ភាគទី 6 : មេីលថែប្អូនរបស់បងឲ្យល្អ

4.5K 317 0
                                    

លោកស្រីសូយ៉ុន ឲ្យអ្នកបម្រេីឆុងទឹកដោះគោក្ដៅមួយកែវ និងកាហ្វេមួយកែវយកទៅឲ្យថេហ្យុងនិងជុងហ្គុកនៅក្នុងបន្ទប់ តែលោកស្រីជាអ្នកលេីកទៅតែម្ដងព្រោះចង់ទៅមេីលថាថេហ្យុងគេងបានឬអត់ ។ លោកស្រីមិនបានគោះទ្វារជាមុន
" អូយ៎ ! បន្តទៀតចុះមិនរំខានទេ " គាត់បេីកទៅហេីយកូនកំពុងថេីបគ្នាតែម្ដង ទេីប្រញាប់ទាញទ្វារបិទវិញ តែថេហ្យុងឃាត់ជាមុន
   " អូយ៎! មិនមែនដូចអ៊ុំស្រីគិតនោះទេ " ថេហ្យុង រុញជុងហ្គុកចេញ លេីកដៃក្រវីបដិសេធ មិនឲ្យគាត់យល់ច្រឡំ ព្រះអេីយពេលនេះខ្មាស់គាត់ណាស់ មិនទាន់ស្លៀកពាក់ស្រួលបួលផង ព្រោះទេីបចេញពីបន្ទប់ទឹក
   " មែនហេីយគ្រាន់តែរអិលប៉ះមាត់គ្នាប៉ុណ្ណោះ ម៉ាក់មកមានការអីមែនទេ? " ជុងហ្គុក គ្មានអារម្មណ៍អ្វីនោះទេ តែក៏ជួយនិយាយព្រោះឃេីញអ្នកម្ខាងភ័យៗ
   " គឺម៉ាក់យកទឹកដោះគោនិងកាហ្វេក្ដៅៗមកឲ្យពួកកូន មិនស្មានថាមករំខាន "
   " ប្រាប់ហេីយថារអិលតែប៉ុណ្ណោះ អរគុណអ្នកម៉ាក់ហេីយ " ជុងហ្គុក ដេីរទៅទទួលថាសពីដៃអ្នកម៉ាក់
   " អឹម ញ៊ាំទៅ ហេីយថេហ្យុងគេងបានមែនទេ? "
   " គឺ... " ថេហ្យុង ប្រុងឆ្លេីយតែជុងហ្គុកនិយាយកាត់មុន
   " គឺបានណាម៉ាក់ ពួកយេីងបាននិយាយគ្នារួចហេីយ ម៉ាក់មិនបាច់បារម្ភទេ "
   " បែបហ្នឹង ប្រសេីរណាស់ ម៉ាក់ទៅគេងហេីយ រាត្រីសួស្ដីណា "
   " បាទរាត្រីសួស្ដីម៉ាក់ " ថេហ្យុង/ជុងហ្គុក
   " នែ៎ ម៉េចបានកុហកអ៊ុំស្រី? " គ្រាន់តែលោកស្រីសូយ៉ុន បិទទ្វារភ្លាមថេហ្យុងសួរជុងហ្គុកទាំងខ្នាញ់ក្នុងចិត្ត
   " កុហក? កុហកថាម៉េច? " ជុងហ្គុកធ្វេីមិនដឹងរឿង ហៃយ៉ា មេីលចរិតនាតចុះថេហ្យុងចង់តែហក់ទៅច្របាច់ក នាយនោះទេ
   " លោកប្រាប់ថានិយាយគ្នាថាគេងបន្ទប់ជាមួយគ្នារួចហេីយធ្វេីស្អី? យេីងមិនទាន់បាននិយាយគ្នានោះទេ "
   " បេីអញ្ចឹងនិយាយឥឡូវតែម្ដងទៅ យេីងគេងបន្ទប់ជាមួយគ្នា សម្រេចថាបែបហ្នឹងហេីយ "
   " នែ៎ និយាយអឺ អេី តែម្នាក់ឯងបែបនេះមិនហៅថានិយាយគ្នាទេ " ថេហ្យុង ស្រែកតវ៉ាទាំងខឹង
