ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

Ξεκινήστε από την αρχή
                                    

   " ម៉ោង 10 ហេីយ តោះជុងគី មកនេះមកកូន ដល់ម៉ោងផ្លុំទៀតហេីយ មីនអា ក៏ដូចគ្នាមកឈរក្បែរជុងគី មក " ជីន ហៅជុងគី ឱ្យមកតុនំខេក
   " យ៉េ ដល់ម៉ោងផ្លុំទៀតហេីយ " ជុងគី ទះដៃ សប្បាយចិត្ត
   " តោះចាប់ផ្ដេីមច្រៀងទៅ "
   " Happy birthday to you! Happy birthday to you! Happy birthday to you ....!!! "
   " បួងសួងទៅចៅ ចាំផ្លុំទៀន "

   ជុងគី ប្រណំដៃបិទភ្នែកបួងសួងរួច ទេីបបេីកភ្នែកហេីយផ្លុំទៀន  គ្រប់គ្នាទះដៃអបអរ មានទាំងកាដូ ឱ្យទៅជុងគី ទៀតផង ។
   " ជុងគី ហា៎ នេះកាដូរបស់បង មីនអា " មីនអា ហុចកាដូ ទៅឱ្យប្អូន
   " អរគុណ បងមីនអា "
   " កាដូ ប៉ាៗ គឺឡានបញ្ជាដែលកូនចង់បាន ប៉ុន្តែពួកយេីង ក៏មានរបស់ស៊ុបប្រាយ៍ដែល មិនមែនតែជុងគីទេ គឺគ្រប់គ្នាតែម្ដង " ថេហ្យុង និយាយទាំងញញឹមទៅគ្រប់គ្នា
   " ហៃយ៉ា អីគេទៅប៉ាតូច? "
   " ថេហ្យុង ហា៎ អ្វីទៅ ឆាប់និយាយមកម៉ាក់និងប៉ាចាំស្ដាប់ "
   " ជុងហ្គុក បងនិយាយទៅ " ថេហ្យុង ងាកទៅប្រាប់ប្ដី
   " បាទ បាន! គឺថា ពេលនេះ ជុងគី ជិតបានប្អូនមួយទៀតហេីយ  ថេហ្យុង កំពុងតែមានផ្ទៃពោះ "

   ហ៊ូរៗៗៗៗ ~~~~

   " ហៃយ៉ា ចំជាល្អពិតមែន ប៉ុន្មានខែហេីយកូន ?"
   " គឺ 8 សប្ដាហ៍ហេីយ ម៉ាក់ "
   " យ៉េ ជុងគី ជិតមានប្អូនហេីយ  ជុងគីជិតមានប្អូន ដូចបងមីនអា ហេីយ "
   " អបអរសាទរ ផងថេហ៍ " ជីមីន សប្បាយចិត្តជំនួសមិត្ត ថេហ្យុងសំណាងណាស់ដែលអាចពរពោះបាន
   " អរគុណ មីន ជូនពរឯងនិងបងយ៉ុន ឆាប់មានដែរណា "
   " អឹម "

បន្ទាប់ពីឆ្លងខួបកំណេីតរួច ជុងហ្គុក ក៏ជូនកូន និងប្រពន្ធ ទៅលេងកោះជេជូ ម្ដង ព្រោះថេហ្យុង ចង់មកយូរដែរហេីយ ណាមួយ គេក៏មានសណ្ឋាគាផ្ទាល់ ខ្លួននៅទីនេះស្រាប់ ដែលបានសហការណ៍គ្នាជាមួយ អ៊ុនវ៉ូ កាលពីលេីកមុន ហេីយមកលេីកនេះ ច្បាស់ជាបានជួបអ៊ុនវ៉ូ ហេីយ ព្រោះនាយមកមេីលការខុសត្រូវសណ្ឋាគានិង ការងារនៅទីនេះ ។

" មកដល់ហេីយ យេីងបានឱ្យគេរៀបចំបន្ទប់ឱ្យរួចរាល់ហេីយ ទៅសម្រាកឱ្យបាត់ហត់សិនទៅ ជុងគី ហា៎ ហត់ដែរទេ? " អ៊ុនវ៉ូ នៅតែដូចដេីម រួសរាយរាក់ទាក់គ្រប់គ្នា
" ហត់ណាស់ តែពេលបានមកឃេីញ សមុទ្រ ក៏លែងហត់តែម្ដង ហិហិ "
" ក្បាលខូចណាស់ ចាំពូនាំដេីរលេងល្អទេ? ថេហ្យុង យ៉ាងម៉េចដែរ ឮថាមានបេប៊ីទៀតមែនទេ?"
" បាទ មែនហេីយ តែខ្ញុំមិនអីទេ អ្នកដែលអី គឺមិត្តបងនឹងហេីយ "
" នេះលេងចាញ់កូនជំនួសប្រពន្ធឬអាសម្លាញ់? ចឹងតេីបានស្លេកមុខ ស្លេកមាត់ម្លឹងៗ "
" កូនយេីង ធ្វេីបាបយេីងសម្បេីមណាស់ "
" ទៅសម្រាកសិនទៅ ចាំល្ងាចចាំដេីរលេង "
" ដឹងហេីយ តោះជុងគី ថេហ៍ "

