ភាគទី29; ដៃក្រអូប

Start from the beginning
                                        

"ថាម៉េចអ្នកគ្រូ?"ជុងហ្គុកងើបឈរឡើងទាំងច្រលោតធ្វើឲ្យអ្នកក្នុងថ្នាក់មើលមុខគេគ្រប់គ្នា តែគេមិនខ្វល់យ៉ាងណាពេលនេះរឿងគេសំខាន់ជាង

"មែនហើយ ឈ្មោះប្អូននៅទីនោះព្រោះនាយកសាលាចាត់ចែងមកយ៉ាងច្បាស់ហើយណា"

"ចុះសុំដូរបានទេ?"ជុងហ្គុក

"មិនអាចដូរបានទេ ឈ្មោះនៅបន្ទប់ណាក៏រៀននៅទីនោះ"

"តែខ្ញុំចង់រៀននៅថ្នាក់នេះ អ្នកគ្រូដូរឲ្យបានទេ?"នាយនៅតែមិនបោះបង់ការសុំដូរថ្នាក់ យ៉ាងណាគេមិនអាចរៀនបែកពីថេយ៉ុងបានឡើយ ឲ្យគេងបែកបន្ទប់គ្នាហើយចង់ឲ្យរៀនបែកថ្នាក់គ្នាទៀតមែនទេ? សម្លាប់គេទៅ!!!

"អ្នកគ្រូមិនអាចសម្រេចទេ"

"តែ...."

"បានហើយជុង កុំតវ៉ាច្រើនអី"ឃើញថានាយចង់ប្រកែកទៀតនាយតូចក៏បែរមុខមកនិយាយជាមួយនាយឲ្យឈប់ប្រកែកនឹងអ្នកគ្រូទៀតខ្លាចថានាយនឹងខឹងច្រលោតខ្លាំងឡើងព្រោះគេដឹងច្បាស់ថាជុងហ្គុកចិត្តក្ដៅណាស់ ហ៊ានតែមិនបានដូចចិត្តគេច្បាស់ជាខឹងដាច់ក្បាលដាច់កន្ទុយមិនខានទេបើហ៊ានតែមិនឃាត់។

"អូនមិនចង់រៀនជាមួយបងមែនទេ?នេះបងខំថាមកទីនេះដើម្បីបានរៀនជាមួយអូនដែលណាថេយ៍"នាយនិយាយទាំងបញ្ចេញទឹកមុខមិនពេញចិត្តឡើងមកឲ្យថេយ៍ដឹងថាគេខកចិត្តប៉ុណ្ណាដែលមិនអាចសម្រេចបំណងបែបនេះ

"មិនមែនបែបនោះទេណា អូនគ្រាន់តែមិនចង់ឲ្យមានរឿងវែងឆ្ងាយប៉ុណ្ណោះអ្នកគ្រូក៏ធ្វើតាមថ្នាក់លើដែរ កុំឲ្យគាត់ពិបាកដោយសារយើងអី យ៉ាងណាយើងអាចជួបគ្នានៅពេលចេញលេងបានតើ"នាយតូចខំពន្យល់ដល់គេនិងចាប់ដៃនាយមកកាន់អង្អែលតិចៗឲ្យគេស្ងប់ចិត្ត ហើយក៏បានផលពិតមែន នាយឈប់តវ៉ាហើយនិយាយឡើង÷

"Ok បងតាមអូន តែអូនត្រូវប្រយ័ត្នហើយមិនត្រូវមើលប្រុសណាទេ ម្យ៉ាងទៀតបងមិនទុកចិត្តអ្នកនៅក្នុងថ្នាក់នេះទេ មើលពួកគេចុះ"នាយនិយាយទាំងសម្លឹងទៅពួកអស់នោះដែលមើលមកគេពីនាក់ហាក់ឆ្ងល់ថានិយាយអី ព្រោះអ្នកទាំងពីរនិយាយខ្សឹបៗឲ្យឮតែពីរនាក់ប៉ុណ្ណោះ។

"ពុទ្ធោអើយជុង!បានហើយបងប្រញាប់ទៅថ្នាក់ទៅ គ្រូចូលរៀនហើយណា"