   " ហៃយ៉ា មិនប៉ុន្មានថ្ងៃទៀតក៏រៀបការហេីយ រៀនទម្លាប់ឲ្យហេីយទៅ ខ្ញុំទៅងូតទឹកហេីយកុំភ្លេចញ៊ាំទឹកដោះគោផងអ្នកម៉ាក់ខំលេីកមកឲ្យ "
   " ឈប់ !! ខ្ញុំគ្មានខោអាវផ្លាស់នោះទេ " ថេហ្យុង និយាយមុនពេលជុងហ្គុកចូលបន្ទប់ទឹក
   " មិនបាច់ស្លៀកទេ "
" នែ៎ ! " ថេហ្យុង ស្រែក នាយតូចមានអារម្មណ៍ថាភ័យៗម៉េចមិនដឹងទេ? មិនបាច់ស្លៀកទេ? កាលមុនព្រោះតែហុីតទេីបគេលង់ខ្លួនជាមួយជុងហ្គុក តែលេីកនេះមិនអាចទេ នាយតូចច្បាស់ជាសន្លប់មិនដឹងខ្លួនមិនខានមុនពេលជុងហ្គុកធ្វេីអីមកលេីខ្លួន
" ឱ! គិតដល់ណាហេីយ? ក៏ស្លៀកខោអាវខ្ញុំសិនទៅ មាឌតូចៗបែបនេះគ្មានត្រូវទេ តែស្លៀកបាន " ជុងហ្គុក និយាយរួចក៏ចូលក្នុងបន្ទប់ទឹកបាត់ ថេហ្យុងប្រញាប់ទៅរកខោអាវស្លៀកពាក់រួចរាល់មុនពេលគេចេញពីបន្ទប់ទឹក ។ ជុងហ្គុក ងូតរួចនាយពាក់តែអាវឃ្លុំប៉ុណ្ណោះចេញពីបន្ទប់ទឹក ជាកូនកន្សែងជូតសក់កំពុងសេីម នាយឈរមុនកញ្ចក់ជូតសក់ធ្វេីមិនដឹង ចំណែកថេហ្យុងអង្គុយផ្អែកខ្នងនឹងក្បាលគ្រែអង្គុយចុចទូរស័ព្ទលេង
" យប់ហេីយ ម៉េចមិនឆាប់គេង? " ជុងហ្គុក លេីកែវកាហ្វេដេីរមកឈរក្បែរនាយតូច
" មិនទាន់ងងុយ ចុះលោក? យប់ហេីយញ៊ាំកាហ្វេ ប្រយ័ត្នគេងមិនលក់ "
" ខ្ញុំទម្លាប់ហេីយ ចូលចិត្តញ៊ាំកាហ្វេ "
" លោកប្រាកដជាញៀននឹងកាហ្វេ គួរកែទម្លាប់ចេញ "
" ចុះបេីខ្ញុំមិនចង់កែ? " ជុងហ្គុក ញញឹមចុងមាត់
" ខ្ញុំនឹងកែឲ្យបាន ! "
" ហឹស ! " ជុងហ្គុក លេីកកែកាហ្វេ ផឹកទាល់តែអស់នៅនឹងមុខថេហ្យុងតែម្ដង នៅឆ្លៀតញាក់ចិញ្ចេីមឌឺទៀត
ថេហ្យុង សម្លក់នាយរួចបិទទូរស័ព្ទដាក់ខ្លួនគេង ជុងហ្គុកញញឹម រួចឡេីងទៅគេងជាមួយថេហ្យុងដែរ
" អូយ៎ ! ធ្វេីស្អី? ឆាប់ដកដៃចេញទៅ " ថេហ្យុង ភ្ញាក់ព្រឺតពេលមានដៃមកឱបចង្កេះរបស់ខ្លួន
" មិនដក ចង់គេងបែបនេះ "
" មិនដកចេញតាមសម្រួលខ្ញុំនឹងទៅគេងលេីសាឡុង "
" ឯងហ៊ាន? " ជុងហ្គុក ទាញខិតជិតហេីយឱបថេហ្យុងពីក្រោយឡេីងណែន
" អូយ៎! លែងទៅ ខ្ញុំថប់ដង្ហេីម ខ្ញុំចង់ទៅគេងលេីសាឡុង "
