ភាគទី30:គ្រាន់តែចង់ការពារអូន ខុសដែរមែនទេ?

Start from the beginning
                                        

_Cain សម្លឹងមើលទៅមុខថេយ៍ ចំណែកនាយតូចក៏ងក់ក្បាលខ្លាំងៗហើយកែវភ្នែកបញ្ជាក់ថាវាពិតប្រាកដមិនបានលេងសើចឡើយ។

"អា៎...ជាសង្សារក៏គង់តែបែកគ្នាបានដែរ វាគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ ហើយមើលថែគេឲ្យល្អណាសម្លាញ់ ប្រយ័ត្នរបូតពីដៃ"Cain មិនបានភ្ញាក់ផ្អើលនឹងចម្លើយនេះ ផ្ទុយទៅវិញគេបែរជាលាន់មាត់និងនិយាយចាក់ចុចធ្វើមើលតែអ្នកទាំងពីរនឹងចង់បែកគ្នាណាស់អញ្ជឹង ថែមទាំងដើរមកទះស្មាជុងហ្គុកបន្តិចហើយដើរទៅបាត់។

"អាចង្រៃយ៍...!"ជុងហ្គុកប្រុងនឹងស្ទុះទៅធាក់ពីក្រោយហើយតែត្រូវនាយតូចចាប់ជាប់ខ្លាចមានរឿងធំ ណាមួយទើបតែចូលថ្ងៃដំបូងផងតែមើលចុះ ដូចទ្រង់វេទនាណាស់។

"បានហើយជុង កុំមានរឿងទៀតអី"

"កុំឲ្យយើងឃើញមុខម្ដងទៀតឲ្យសោះ មិនអញ្ជឹងយើងនឹងសំពោងឯងឲ្យណាណីម្ដងអាកូនកាត់ ហើយអូនក៏អញ្ចឹងដែរ កុំសូវនៅក្បែរនឹងស្និតស្នាលវាពេក កុំសូវនិយាយជាមួយវាបើបងឃើញអូននៅជាមួយវាទៀតអូនត្រូវរបស់បងមិនខានទេ"ជុងហ្គុកនិយាយហូរហែរប្រៀនប្រដៅថេយ៉ុងដូចជាកូនម្នាក់យ៉ាងអញ្ចឹង ស្រឡាញ់ខ្លាំង ហួងហែងខ្លាំង តែក៏មិនដឹងថាការស្រលាញ់នេះនៅបន្តរហូតឬក៏អត់នោះទេ។

"ហីយ៉ា~បងចាំបាច់រអ៊ូច្រើនធ្វើអី តោះទៅញ៉ាំអី អូឃ្លានហើយ"ថាហើយអ្នកទាំងពីរក៏ដើរបណ្ដើរគ្នាទៅទាំងជុងហ្គុកមុខមិនស្រស់នោះទេ

#កង់ទីន

មកដល់កន្លែងញ៉ាំអាហារអ្នកទាំងពីរក៏រកកន្លែងអង្គុយបានស្រួលបួលហើយ ជុងហ្គុកក៏ជាអ្នកស្ម័គ្រចិត្តទៅយកអាហារមកឲ្យគេ។ ពេលនាយចេញទៅបាត់ នាយតូចក៏ត្រូវអង្គុយម្នាក់ឯងរងចាំនាយ ប៉ុន្តែក៏មានក្រុមបងធំប្រចាំសាលាមកពីណាមិនដឹងមករករឿងក្មេងប្រុសម្នាក់ដែលអង្គុយមិនឆ្ងាយប៉ុន្មានពីគេនោះឡើយ ហើយសិស្សគ្រប់គ្នាក៏នាំគ្នារត់ចេញ និយាយជារួមគ្មានអ្នកណាហ៊ានជាមួយក្រុមនេះឡើយ។

"បាយនេះឆ្ងាញ់ដែរទេក្មេងតូច?"ជីអូ មេក្រុមគេបង្អស់និយាយទៅកាន់គេហើយនៅមានលើកជើងជម្ទែងដាក់លើតុក្មេងនោះទៀតផង

You've reached the end of published parts.

⏰ Last updated: May 01, 2022 ⏰

Add this story to your Library to get notified about new parts!

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now