"ថាយ៉ាងមិច?ចុះថេយ៍កើតអ្វីធ្ងន់ធ្ងរដែរទេ?"ជុងវុន ដែលទើបតែទទួលបានដំណឹងហើយក៏ភ្ញាក់ផ្អើលមកមិនចេះតិចហើយចិត្តបារម្ភក៏និមិត្តខ្លួនឡើងមកដោយមិនអាចហាមឃាត់បាន។
"មែនហើយ តែពេលនេះគេអស់អីហើយ ឯងមិនបាច់បារម្ភខ្លាំងពេកនោះទេ"ជុងហ្គុក ក៏និយាយលើកទឹកចិត្តមិត្តមិនឲ្យបារម្ភពីនាយតូច ប៉ុន្តែខ្លួនឯងវិញបែរជាពេលនេះហើយមិនទាន់បាត់បារម្ភសោះ។
"ចុះពេលណាទើបចេញពីមន្ទីរពេទ្យវិញ?"ព្រះ
"ប្រហែលជាល្ងាចនេះហើយ យើងទៅវិញសិនហើយណា ព្រោះត្រូវទៅយកថេយ៍នៅល្ងាចនេះផង"ជុងហ្គុក ថាហើយក៏ងើបចេញពីកៅអីដែលនៅក្នុងហាងកាហ្វេមួយកន្លែងជាមួយជុងវុន។
"យើងទៅដែរ"នាយកម្លោះក៏ឃាត់ជុងហ្គុក ព្រោះតែគេក៏ចង់ទៅមើលថេយ៉ុងដែរ មិនបានយូរក៏បានទៅតែមួយភ្លែតក៏អស់ចិត្តហើយ
"ម៉ោះ!!"ថាហើយពួកគេក៏ចេញដំណើរទៅជាមួយគ្នាតែម្ដង
+មន្ទីរពេទ្យ
នៅក្នុងបន្ទប់អ្នកជម្ងឺដែលមានតែសំណើចក្អាកក្អាយយ៉ាងកងរំពងដូចជាមិនមែនជាបន្ទប់អ្នកជម្ងឺទាល់តែសោះ គឺយើងឃើញមានមនុស្សបួននាក់ដែលនៅជុំវិញគ្រែរបស់ថេយ៉ុង គ្មានអ្នកណាក្រៅពីមិត្តជុងហ្គុក និងមិត្តរបស់នាយតូចនោះទេ ដែលពួកគេមកសួរសុខទុក្ខនាយតូចបន្ទាប់ពីបានដឹងរឿងនេះហើយ។
"ហាសហា...ឈប់និយាយទៅខ្ញុំសើចរឹងពោះហើយ"ថេយ៉ុង ក៏លើកដៃរាដើម្បីឲ្យហូសុកឈប់និយាយទៀត បើនៅតែបន្តបែបនេះទៀតធានាថានឹងត្រូវឈឺមុខរបួសទៀតមិនខាននោះទេ ព្រោះសើចខ្លាំងពេក។
"Ok ok បងឈប់ក៏បានដែរ"អ្នកទាំងអស់គ្នាក៏យកដៃក្ដោបពោះព្រោះសើចនឹងរឿងកំប្លែងដែលហូសុកនិយាយឲ្យស្ដាប់សើចឡើងរឹងពោះអស់ទៅហើយ។
"នាំគ្នានិយាយរឿងអ្វីនឹង?ដូចជាសប្បាយដល់ហើយហ្ន៎"ជុងហ្គុក ក៏ចូលមកជាមួយជុងវុន ទាំងមិនភ្លេចសួរទៅកាន់អ្នករាល់គ្នាដែលសើចឡើងឮសំឡេងដល់ខាងក្រៅឯណោះ មិនដឹងថាមានរឿងអ្វីកំប្លែងណាស់ណានោះទេ។
ពួកគេមិនតបនឹងសំណួររបស់នាយតែបែរជាសើចកាន់តែខ្លាំងឡើងពេលឃើញមុខជុងហ្គុងហើយ។ ចំណែកថេយ៉ុងវិញមិនហ៊ានសើចឲ្យគេដឹងនោះទេ បានត្រឹមតែយកដៃខ្ទប់មាត់សើចតិចៗប៉ុណ្ណោះ។
