Ep 27: ក្តីសុខខ្ញុំពេលមានជីមីននៅក្បែរ

Начните с самого начала
                                        

< លែងដៃខ្ញុំទៅ!!ពួកយើងមិនទាន់ត្រូវជាអ្វីនឹងគ្នា ជួយធ្វើខ្លួនត្រឹមត្រូវបន្តិចទៅ>suga បេះដៃនាងចេញពីដៃរបស់គេ

< តែបន្តិចទៀតពួកយើងក៏ក្លាយជាគូរដណ្តឹងហើយ ម៉ាក់របស់បងនិងម៉ាក់របស់ខ្ញុំបានព្រមព្រៀងគ្នារួចហើយ>miya

< តែខ្ញុំមិនបានព្រមជាមួយទេ!!>

< តោះពួកយើងនាំគ្នាទៅញុាំអីទៅ ឆាប់ឡើង!!>miya ក៏ចាប់អូសដៃរាងក្រាស់ទៅកន្លែងញុាំអី

ជានិស្ស័យឬដែរធ្វើឲ្យគេមកជួបJiminនៅហាងមួយនេះ ខំសម្លឹងរកមើលគេមួយសន្ទុះតែបែរជាមកជួបគ្នានៅហាងនេះវិញ

< អ៎េ!!នោះជាជីមីនតើ ពួកយើងទៅអង្គុយទីនោះទៅ>miya ក៏ភ្ញាក់ផ្អើលហើយក៏បបួលរាងក្រាស់ទៅអង្គុយទីនោះ

< សួស្តីJimin មិននឹកស្មានថានឹងបានជួបគ្នានៅទីនេះសោះ>miya ក៏ចូលមករាក់ទាក់ដាក់រាងតូចធ្វើដូចជាស្និទ្ធតាំងពីពេលណាមកចឹង

< សួស្តី...>Jimin លើកដៃសួស្តីទៅវិញ ញញឹមមិនសូវសមពេលអ្នកដែរសុំខ្លួនធ្វើសង្សារម្សិលមិញមកជាមួយមនុស្សស្រីដែរធ្លាប់ឲ្យខ្លួនធ្វើមេអណ្តើកឲ្យ

< តើអាចឲ្យខ្ញុំនឹងអនាគតគូរដណ្តឹងអង្គុយនៅទីនេះបានទេ??>

< គឺ...ខ្ញុំនិងនាងមិនមែនដូច្នេះទេ ខ្ញុំមកជាមួយនាងដោយសារតែម៉ាក់ប៉ុណ្ណោះ>suga ប្រញាប់ប្រកែកខ្លាចថាជីមីននឹងយល់ច្រឡំមកលើគេ

< បាន...ប្រាកដជាបាន!!>Jimin មិនយល់ខ្លួនឯងហេតុអីគ្រាន់តែគេនិយាយប៉ុណ្ណឹងសោះ បេះដូងនេះវាដូចជាចុកៗអួលណែនបែបនេះ??ណាមួយគេនឹងរាងក្រាស់ក៏មិនទាន់បានត្រូវជាអ្វីនឹងគ្នាដែរ

< អូ!!នេះជាសង្សាររបស់Jiminមែនទេ??មិនធ្លាប់បានឃើញសោះ>

< មិនមែនទេខ្ញុំជាគូរដណ្តឹងរបស់បងប្រុសជីមីន ឈ្មោះថាសុកជីន>Jin

< រីករាយដែលបានស្គាល់ណាបង ខ្ញុំឈ្មោះmiya>

< នេះបងប្រុសរបស់ជីមីនមានគូរដណ្តឹងជាមនុស្សប្រុសមែនទេ??>suga សួរទាំងភ្ញាក់ផ្អើលកន្លងមកគេមិនដែលបានដឹងរឿងទាំងអស់នេះទេ

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Место, где живут истории. Откройте их для себя