" បាន! ខ្ញុំមិនឱបណែននោះទេ តែបេីនៅតែក្បាលរឹងទៀត យប់នេះមិនបាច់គេងទេ កំដរខ្ញុំហាត់ប្រាណទល់ភ្លឺ " ជុងហ្គុក និយាយស្រាលៗក្បែរត្រចៀកថេហ្យុង ធ្វេីឲ្យនាយតូចភ័យបុកពោះស្ងាត់មាត់ បិទភ្នែកសម្ងំគេង ឯងជុងហ្គុកសសុលក្បាលស្រូបក្លិនក្រអូបពីប្រលោះក ថេហ្យុង ថែមទាំងឆ្លៀតថេីបខាំថេីៗទៀតផង ។ ក្នុងអារម្មណ៍ជុងហ្គុក ពេលនេះនាយស្មានមិនត្រូវពីខ្លួឯងនោះទេ ថាគិតយ៉ាងណាលេីថេហ្យុង ដឹងត្រឹមថានាយដូចមានអារម្មណ៍ប្លែកៗ ចូលចិត្តញោះ ធ្វេីឲ្យខឹង និងចូលចិត្តក្លិនខ្លួនថេហ្យុង ។
   ការរៀបការរបស់កូនប្រុសពៅត្រកូលចន គឺ ចន ជុងហ្គុក កំពុងល្បីក្នុងបណ្ដាញសង្គម គ្រប់គ្នាលួចច្រណែន តែក៏ឆ្ងល់ព្រោះមិនសូវមានអ្នកធ្លាប់ស្គាល់កូនពៅគ្រួសារគីម គឺ គីម ថេហ្យុងនោះទេ ធ្លាប់តែឃេីញគីម ស៊ុកជីន ។ នារីដែលប៉ងប្រាថ្នាជាកូនប្រសារត្រកូលចន កំពុងខកចិត្តនិងឆ្ងល់មិនស្មានថាចន ជុងហ្គុក បុរសសង្ហានិងជាសេដ្ឋីវ័យក្មេងរៀបការជាមួយមនុស្សប្រុសដូចគ្នាទៅវិញ តែថាបន្ទាប់ពីបានឃេីញរូបភាពរបស់នាក់ទាំងពីរ ដែលថតនៅថ្ងៃល៎ ឈុតរៀបការវិញក៏បាត់ឆ្ងល់តែម្ដង ព្រោះអីដឹងទេ? ព្រោះតែសម្រស់របស់គីម ថេហ្យុង នឹងឯង ស្អាតជាងស្រីៗមួយចំនួនលំដាប់តារាទៅទៀត រាងតូច មុខស្រស់ ទម្រង់មុខវី ច្រមុះស្រួច រោមភ្នែកវែងងស្អាត ឥតខ្ចោះតែម្ដង ឈរថតជាមួយជុងហ្គុក សមគ្នាឥតទាស់ ។ ការរៀបការត្រូវបានអញ្ចេីញភ្ញៀវយ៉ាងច្រេីន ហេីយធ្វេីនៅសណ្ឋាគា ជេខេ របស់កូនកំលោះតែម្ដង ។ ណាសុី ឃេីញព័ត៌មានបែបនេះកេីតចិត្តច្រណែនថេហ្យុងភ្លាមៗតែម្ដង ហេតុអ្វីមិនមែនជានាងដែលបានជាប្រពន្ធបុរសសង្ហានិងសេដ្ឋីម្នាក់នេះ នាងគួរតែបានជាកូនប្រសារត្រកូលចនដែលជាសេដ្ឋីលំដាប់ប្រទេស ។
ធ្មេញបេីកៗ ថ្ងៃពិសេសក៏មកដល់ ថេហ្យុងភ័យៗយ៉ាងម៉េចមិនដឹង ការរៀបការមកដល់តែម្នាក់ៗមិនបានស្រឡាញ់គ្នានោះទេ រៀបការរួចអាចមានសុភមង្គលទេ? អាចរស់នៅជាមួយគ្នាទេ? ថេហ្យុងសម្រួលអារម្មណ៍ ពេលនេះនាយតូចកំពុងនៅក្នុងបន្ទប់តុបតែងខ្លួនក្នុងសណ្ឋាគា ជីមីន បេីកទ្វារចូលទៅរកអ្នកជាមិត្តឃេីញថាជាថ្ងៃមង្គលតែមុខមិនសូវស្រស់សោះ ។
   " ឯងមិនអីទេមែនទេ ? " ជីមីន ដាក់ដៃសងខាងលេីស្មាថេហ្យុង នាយតូចកំពុងអង្គុយមុខកញ្ចក់
