Ep 26: ក្តីសុខតិចតួច><

Start from the beginning
                                        

< កូន...>

< ហាមប្រកែក យ៉ាងណាក៏ម៉ាក់បានណាត់ទុករួចហើយកូនត្រូវតែទៅជាដាច់ខាត>គាត់និយាយផ្តាច់ការចំពោះកូនប្រុស ព្រោះគេប្រកែករហូតដោយលេសរវល់នេះ រវល់នោះ

< តែស្អែកកូនមានការងារសំខាន់ធ្វើពិតមែន ទៅមិនបានទេ>

< ការងារអីទៅ?សាលាក៏សម្រាក ការងារក្រុមហ៊ុនកូនមិនបាច់បារម្ភទេមានប៉ាកូនគាត់នៅមើលហើយ>

< ជាការងារផ្ទាល់ខ្លួន>

< ចាំថ្ងៃក្រោយទៅ យ៉ាងណាថ្ងៃស្អែកនេះត្រូវជូនក្មួយmiyaដើរលេងស្រាប់ហើយ>Mrs.min ចាប់កាន់ស្មាកូនប្រុសរបស់គាត់ហើយនិយាយតិចៗថា...

< កុំធ្វើឲ្យម៉ាក់អស់សង្ឃឹមណា កូនត្រូវតែរៀនបែងចែកឲ្យដាច់ថាអ្វីជាពេជ្រហើយអ្វីជាដុំថ្ម>ញញឹមបន្តិចទៀតហើយឡើងទៅលើបាត់

< ហុឹម....!!!>ដកដង្ហើមធំបន្តិច ទឹកមុខគេរៀងពិបាកមើល

ចូលមកដល់ក្នុងបន្ទប់ក៏នឹកឃើញដល់Jiminទៀតហើយប្រញ៉ាប់ដកទូរស័ព្ទឆាតទៅកាន់រាងតូច

< Hey!!!អនាគតសង្សារញុាំបាយហើយឬនៅ??>suga បានផ្ញើសារបែបនេះទៅកាន់ជីមីន ទោះបីជាព្រាននារីរាប់ឆ្នាំមែនតែមិនធ្លាប់ញ៉ែអ្នកណាទេ ស្ទាយ៍ញ៉ែហួសសម័យមែនទែនតែម្តង

< មិនចូលមើលទេឬយ៉ាងម៉េច??បំបាក់ទឹកចិត្តគ្នាទាំងរស់ន៎ាក>រង់ចាំប្រហែលជា30នាទីហើយមិនទាន់ឃើញតបទៀតក៏ទុកទូរស័ព្ទលើគ្រែហើយចូលទៅងូតទឹកបាត់

_skip_

< អរគុណបងណាស់សម្រាប់ថ្ងៃនេះ អូនមានក្តីសុខខ្លាំងមែនទែនហើយ>tae

< មកពីបងស្រឡាញ់អូន ហើយស្រឡាញ់ពិតប្រាកដបើអត់អូនបងអាចនឹងគិតផ្តេសផ្តាសក៏ថាបាន>Jungkook ចាប់កាន់ដៃtaeហើយផ្តល់ស្នាមញញឹមកក់ក្តៅ

< កុំនិយាយបែបនេះអី>tae ក្តុកក្តួលក្នុងចិត្តជាខ្លាំង គេរើសការធ្វើបែបនេះត្រូវឬខុស វាដូចជាយកបេះដូងគេមកលេងសើចអញ្ចឹង

< អូនលាសិនហើយ ថ្ងៃក្រោយជួបគ្នា>ថាហើយក៏ចុះពីលើឡាន ឈរនៅមាត់របងរហូតដល់ឡានជុងគុកចេញទៅបាត់ គ្រាន់តែចង់ដើរចូលក្នុងផ្ទះស្រាប់តែមានដៃអ្វីមួយអូសគេទៅម្ខាង

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now