ធ្មេចបើកៗ!!ដំណើរទស្សនកិច្ចរបស់សិស្សទាំងអស់ក៏បានចូលមកដល់។ ក្រោយពីទទួលបានដំណឹងថានាយតូច Taehyung ចូលរួមក្នុងដំណើរទស្សនកិច្ចនេះ Jungkook ក៏ប្ដូរចិត្តភ្លាមៗរហូតដល់មិត្តទាំងបីហួសចិត្តយ៉ាងខ្លាំង មនុស្សស្អីបែបនេះទេតាមមិនទាន់ទេលោកអើយ។
ក្នុងថ្ងៃនេះផងដែរយើងក៏ឃើញមានឡានរបស់សាលាចំនួន5គ្រឿងសុទ្ធតែជាឡានធំៗដែលអាចដាក់សិស្សបានច្រើននាក់។ ក្រឡេកមើលកម្លោះតូចនេះវិញគឺកំពុងតែស្វែងរកឡានមិត្តភក្តិរបស់ខ្លួនដែលត្រូវជិះជាមួយតែវាជាពេលវេលាស៊យអីទៅដែលត្រូវមកជួបកម្លោះ Jeon Jungkook សត្រូវពាន់ឆ្នាំរបស់ខ្លួនវិញ
"ប្រញាប់ទៅណា?"Jungkook ចាប់ផ្ដើមសួរឡើងពេលឃើញគេបម្រុងនឹងដើរចេញទៅ
"រកឡានជិះ"Taehyung ឆ្លើយកំបុតកំបុយដឹងស្រាប់ហើយថាឲ្យតែជួបមុខលើកណាអារម្មណ៍ល្អៗវាមិននៅក្នុងខ្លួនទៀតនោះទេ
"ឡានឯងទៅចោលបាត់ហើយមិនបាច់ខំសម្លឹងរកមើលទេ"Jungkook នៅតែឱបដៃផ្អែកនឹងឡាននិយាយទៅកាន់គេ
"កុហកមិនសមសោះហើយ"Taehyung សម្លក់នាយបន្តិចរួចដើរទៅរក Jimin and Lizz ដែលកំពុងឈរចាំខ្លួន
"មកហើយ តោះឡើងឡានទៅ" Lizz និយាយរួចពួកគេទាំងបីក៏ឡើងឡានទៅបាត់ក្រោមក្រសែភ្នែករបស់ Jungkook
"លោកគ្រូៗឈប់សិន"ពេលឃើញលោកនាយកដើរមក Jungkook ក៏ប្រញាប់ឃាត់ភ្លាមមានបំណងចង់សុំអ្វីម្យ៉ាង
"មានការអី Jungkook?"នាយក
"គឺខ្ញុំចង់សុំលោកគ្រូទៅជិះឡានជាមួយសិស្សប្អូនបានទេព្រោះនៅទីនេះពេញអស់ហើយអង្គុយក៏ពិបាក"Jungkook និយាយប្រាប់ហេតុផលទៅគាត់ ហេតុផលដែលសមរម្យមួយដើម្បីបានទៅជិះឡានជាមួយនាយតូច
"បើបែបនឹងក៏មិនអីទេណា ប្អូនអាចទៅបាន"គាត់និយាយរួចប្រុងដើរចេញទៅវិញតែត្រូវនាយបីនាក់ទៀតមកអាក់ដំណើរគាត់
"លោកនាយកហា៎ ពួកខ្ញុំក៏ចង់ទៅជិះឡានមួយនោះដែរព្រោះឡាននេះពេញហើយអង្គុយពិបាកពិតមែន"
Yoongi ក៏ដើរមកនិយាយជាមួយគាត់បំណងចង់ឲ្យគាត់អនុញ្ញាតដើម្បីខ្លួនបាននៅក្នុងឡានជាមួយអូន
Minnie របស់ខ្លួន