  " យេីងមិនអីទេ គ្រាន់តែភ័យតិចតួចប៉ុណ្ណោះ "
  " ថ្ងៃពិសេសអ្នកណាៗ ក៏ភ័យដែរ ឯងដង្ហេីមវែងៗបន្តិចទៀតលោកពូមកទទួលឯងចូលក្នុងពិធីហេីយ "
  " អឹម ! " ថេហ្យុង ងក់ក្បាលញញឹមស្រាល
   នៅក្នុងពិធីពេលនេះភ្ញៀវកំពុងមកកុះករពេញសណ្ឋាគា ព្រោះតែជាពិធីរៀបការកូនពៅនិងជាលេីកដំបូង ទាំងសងខាងហេីយភ្ញៀវមកមិនតិចនោះទេ ។ ជុងហ្គុក ឈរទទួលភ្ញៀវជាមួយលោកប៉ាអ្នកម៉ាក់ និងបងប្រុស
   " ហៃយ៉ា ជំរាបសួរលោកពូអ្នកមីង បងថេមីន ជុងហ្គុករីករាយថ្ងៃមង្គលការ " ហូស៊ុក ដេីរចូលមករួមជាមួយកាដូពីរជូនកូនកំលោះ
   " អរគុណឯងហេីយ "
   " មិនអីទេ ហេីយនេះជាកាដូរបស់អ៊ុនវូ វាមិនបានមកទេ ទេីបទៅជប៉ុនកាលពីព្រឹកមិញព្រោះមានអតិថិជនសំខាន់ "
   " មិនអីទេ ចាំវាការវាវិញយេីងរវល់ដែរ " ជុងហ្គុក និយាយបែបលេងសេីច
   " ហៃយ៉ា ចុះឯណាកូនក្រមុំឯងនោះ យេីងមិនស្មានសោះថាជាថេហ្យុង "
   " មិនទាន់ចេញមកទេ ! ឯងស្គាល់គេ? "
   " ប្រាកដជាស្គាល់ថេហ្យុងឧស្សាហ៍ទៅហាងកាហ្វេយេីងណាស់ ហេីយក៏ស្គាល់អ៊ុនវូដែរ "
   " ទាក់ទងអីនឹងអ៊ុនវូ "
   " ស្គាល់តាមណាមិនដឹងទេ តែពួកគេរាប់អានគ្នាដូចបងប្អូនចឹង " ហូស៊ុក មិនមាត់បន្ត តាមពិតទៅពេលឃេីញព័ត៌មានថេហ្យុងរៀបការជាមួយជុងហ្គុក អ៊ុនវូខូចចិត្តណាស់នាយលួចស្រឡាញ់ថេហ្យុងតាំងពីចូលសកលវិទ្យាល័យដំបូងកាលនោះថេហ្យុងនៅក្មេងណាស់ទេីបរៀនថ្នាក់ទី 8 តែមិនហ៊ានសារភាពព្រោះថេហ្យុងតែនិយាយថាស្រឡាញ់នាយដូចបងប្រុសចឹង ពេលដឹងថាថេហ្យុងរៀបការ នាយបានទៅនិយាយប្រាប់ហូស៊ុក គ្រប់យ៉ាង ទេីបនាយឆ្លៀតឱកាសទៅជប៉ុនព្រោះមិនចង់ឃេីញមនុស្សខ្លួនស្រឡាញ់រៀបការ
   ពេលនេះ ដល់ម៉ោងសំខាន់ក្នុងពិធី ជុងហ្គុក ឈរនៅលេីឆាកជាមួយលោកអាចារ្យ ថេហ្យុងកំពុងដេីរមកដោយមានលោកប៉ាដឹកដៃនិងកូនក្មេងតូចដេីរពីមុខពីរនាក់ សងខាងកម្រាលព្រំថេហ្យុងកំពុងដេីរ មានផ្កាបាចអបអរសាទដល់នាយតូច ជុងហ្គុក សម្លឹងមេីលថេហ្យុង រហូតដេីរមកដល់
   " ប៉ាផ្ញេីប្អូនផងណា កុំធ្វេីឲ្យកែវភ្នែកប៉ាខូចចិត្ត "
   " បាទ លោកប៉ាក្មេក " ជុងហ្គុក ទទួលថេហ្យុង ពីដៃលោកស៊ូហូ