បន្ទាប់ពីសម្រាកមួយរសៀលមក គ្រួសារតូចមួយនេះ ក៏មក Dinner ឬ ហៅថា ញ៊ាំអាហារ ពេលល្ងាចជាមួយគ្នាបែបលក្ខណៈគ្រួសារ នៅមាត់សមុទ្រ ជាមួយនឹងពន្លឺភ្លេីងពណ៌ ដែលអ៊ុនវ៉ូ បានចាត់ចែងឱ្យរួចជាស្រេច ។ បីនាក់ប៉ាកូន អង្គុយញ៊ាំបណ្ដេីរ ជជែកគ្នាបណ្ដេីរ មេីលទៅព្រោះអាទិត្យ កំពុងលិច ចុះទៅហាក់ដូចជាសមុទ្រដ៏ធំល្វេីងល្វេីយ កំពុងតែលេបត្របាក់គ្រាប់គុជ ពណ៌មាសចូលទៅអ៊ីចឹង ។ បន្ទាប់ពីញ៊ាំរួច ជុងគី ក៏សុំលោក ទៅដេីរលេងជាអ៊ុនវ៉ុ បាត់ ទុកឱ្យប៉ាៗទាំងពីរ នៅផ្អែមល្ហែមតែពីរនាក់ ។ ថេហ្យុង ឈរឱបដៃសម្លឹងមេីលទៅទឹកសមុទ្រ ជាមួយនឹងខ្យល់បក់រវិចៗ ។

" រងារទេ? " ជុងហ្គុក យកកន្សែងទៅគ្របឱ្យ ប្រពន្ធ ហេីយក៏លូកដៃទៅឱបពីក្រោយ
" ត្រជាក់ស្រួលទៅវិញទេ " ថេហ្យុង អង្អែលដៃប្ដី ដែលក្រសោបចង្កេះខ្លួន
" បងស្រឡាញ់អូន ស្រឡាញ់ធំជាងមហាសមុទ្រ ធំជាងចក្រវាលទៅទៀត "
" អូនក៏ស្រឡាញ់បង ស្រឡាញ់គ្រួសារពួលយេីង"
" អរគុណអូន ដែលចូលមកក្នុងជីវិតបង ធ្វេីឱ្យបងស្គាល់សេចក្ដីសុខពិតប្រាកដ ធ្វេីឱ្យបានស្គាល់គ្រួសារមួយដ៏កក់ក្ដៅ ហេីយក៏អរគុណអូន ដែលតស៊ូពរពោះកូន ទាំងដឹងថាវាលំបាក "
" កូនជាចំណងស្នេហ៍យេីងទៅវិញទេ ទោះជាពិបាក តែកូនក៏ជាស្នាមញញឹម ជាកែវភ្នែក ជាក្ដីសង្ឃឹមរបស់ពួកយេីង "
" បងសន្យា នឹងមេីលថែអូននិងកូន មិនឱ្យអូន ពិបាកចិត្ត ប្រឹងប្រែងដេីម្បីអនាគតកូន "
" អូនក៏សន្យា ជាប្រពន្ធ និងប៉ាតូចល្អ របស់បងនិងកូនដែរ "

ចប់ដោយបរិបូរណ៌

ជាចុងក្រោយ សូមអរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ អ្នកអានជាទីស្រឡាញ់ ដែលបានតាមដានសាច់រឿងមួយនេះរហូតមក ។ ខ្ញុំសូមខន្តីអភ័យទោស នូវកំហុសដោយប្រការណាមួយ ដែលអ្នកទាំងអស់គ្នា គិតថាខុសឆ្គង ឬមិនសមរម្យ ។
សូមឱ្យអ្នកអានជាទីស្រឡាញ់ ជួបតែនឹងសុភមង្គល មានសុខភាពល្អ ទទួលបាននូវភាពជោគជ័យក្នុងជីវិត សូមអរគុណ ។

You're my heart [ COMPLETE]Όπου ζουν οι ιστορίες. Ανακάλυψε τώρα