ភាគ⁵⁰

Începe de la început
                                    

« បាទ,សួរស្ដី!! »ក្រោយពេលវិភាគរូបរាងនាងអស់ចិត្តហើយឈីគូក៏តបវិញទាំងញញឹមគួរសមដាក់

« លោកProsecutorនៅដែលឬទេ?!! »នាងចោទសួរឡើងភ្លាមៗទាំងសម្លឹងមើលរូបរាងឈីគូពីក្រោមឡើងលើពីឡើងចុះក្រោម ដោយក្រសែភ្នែកពិបាកនិងស្មាន

« គឺគាត់នៅខាងក្នុង,អ្នកនាងមានការអីមែនទេ? »

« គឺខ្ញុំមានរឿងនិយាយជាមួយគាត់បន្ដិច!! »

« រឿងអ្វី?? »

« ??ខ្ញុំចាំបាច់ត្រូវប្រាប់លោកដែលមែនទេ? »ចិញ្ចើមកោងលើកឡើងលើនិងសួរបញ្ជក់ទាំងសម្លេងហួសចិត្ត និងសើចនៅក្នុងបំពង់ក

« អត់ទេ,អញ្ជើញចូលចុះ!! »រាងតូចក្រវីក្បាលតិចៗនិងបើកផ្លូវអោយនាងចូល គេប្រហែលជាធ្វើហួសព្រំដែនរបស់ខ្លួនឯង ចង់ដឹងចង់លឺទាំងដឹងហើយថាជុងគុកជារាជអាជ្ងាមានតួនាទីជួយដោះស្រាយបញ្ហាអោយអ្នកដ៏ទៃ តែគេនិយាយត្រង់ក្នុងចិត្តគេពេលនេះមានអារម្មណ៍ថាខុសធម្មតាមានអារម្មណ៍ថានាងមកមិនមែនក្នុងន័យមកបណ្ដឹងរឿងអ្វី។

បន្ទាប់ពីឈីគូងៀកចេញពីមុខទ្វារហើយនាងក៏ដើរចូលទៅទាំងមិនតបតជាមួយឈីគូបន្ដ សូម្បីតែទ្វារក៏មិនបានគោះធ្វើអោយឈីគូជ្រួញចិញ្ចើមមិនពេញចិត្តនិងកាយវិការរបស់នាងក្រមុំជាខ្លាំង ហេតុអីក៏គ្មានសីលធម៍បែបនេះ?

« អ្នកប្រុសឈីគូមកឈរអីទីនេះ? »កំពុងស្លុងក្នុងការគិតសម្លេងមួយទៀតក៏បន្លឺឡើងក្រោយខ្នងរបស់ខ្លួនធ្វើអោយឈីគូភ្ញាក់បន្ដិចព្រមទាំងបែរមកមើលម្ចាស់សម្លេងយ៉ាងលឿន

« គ្មានអីទេ!!! »រាងតូចឆ្លើយធម្មតាពេលដឹងថាជាអ្នកណា

« ចុះចាហ្វាយនៅខាងក្នុងមែនទេ? »

« អ្ហឹម,ប៉ុន្តែគាត់ជាប់ភ្ញៀវហើយ!! »

« ជាអ្នកណា? »

« ប្រហែលកូនក្ដី!! »

« ចុះអ្នកប្រុសបម្រុងទៅណាមែនទេ? »

« ទៅខាងក្រៅ,ញាំអាហារ!! »

« ទៅម្នាក់ឯងមែនទេ? »

« អ្ហឹម.... »

« ចាំខ្ញុំជូនទៅ!! »

« តាមចិត្ត!!!... »ឈីគូសញ្ចឹងបន្ដិចនិងសំណើររបស់kentaមុននឹងងក់ក្បាលយល់ព្រមអោយគេទៅជាមួយ ម្យ៉ាងទៀតក៏ចង់សួរនាំពីជីមីនផង។

ស្នេហ៍លោកជនពាលUnde poveștirile trăiesc. Descoperă acum