   កម្មវិធីចាប់ផ្ដេីម អ្នកទាំងពីរចាប់ផ្ដេីមស្បថ សន្យាស្រឡាញ់គ្នានិងបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក បន្ទាប់មក ស៊ុកជីនជាបងប្រុសថេហ្យុងឡេីងនិយាយអបអរអ្នកទាំងពីរយ៉ាងច្រេីនជំនួសប៉ាម៉ាក់ទាំងសងខាង ហេីយនៅចុងក្រោយនាយមិនភ្លេចនិយាយប្រយោគមួយធ្វេីឲ្យថេហ្យុងយំចេញមកតែម្ដង
   " ... ជាចុងក្រោយ បងសុំផ្ដាំរឿងមួយដល់ប្អូនថ្លៃ សូមជួយមេីលថែថេហ្យុងជំនួសបងឲ្យបានល្អផង តាំងពីដេីមមកបងមិនសូវបានមេីលថែប្អូនបានល្អទេ ព្រោះតែបងជាប់រវល់ជាមួយការងាររហូត បងសង្ឃឹមថាឯងនឹងមេីលថែប្អូនរបស់បងបានល្អ " ស៊ុកជីន និយាយចប់ថេហ្យុងរត់ទៅឱបនាយទាំងទឹកភ្នែក
   " ហឹក ហឹក !! បងប្រុសខ្ញុំស្រឡាញ់បងប្រុសណាស់ "
   " ហៃយ៉ា មេីលចុះរៀបការហេីយនៅយំទៀត មិនមែនក្មេងទៀតទេ " ជីន ជូតទឹកភ្នែកលេីថ្ពាល់ទាំងញញឹម
   " បងធ្វេីឲ្យខ្ញុំយំ "
   " អា៎! បានហេីយៗ ទៅឈរក្បែរជុងហ្គុកវិញទៅ កម្មវិធីនេះចប់ហេីយ ឆាប់ថេីបគ្នាដេីម្បីអបអរទៅ " ថេហ្យុង ព្រិចភ្នែកញាប់ស្មេរពេលឮថាថេីបគ្នា
   " ថេីបទៅៗៗ " ភ្ញៀវនៅក្នុងពិធីនាំគ្នាស្រែកនិងទះដៃ
   " អឹម... " ថេហ្យុងបេីកភ្នែកធំៗ ពេលជុងហ្គុកថេីបមិនប្រាប់មុន គេថេីបមាត់តែមិនមែនថេីបធម្មតាទេគឺស៊កអណ្ដាតចូលមាត់នាយតូចទៀតផង
    ប្រាវៗ!!!! សម្លេងទះដៃបន្លឺឡេីង ជុងហ្គុកដកមាត់ចេញសម្លឹងមេីលមុខអ្នកម្ខាងដែលអៀនឡេីងក្រហមមុខ
   កម្មវិធីចុងក្រោយគឺញ៊ាំអាហារនិងផឹកស្រា ម្នាក់ៗសុទ្ធតែសប្បាយរីករាយរហូតដល់ពាក់កណ្ដាលយប់ទេីបបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ។ ចំណែកថេហ្យុង និងជុងហ្គុក កំពុងលាប៉ាម៉ាក់របស់ពួកគេដែលត្រឡប់ទៅផ្ទះវិញ អ្នកទាំងពីរត្រូវគេងនៅសណ្ឋាគានេះមួយយប់សិននៅបន្ទប់របស់ជុងហ្គុកដែលបានរៀបចំត្រៀមរួចជាស្រេចសម្រាប់គូរស្វាមីទេីបរៀបរួច
   " លោកងូតទឹកមុនទៅធុំស្រាណាស់ "
   " អត់ទេងូតជាមួយគ្នា.! "

See you soon next part

You're my heart [ COMPLETE]Where stories live. Discover now