< suga hyung!!មើលទៅមេអណ្ដើកមុខស្អាតៗម្នាក់នោះដូចជាលែងខ្វល់ជាមួយhyungហើយ លែងតាមដូចមុន ពីមុនគ្រាន់តែប្រទះឃើញសោះនិយាយចង់បែកពពុះមាត់ តែឥឡូវឃើញហើយមិនចង់មើលមុខទៀត>soobin បានកេះsugaហើយក៏និយាយប្រាប់តាមអារម្មណ៍របស់ខ្លួន
< យើងមិនខ្វល់ទេ គេចង់ធ្វើអីធ្វើទៅបើគេលែងខ្វល់ជាមួយយើងកាន់តែល្អហើយ កំពុងធុញមុខគេផង>suga តបទៅវិញទាំងហីៗដូចមិនបានចាប់អារម្មណ៍អ្វីទាំងអស់
< Jungkook hyung គិតថាមេអណ្ដើកម្នាក់នោះផ្លែកទេ??>soobin បន្ទាប់ពីទទួលចម្លើយពីsugaហើយក៏សួរបងប្រុសចិញ្ចឹមរបស់គេវិញម្តង
< មិនបានចាប់អារម្មណ៍ផង យើងចាប់អារម្មណ៍តែtae taeរបស់យើងទេ>Jungkook តបទៅវិញទាំងញញឹមមើលទៅលង់កូនប្រុសគេមែនទេនហើយ
< លើកទី1ហើយដែលឃើញបងប្រុសរបស់ខ្ញុំឆ្កួតនឹងប្រុសដល់ថ្នាក់នេះ!!>soobin ដកដង្ហើមធំនឹងចរិកបងប្រុសរបស់ខ្លួន ចំណែកឯអ្នកដែលថាមិនបានខ្វល់នោះតាមពិតមានអញ្ចឹងឯណា ក៏លួចគិតពីសម្តីរបស់soobinខ្លះៗដែរនឹងហ៎ា
Jiminមកដល់ផ្ទះភ្លាម គេមានអារម្មណ៍ថាអស់កម្លាំងខុសពីធម្មតាក៏ឡើងទៅលើផ្ទះចូលក្នុងបន្ទប់របស់គេ រាងកាយតូចស្តើងត្រូវដួលទៅលើពូកទាំងស្រុង គេងផ្កាប់មុខទៅលើពូក បន្តិចក្រោយមកទូរស័ព្ទគេក៏បានរោទ៍ឡើងធ្វើឲ្យម្ចាស់ទូរស័ព្ទលើកទទួលទាំងមិនបានមើលលេខទូរស័ព្ទ
< អាឡូ ជីមីននិយាយ>Jimin និយាយទាំងសម្លេងង៉ុលៗ
< យើងដឹងថាឯងហើយអាមេអណ្តើកកន្តឿ មិនបាច់ណែនាំច្រើនទេ យើងcallទៅយើងដឹងថាលេខឯងហើយ>គ្រាន់តែដឹងថាអ្នកខាងនោះជាអ្នកណាភ្លាមធ្វើឲ្យគេស្វាងដូចគេជះទឹកកណ្តាលមុខ
< ន៎ែ!!ងាប់បាត់ហើយហ៎េស!!ម៉េចបានមិនតប>
< អត់ល្បីផង ខ្ជិលឆ្លើយ!!>សម្តីតបតរបស់រាងតូចបានធ្វើឲ្យរាងក្រាស់ខ្នាញ់មិនស្ទើបើនៅក្បែរចង់តែចាប់ជ្រមុចក្បាលចូលទឹកទេ-,-
< ខ្ញុំអាយុបងឯង គួរតែគោរពខ្ញុំបន្តិចទៅ ប្រយ័ត្នតែថ្ងៃណាមួយខ្ញុំទៅធ្វើអនុរក្សថ្នាក់ឯងឲ្យធ្លាក់ដល់បាតថ្នាក់ទៅ>
< លោកមករករឿងខ្ញុំតែប៉ុណ្ណឹងទេមែនទេ??បើមានតែប៉ុណ្ណឹង ខ្ញុំគ្មានពេលមកឈ្លោះគ្នាជាមួយលោកទេ អត់ប្រយោជន៍!!>
< មិនមែនទេៗ ខ្ញុំ...ខ្ញុំនឹកឯងទេដឹង??>suga ក៏និយាយវាឡើងទាំងច្របូកច្របល់មិននឹកស្មានថាគេអាចនិយាយបែបនេះទៅរួច
< ថា...ថាម៉េច??>Jimin គ្រាន់តែស្តាប់ឮគេសឹងតែឈ្លួកទឹកមាត់ ស្អីគេ??នឹកគេ??មិនគិតថាវាកម្លែងពេកទេហ៎េស!!!
< គឺនឹកមេអណ្តើកកន្តឿឯងនឹងណា យ៉ាងម៉េចប៉ុណ្ណឹងច្បាស់ឬនៅ??>
< ច្បាស់!!ច្បាស់ឡើងចាំង!!ច្បាស់ឡើងចង់ក្អួតចេញមកក្រៅវិញ>
To be continue.
អូខេ ចឹងក៏ចឹងទៅ😔
សរសេរដោយ: PR Mochi ツ
YOU ARE READING
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
Ep 12: នឹកមេអណ្ដើកកន្តឿ
Start from the beginning
