រៀនមិនបានប៉ុន្មានម៉ោងក៏ដល់ម៉ោងចេញលេង សិស្សទាំងអស់នាំគ្នាបណ្ដើរគ្នាសំដៅទៅរកអាហារពេលព្រឹកនៅកង់ទីនដែលនៅក្នុងសាលាស្រាប់។
"អេ៎!អាល្អិត"
"យើងឈ្មោះ ថេយ៉ុង ហៅឲ្យស្រួលផង"នាយតូចសម្លក់ទៅកាន់ Cain(ខេន៍) បុរសកូនកាន់ដែលដើរមកតុរៀនរបស់ខ្លួន
"បាទ...សុំទោស... តោះទៅញ៉ាំបាយទេ?"នាយសុំទោសដោយបង្អូសសម្លេងឲ្យស្រទន់និងបបួលគេទៅញ៉ាំបាយទាំងដែលពីមុនគេមិនដែលបបួលអ្នកណាទៅញ៉ាំឡើយ អាចថាថេយ៍ជាមនុស្សទីមួយហើយដែលគេអ្នកបបួលព្រោះតាំងពីឃើញមុខភ្លាមដូចជាចាប់ចិត្តក្មេងតូចមុខស្រីនេះហើយ។
"អត់ទេ ឯងទៅៗ"ថេយ៉ុងបដិសេដព្រោះគេនៅចាំជុងហ្គុកមករក ហើយបើសិនជាចេញទៅខ្លាចជុងហ្គុកឃើញនឹងកើតរឿងទៀត
"អត់ឃ្លានទេ?"
"ឃ្លាន!"
"បើឃ្លានឆាប់ឡើង"
"នែ៎!!!"មិនទាន់បាននិយាយចប់ស្រួលបួលផងថេយ៉ុងក៏ត្រូវ Cain ចាប់អូសដៃទៅទាំងមិនប្រាប់មួយម៉ាត់រកតែឈានជើងតាមស្ទើរមិនទាន់ទៅហើយ
"នែ៎!!ហេតុអីក៏អូសយើងលឿនយ៉ាងនេះ!ជុងហ្គុក..."
ចេញមកដល់ខាងក្រៅថ្នាក់ ថេយ៉ុងក៏ឈប់ង៉ង់ពេលឃើញជុងហ្គុកឈរនៅមុខថ្នាក់ខ្លួនមិនដឹងពីពេលណា ថែមទាំងជ្រួញចិញ្ចើមមើលមកដៃដែលត្រូវ Cain យកទៅកាន់ទៀត។
"ឯងជាអ្នកណា?"Cain សួរទៅកាន់ជុងហ្គុកពេលឃើញគេសម្លឹងមកខ្លួនទាំងទឹកមុខចងកំហឹង
"យើងទេដែលត្រូវសួរឯងថាជាអ្នកណា? ហេតុអីមកកាន់ដៃថេយ៍? ឆាប់លែងដៃគេភ្លាមទៅ"នាយនិយាយទាំងសង្ក្រឺតធ្មេញហើយចាប់ទាញដៃថេយ៍ម្ខាងទៀត
"ជុងគេ..."
"ជាសង្សារ!យ៉ាងមិច? សង្សារមិនអាចកាន់ដៃគ្នាមែនទេ?" Cain និយាយទាំងញាក់ចិញ្ចើមឌឺធ្វើឲ្យជុងហ្គុកក្ដៅក្រហាយលើសដើម អាម្នាក់នេះហ៊ានណាស់ ហ៊ានកាន់ដៃសង្សារគេហើយមកនិយាយបញ្ជោះបន្សោកដាក់គេទៀត
"ហ៊ឹស...!គួរឲ្យចង់សើចណាស់! ហ៊ានមកនិយាយថាខ្លួនឯងជាសង្សារគេទៅកើតទាំងដែលបានជួបគ្នាមិនទាន់នឹងមួយថ្ងៃស្រួលបួលផង ហើយក៏ចាំទុកផងថាថេយ៍ជាសង្សារយើង បើមិនជឿសួរគេទៅ"ជុងហ្គុក
