"អារុណសួស្ដីអ្នកគ្រូ"Student
"ថ្ងៃនេះយើងមានសិស្សទើបតែចូលថ្មីនៅក្នុងថ្នាក់ពួកយើងដែលគេមកពីកូរ៉េ យ៉ាងណាៗជួយរាក់ទាក់គេផងព្រោះគ្នាយើងក៏មានអ្នកមកពីកូរ៉េខ្លះដែរ អញ្ជើញចូលមក"អ្នកគ្រូថាចប់ ជុងហ្គុកនិងថេយ៍ក៏ដើរចូលមកក្នុងថ្នាក់ព្រមគ្នាទាក់ទាញចំណាប់អារម្មណ៍សិស្សប្រុសទាំងអស់ឲ្យមើលទៅពួកគេ ជាពិសេសគឺថេយ៉ុងតែម្ដងដែលពួកគេចាប់អារម្មណ៍ជាងគេដល់ថ្នាក់ធ្វើឲ្យជុងហ្គុកក្ដៅក្រហាយដែលពួកគេហ៊ានមើលមកសង្សារគេដូច្នេះ។
"ប្អូនទៅរកកន្លែងអង្គុយនៅត្រង់នោះទៅ"អ្នកគ្រូចង្អុរទៅតុដែលនៅជិតបង្អួចបង្ហាញដល់គេហើយអ្នកទាំងពីរក៏ដើរទៅអង្គុយដោយនាយតូចអង្គុយតុខាងមុខហើយជុងហ្គុកអង្គុយតុខាងក្រោយព្រោះតុមួយអង្គុយបានតែម្នាក់ប៉ុណ្ណោះ។
"តោះយើង បើជុំគ្នាអស់ហើយអ្នកគ្រូសុំតមេរៀន តែមុននឹងយើងបន្តមេរៀនខ្ញុំសុំហៅវត្តមានពេលចូលម៉ោងដំបូងសិនណា" ថាហើយអ្នកគ្រូក៏ហៅឈ្មោះសិស្សទាំងអស់គ្មានបាត់អ្នកណាម្នាក់ឡើយរហូតដល់ឈ្មោះចុងក្រោយ
"គីម ថេយ៉ុង"
"បាទ អ្នកគ្រូ"
"Ok គ្មានអ្នកអវត្តមានទេ អញ្ចឹងយើងអាចតមេរៀនបាន មានអ្នកអត់ឮឈ្មោះដែលទេ?"
"អ្នកគ្រូ អត់ឮឈ្មោះខ្ញុំទេ"ជុងហ្គុកលើកដៃប្រាប់ទៅអ្នកគ្រូធ្វើឲ្យគាត់ជ្រួញចិញ្ចើមចូលគ្នា ក្នុងថ្នាក់មានគ្នា 35 នាក់គ្រប់ចំនួនគ្មានអ្នកអវត្តមាន ចុះម្នាក់នេះមកពីណា?
"ប្អូនឈ្មោះអី?"គាត់និយាយបណ្ដើរព្រមទាំងឆែករកមើលក្នុង Computer គាត់បណ្ដើរខ្លាចថាហៅចន្លោះឈ្មោះ
"ខ្ញុំឈ្មោះចន ជុងហ្គុក"
"អូ...!ចន ជុងហ្គុក ឈ្មោះប្អូននៅក្នុងបន្ទប់ B-07 មិនមែនក្នុងថ្នាក់នេះទេ"ក្រោយពីរកឃើញឈ្មោះហើយគាត់លើកវែនតាបន្តិចហើយប្រាប់ទៅនាយធ្វើឲ្យនាយបើកភ្នែកធំៗ មិនថាតែគេទេ សូម្បីថេយ៉ុងក៏ដូចគ្នាដែរ។ ជុងហ្គុកពេលមករៀននៅទីនេះគេសុខចិត្តបញ្ចុះឆ្នាំមួយឆ្នាំដើម្បីបានរៀននៅថ្នាក់ជាមួយថេយ៉ុង ព្រោះអាចមកនៅមើលថែនិងការពារគេឲ្យបានល្អ ហើយប៉ាម៉ាក់គេក៏មិនថាអីដែរព្រោះមិនថាតែនៅទីនេះឬនៅកូរ៉េជុងហ្គុករៀនមិនដែលឡើងថ្នាក់ផង!មិនមែនមកពីគេរៀនមិនចេះ តែគេមិនចង់ឡើងថ្នាក់ព្រោះថាបើរៀនឆាប់ចប់គេក៏នឹងត្រូវគ្រប់គ្រងក្រុមហ៊ុនប៉ានិងបងប្រុស គេមិនចង់ទេ ព្រោះមិនទាន់អស់សប្បាយ។តែអ្នកណាទៅដឹងថាទេវតាលេងសើចនឹងគេឲ្យគេនឹងថេយ៉ុងរៀនបែកគ្នាទៀតឲ្យទាល់តែបាន។
ភាគទី29; ដៃក្រអូប
Start from the beginning
