ភាគទី 21 : អូនឃ្លានទៀតហេីយឬ?

3.1K 238 0
                                    

ពេលល្ងាច ជុងហ្គុក និងថេហ្យុង ធ្វេីដំណេីរទៅភូមិគ្រឹះចន តាមការអញ្ចេីញរបស់លោកស្រី សូយ៉ុន ។ គ្រប់គ្នា ញ៊ាំអាហារពេលល្ងាច ហេីយក៏នៅជជែកគ្នាលេងដោយមានបង្អែមលាងមាត់ ។ ថេហ្យុង លេងជាមួយ មីនអា ថែមទាំងជួយងូតទឹក និងឆុងទឹកដោះគោឱ្យគេញ៊ាំទៀតផង ។

" មេីលថេហ្យុងចុះ ចូលចិត្តមីនអា យ៉ាងនេះ ចង់បានកូនខ្លួនឯងដែរទេ? " លោកស្រី សូយ៉ុន សួរទៅកូនប្រសារទាំងញញឹម ថេហ្យុងបានត្រឹមញញឹមអឹមអៀនមិនហ៊ាននិយាយ ណាមួយគិតថាខ្លួននៅក្មេងផង តែបេីរឿងកូនអ្នកណាក៏ចង់បានដូចតែគ្នានឹង

" ម៉ាក់ ថេហ៍ នៅក្មេង ពួកយេីងមិនទាន់ហ៊ានយកកូននៅឡេីយទេ ចាំបន្តិចទៀតសិនចុះ " ជុងហ្គុក និយាយពេលឃេីញក្រសែរភ្នែកប្រពន្ធ ដែលបង្ហាញមកថានិយាយមិនចេញ ត្រូវហេីយថេហ្យុងទេីបតែអាយុ 18 ឆ្នាំ បេីយកកូនខ្លាចថាប៉ះពាល់រឿងរៀនសូត្រទៀត

" បេីចង់បានក៏ប្រញាប់យកទៅកូន ណាមួយអាយុកូនថេហ៍ ក៏គ្រប់វ័យល្មមអាចពរពោះបាន ណាមួយកូនថេហ៍ក៏ជាអូមេហ្កាស្រាប់ ចំណែករឿងរៀនអាចព្យួរឈ្មោះមួយរយៈសិនក៏បាន "

" ខ្ញុំថាមិនយូរទេ ថេហ្យុង នឹងអាចមានហេីយ " ម៉ូរ៉ា និយាយទាំងញញឹមដាក់ប្អូនថ្លៃ

" ម៉េចក៏អូនហ៊ាននិយាយបែបនេះ? អូនដឹងបានយ៉ាងម៉េច? " ថេមីន សេីចនឹងប្រពន្ធ និយាយធ្វេីមេីលតែខ្លួនឯងគ្រូទាយ

" ក៏ អូនចេះតែស្មានទៅ ប្ដីប្រពន្ធនៅជាមួយ ច្បាស់ជាមានកូនហេីយ "

គ្រប់គ្នានៅជជែកលេងសេីចសប្បាយរហូតដល់ យប់ជ្រៅ ទេីបនាំគ្នាទៅគេង ជុងហ្គុកនិងថេហ្យុងក៏គេងនៅទីនេះមួយយប់ដែរ ។ បន្ទាប់ពីងូតទឹករួច ប្ដីប្រពន្ធមួយគូរក៏មកអង្គុយមេីលផ្កាយនៅរានហាលក្នុងបន្ទប់ជាមួយគ្នា ។

" អូនមិនងងុយទេឬ? ទេីបបបួលបងមកមេីលផ្កាយបែបនេះ? " ជុងហ្គុក សួរទៅរាងតូចដែលអង្គុយរុំកន្សែង

" មិនទាន់ងងុយ ទេីបបបួលបងមក ចុះបង ងងុយហេីយឬ? "

" បងក៏មិនងងុយដែរ.. អូនរងារឬ? "

" មិនសូវរងារទេ បានអង្គុយក្បែរបងបែបនេះកក់ក្ដៅហេីយ " ថេហ្យុង ផ្ដេកខ្លួនទៅលេីដេីមទ្រូង ហាប់ណែន ហេីយដៃមាំក៏លេីកក្រសោករាងកាយប្រពន្ធ

You're my heart [ COMPLETE]Where stories live. Discover now