< ម៉ាក់!!!!កូនមិនព្រមទេ!!!យ៉ាងណាក៏កូនមិនរៀបការដែរ>suga បានព្យាយាមប្រកែកយ៉ាងខ្លាំងតែហាក់ដូចជាមិនបានផលសោះ ចំពោះប៉ាគេវិញទោះគាត់ធំជាងគេក្នុងគ្រួសារមែន តែបើប្រពន្ធគាត់និយាយយ៉ាងម៉េចគាត់ក៏មិនចង់ប្រឆាំងអីដែរ
< គ្មានសិទ្ធប្រកែក ត្រៀមខ្លួនធ្វើជាកូនកម្លោះនៅ3ខែក្រោយទៅ>សម្តីរបស់គាត់តាំងពីដំបូងបានធ្វើឲ្យmiyaនាងសប្បាយចិត្តជាខ្លាំង ដំបូងគិតថាត្រឹមតែភ្ជាប់ពាក្យសិន តែនេះអត់ទេរៀបការយកតែម្តង
< ម៉ាក់ចាំមើលទៅ ពិធីរៀបការនឹងមិនកើតឡើងនោះទេ>suga ប្រើក្រសែភ្នែកមុតស្រួចសម្លឹងមកគ្រប់គ្នាហើយក៏បោះជំហានទាំងកំហឹងសម្តៅទៅកាន់ឡានរបស់ខ្លួន
< អញ្ជឹងកូនសុំលាទៅផ្ទះសិនហើយម៉ាក់អ៊ំនិងប៉ាអ៊ំ នេះក៏យប់ដែរខ្លាចម៉ាក់ប៉ាគាត់បារម្ភ>miya បានឱនលាពួកគាត់ទាំងពីរបន្ទាប់ពីបានឃើញរាងក្រាស់បើកឡានចេញទៅបាត់
< ត្រូវការឲ្យមានអ្នកជូនទៅទេកូនហើយចាប់ពីថ្ងៃនេះទៅឈប់ហៅម៉ាក់អ៊ំប៉ាអ៊ំទៀតទៅ កូនហៅប៉ាម៉ាក់ធម្មតាក៏បានដែរព្រោះចាប់ពីពេលនេះទៅពួកយើងជិតក្លាយជាគ្រួសារតែមួយហើយ>គាត់ប្តូរទឹកមុខមកញញឹមវិញហើយប្តូរសព្វនាមទៀតផង
< ច៎ាស....តែ..មិនបានឲ្យមានអ្នកណាជូនទៅទេ កូនអាចទៅខ្លួនឯងបាន>
< តាមសម្រួលក្មួយ>Mr.min
< អូនកុំបង្ខំកូនពេកអី គេធំហើយ គេចេះរើសគូរជីវិតខ្លួនឯងហើយ>Mr.min និយាយឡើងពេលmiyaនាងចេញទៅបាត់
< បងចង់ឲ្យគេទៅស្រឡាញ់អាខ្ទើយនោះហ៎េស??កូនប្រុសត្រកូលមីនស្រឡាញ់ប្រុសដូចគ្នា ឮដល់ណាខ្មាសគេដល់នឹង>Mrs.min សម្លក់ទៅកាន់អ្នកជាស្វាមីចំណែកគាត់បានត្រឹមតែដកដង្ហើមធំ
~~ថ្ងៃបើកបវេសនកាលថ្មី~~
ទីបំផុតឆ្នាំសិក្សាថ្មីក៏បានបើកឡើងវិញម្តងទៀត សិស្សគ្រប់គ្នារីករាយណាស់ដែរបានមកជួបជុំគ្នាវិញ
< អាស្វា....ឯងokណា??គ្នាមិនគួរឲ្យឯងមកធ្វើមេអណ្ដើកបែបនេះទេ>Jimin មានអារម្មណ៍សោកស្តាយព្រោះពេលនេះJeffyនាងកំពុងតែយកចិត្តទុកដាក់នឹងJungkookខ្លាំងមែនទេនទោះបីជារាងក្រាស់មិនពេញចិត្តក៏ដោយ
DU LIEST GERADE
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romantikបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
Ep 29: រនាំងគ្រួសារ
Beginne am Anfang
