនោះទេ ជុងក៏ទៅដែរណា"ឃើញកូនចង់ប្រកែកគាត់ក៏ប្រាប់ថាជុងហ្គុកក៏ទៅដែរព្រោះខ្លាចគេមិនព្រមទៅ យ៉ាងណាៗគាត់ក៏មិនបណ្ដោយឲ្យកូនប្រុសគាត់ទៅតែម្នាក់ឯងដែរ ដូច្នេះហើយទើបគាត់ព្រមព្រៀងជាមួយនឹងលោកស្រីចនដើម្បីឲ្យជុងហ្គុកទៅដូចគ្នាហើយទំនាក់ទំនងរបស់ពួកគេទាំងពីរពួកគាត់ក៏បានដឹងអស់ហើយដែរ។
"ប៉ុន្តែហេតុអីក៏ម៉ាក់ឲ្យកូនទៅរៀនក្រៅប្រទេសបែបនេះ?"
"កូននៅចាំអ្នកដែលធ្វើបាបកូនបានទេ?ម៉ាក់គ្រាន់តែរក្សាសុវត្ថិភាពឲ្យកូនតែប៉ុណ្ណោះព្រោះយើងក៏មិនដឹងដែរថានាងនិងមានគំនិតអាក្រក់អ្វីខ្លះដើម្បីមកធ្វើបាបកូនទៀត"ទាំងនេះជាគោលបំណងដែលគាត់បញ្ជូននាយតូចឲ្យទៅរៀននៅឆ្ងាយ ព្រោះគ្មានអ្នកណាទៅដឹងនោះទេថានាងនិងធ្វើអ្វីបន្ទាប់ពីចេញមកវិញនោះទេ ទឹកចិត្តអ្នកជាម្ដាយតែងតែគិតដល់កូននិងចង់ឲ្យគេមានសេចក្តីសុខជានិច្ច។