"បងនឹងមករកអូន"ថាហើយនាយក៏ទាញកាតាបដើរចេញទៅវឹងទាំងមុខងាប់ សូម្បីតែអ្នកគ្រូក៏គេមិនខ្ចីលា និយាយពីថាឈ្លើយលំដាប់កំពូលហើយ>_<

"អេ៎!ស្រីស្អាត"

"ស្អីគេ?ស្រីស្អាតស្អី?"ថេយ៍ងើយមុខឡើងទាំងងឿងឆ្ងល់និងក្ដៅក្រហាយព្រមគ្នាពេលត្រូវបុរសសង្ហារកូនកាត់ម្នាក់ដែលអង្គុយតុមុខគេបែរមករកគេហើយហៅស្រីស្អាតទៀត មើលមកគេដូចស្រីណាស់ហេស៎?(មកពីដូចបានហៅ😔)

"យើងហៅឯងនឹងហើយ"គេនិយាយខ្សឹបៗព្រោះខ្លាចគ្រូឮព្រោះពេលនេះគាត់កំពុងពន្យល់មេរៀនតែខ្លួនបែរជាមកនិយាយគ្នាវិញ

"អ្នកណាស្រីស្អាត?យើងមិនមែនស្រី"ថេយ៍សម្លក់ទៅវិញ

"តែដូចស្រីណាស់"គេនិយាយទាំងញញឹមរាយមន្តស្នេហ៍ដាក់នាយតូច ចង់និយាយថាគេជាប្រុសស្អាតប្រចាំសាលាក៏បានព្រោះគេជាកូនកាត់បីសាសន៍មានមុខមាត់និងរូបរាងសង្ហារឥតខ្ចោះល្បីដល់សិស្សស្រីដែលដែលនៅអគារម្ខាងទៀតមកសុំស្រឡាញ់គ្រប់គ្នាតែត្រូវនាយមិនយកចិត្តទុកដាក់ សូម្បីតែមនុស្សប្រុសខ្លះក៏លួចស្រឡាញ់នាយដែរ ប៉ុន្តែចំពោះថេយ៉ុងវិញឃើញមុខហើយក៏មិនបានលង់ស្នេហ៍ជាមួយទេ មានតែចង់ធាក់ថែមប៉ុណ្ណោះ។

"បិទមាត់ហើយបែរទៅវិញទៅ"

"ចុម!ឆ្នាស់ទៀតនៀក៎...មានសង្សារនៅ?"គេមិនខ្វល់ហើយសួរថែមទាំងវាយចិញ្ចើមច្រលើមដាក់

"ឈប់សួរហើយបែរទៅវិញទៅ"នាយតូចសង្គ្រឺតធ្មេញសែនខ្នាញ់នឹងគេណាស់ ចរិកមិនខុសគ្នាពីជុងហ្គុកពេលជួបគ្នាដំបូងឡើយ តែថាពេលនោះគឺឈ្លោះគ្នាសាហាវណាស់(ចាំបានទេ?)😂

"អត់ចង់"

"ឲ្យបែរទៅវិញ"មិននិយាយតែមាត់នាយតូចក៏លើកដៃទៅរុញមុខគេចេញទៅវិញពេលគេឱនមកកាន់តែជិតខ្លួន

"ហ៊ឹម...ដៃក្រអូបណាស់"

"អា...អាមនុស្សរោគចិត្ត"ថេយ៉ុងស្ទើតែចេញផ្សែងតាមត្រចៀក តាមចិត្តខឹងចង់តែស្រែកជេរឲ្យណាណីទេតែនេះកំពុងរៀនគេមិនអាចធ្វើអ្វីបានក្រៅពីជេរតិចៗឲ្យឮតែពីរនាក់ប៉ុណ្ណោះ រឹតតែក្ដៅចិត្តពេលគេមិនខ្វល់ហើយនៅសើចហ៊ឹសៗឌឺឲ្យគេទៀត គួរឲ្យខឹងមែន!!

_____________
To be contiune....💜

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now