ភាគទី 19 : ភ្ជាប់ពាក្យឆាប់ៗនេះហេីយ!

3.2K 239 0
                                    

   ប៉ុន្មានថ្ងៃផុតទៅ ម៉ូរ៉ា ក៏ឈឺពោះ ព្រោះតែដល់ថ្ងៃសម្រាកកូនហេីយ ។ គ្រប់គ្នាទៅរងចាំនៅក្នុងមន្ទីពេទ្យ រួមទាំងជុងហ្គុកនិងថេហ្យុងផងដែរ ។ រយៈពេលប៉ុន្មានម៉ោងក្រោយមក សម្លេងកូនបន្លឺឡេីងព្រោះ ការសម្រាលទទួលបានជោគជ័យហេីយ ដោយសារម៉ូរ៉ាសម្រាលតាមបែបធម្មជាតិមិនវះកាត់ទេីប អស់កម្លាំងដល់ថ្នាក់សន្លប់ ហេីយពួកគេទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ។

   " ប៉ា ម៉ាក់ កូនខ្ញុំកេីតហេីយ " ថេមីន ស្រែកទាំងសប្បាយចិត្ត នាយទេីបតែចេញមកពីបន្ទប់សម្រាលរបស់ប្រពន្ធ ដោយសារជាប្ដីទេីបត្រូវនៅផ្ដល់កម្លាំងចិត្តឱ្យប្រពន្ធនៅខាងក្នុង

   " ម៉ាក់ ដឹងហេីយៗ កូននេះ ចុះម៉ូរ៉ា យ៉ាងម៉េចហេីយ? "

   " ម៉ូ សន្លប់ហេីយដោយសារអស់កម្លាំងពេក ចំណែកកូនគ្រូពេទ្យកំពុងសម្អាតខ្លួនឱ្យ "

   " នេះជាកូនស្រីរបស់លោក ពួកយេីងបានឱ្យមុឹមទឹកដោះរបស់ម៉ាក់ៗហេីយៗ ពួកយេីងកំពុងបញ្ចូនគាត់ទៅបន្ទប់សម្រាកធម្មតា " គ្រូពេទ្យហុចទារិកាទៅឱ្យថេមីនជាអ្នកបី

   " អរគុណហេីយ ជួយរៀបចំពួកយេីងក្នុងបន្ទប់ វីអាយភី ផង " លោកស្រីសូយ៉ុន និយាយទៅកាន់គ្រូពេទ្យ

   " ចាស៎ បានលោកស្រី "

   " ជុង.. បងមេីលមុខបេប៊ីចុះគួរឱ្យខ្នាញ់ណាស់ ហិហិ " ថេហ្យុង អេីតមេីលទារិកា ដែលនៅបិទភ្នែកនៅឡេីង

   " ក្មួយទេីបនឹងកេីត បែបនេះហេីយ "

   " ហិហិ មេីលច្រមុះគេចុះ ចង់តែចាប់ទេ "

   " ស៊ូច! ក្មួយកំពុងគេងអូនសម្លាញ់ " ជុងហ្គុក សេីចនឹងចរិតមិនដឹងអីរបស់ប្រពន្ធ

   បន្ទាប់ពីផ្លាស់ម៉ូរ៉ា ឱ្យទៅបន្ទប់ធម្មតាវិញ គ្រប់គ្នាក៏ទៅទីនោះដែរ រួមទាំងប៉ាម៉ាក់ម៉ូរ៉ា ដែលទេីបនឹងមកដល់ពីដេហ្គូមិញនេះ ។ ថេមីន ដាក់កូនឱ្យគេងក្បែរ ប្រពន្ធព្រោះតែនាងប្រាប់ថាចង់មេីលមុខកូន ។ ឯថេហ្យុង វិញ ហេតុតែចង់មេីលមុខក្មួយក៏ទាញកៅអីទៅអង្គុយក្បែរគ្រែ ដេីម្បីបានមេីលឱ្យជិត ។ ជុងហ្គុក អស់សំណេីរពេលប្រពន្ធធ្វេីភ្នែកម៉ក់ៗ មេីលទៅទារិកា ហេីយជួនកាលភ្ញាក់ផ្អេីលពេលឃេីញទារិការេីបម្រាស់តិចៗ ។

You're my heart [ COMPLETE]Where stories live. Discover now