Ep 10: គំនិតផ្សំផ្គុំ

Start from the beginning
                                        

< Callទៅៗវាគ្មានទៅខាតបង់អីទេ callទៅក្រឡុកលេងក៏បាន>បន្ទាប់ពីសម្រេចចិត្តហើយគេក៏ខលទៅកាន់រាងតូចដោយបានsaveឈ្មោះថា "មេអណ្ដើកកន្តឿ🤪"

រុឺងៗៗៗ

< អ្នកណាគេនឹង???>Jimin ដែលទើបតែចេញមកពីបន្ទប់ទឹកក៏សម្លឹងមើលទៅកាន់លេខនៅក្នុងទូរស័ព្ទដៃទាំងមិនដឹង ព្រោះគេមិនបានចាំលេខរបស់រាងក្រាស់នោះទេ

_In call_

< អាឡូ!!!អាមណ្តើកកន្តឿ កំពុងធ្វើស្អីនឹង??>គ្រាន់តែរាងតូចចុចទទួលភ្លាម រាងក្រាស់ក៏ពោលពាក្យបែបនេះចេញមក

< Orr ស្មានតែអ្នកណាតាមពិតជាសិស្សច្បងស្លេកៗនឹងទេហ៎េស??ឆឹស...ហើយមានការអីមែនទេ??>Jimin គ្រាន់តែឮសម្លេងដឹងដល់ពោះវៀនធំបាត់ហើយម្នាក់នោះជាអ្នកណាក្រៅពីសិស្សច្បងស្លេកៗរបស់គេ

< គ្មានអីទេ callទៅលេង>

< បើគ្មានអីទេ ខ្ញុំបិទហើយ>

< ឈប់ៗៗៗ មិនទាន់បានអីផងឯងចង់បិទហើយហ៎េស??>គ្រាន់តែឮថារាងតូចចង់បិទភ្លាមគេប្រញ៉ាប់និយាយឃាត់ព្រោះតែមិនទាន់បាននិយាយអីផងចង់បិទយ៉ាងម៉េចហ៎ាស!!យ៉ាងម៉េច!!

< ចុះលោកមានការអីនិយាយលឿនៗទៅ ខ្ញុំប្រញាប់ធ្វើកិច្ចការសាលា>Jimin ដកដង្ហើមធំ

< គឺ...មានអីដែរចង់ឲ្យយើងជួយដែរទេ??ដូចជាកិច្ចការសាលាអីបែបនឹង>suga គ្រាន់តែឮរាងតូចថាធ្វើកិច្ចការសាលាភ្លាម ក៏យកវិធីនេះដើម្បីបានមកនិយាយជាមួយរាងតូចយូរជាងនឹង

< គ្មានអីឱ្យលោកជួយទេ បានហើយ>

តឺតៗៗ

_End call_

< អ៎េ!!!!ឈប់សិន!!!នេះបិទបាត់ហើយហ៎េសមិនទាន់បាននិយាយស្អីផង>suga ក្រឡេកទៅមើលអេក្រង់ទូរស័ព្ទឃើញថារាងតូចបានបិទបាត់ទៅហើយ

Mrs.minវិញគាត់កំពុងតែអង្គុយមើលប្រវត្តិរូបរបស់miyaដែលអ្នកសេុីបគាត់បានផ្ញើរមកឱ្យក្នុងនោះមានដូចតទៅ÷

minវិញគាត់កំពុងតែអង្គុយមើលប្រវត្តិរូបរបស់miyaដែលអ្នកសេុីបគាត់បានផ្ញើរមកឱ្យក្នុងនោះមានដូចតទៅ÷

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Name: Wang Miya
Age: 20 years
Relationship Status: Single
Opposite: Student in university

Curriculum Vitae
ជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនអាហារក្រៀមមួយកន្លែងដែលមានឈ្មោះថាkiyoju Groupជាក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់លេខ1ប្រាំឆ្នាំជាប់គ្នានៅក្នុងប្រទេសកូរ៉េ ធ្លាប់មានទំនាក់ទំនងស្នេហាច្រើនតែពេលនេះតាមដែលបានដឹងពីមិត្តភក្តិរបស់នាងគឺនាងគ្មានជាប់ពាក់ព័ន្ធជាមួយអ្នកណាទៀតនោះទេហើយថែមទាំងមិត្តភក្តិនាងបាននិយាយថានាងបានលង់ស្រឡាញ់សិស្សច្បងឈ្មោះMin yoongiហើយថែមទាំងបានជួលមនុស្សម្នាក់ឱ្យមកធ្វើជាមេអណ្តើកឱ្យទៀតផង
________________________________


< គួរឲ្យចាប់អារម្មណ៍!!បែបនេះប្រហែលជាត្រូវអូសទាញកូនប្រុសខ្ញុំឱ្យមកទាក់ទងជាមួយនឹងកូនស្រីម្នាក់នេះហើយ>Mrs.min បន្ទាប់ពីអានជីវប្រវត្តិរបស់miyaចប់ គាត់ក៏លាន់មាត់ចេញមក គ្រួសារក៏មិនអន់ រូបសម្រស់ក៏ស្អាតបាតនេះហើយកូនប្រសារដែលគាត់ប្រាថ្នា

< អូនពេលណាទើបបញ្ឈប់គំនិតចាប់គូរកូនយើងទៅ គេធំហើយពេលរៀនចប់គេនឹងចេះគិតគូររឿងគូរជីវិតខ្លួនឯងហើយ>Mr.min ដែលនៅក្បែរនោះផងដែរក៏លាន់មាត់ចេញមក

< បងមិនយល់ទេ កូនយើងគេនៅក្មេងចុះបើត្រូវពួកនាងស្រីឈ្លើងៗនោះបោកទៅគិតយ៉ាងម៉េច??ចិត្តខ្ញុំជាម្តាយ ខ្ញុំមិនចង់ឱ្យកូនបានស្រីអង្កៀមលុយអស់នោះមកធ្វើជាភរិយាទេ>Mrs.min គាត់បាននិយាយតបទៅកាន់ប្តីរបស់ខ្លួនវិញ ចំណែកMr.minគាត់ក៏ឈប់និយាយហើយក្រវីក្បាលមកបន្តកិច្ចការក្រុមហ៊ុនរបស់គាត់វិញ

To be continue.

បងស្លេកអើយ!!សារភាពថាស្រឡាញ់អាឆីមីនមក ម៉ាក់បងឯងចាប់ការឥឡូវហើយ😖😭

សរសេរដោយ: PR Mochi ツ

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now