ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

5.7K 381 5
                                    

   6 ខែកន្លងផុតទៅ
   ធ្មេញបេីកៗ ពេលនេះជុងគី ជិតបាន 6 ឆ្នាំទៅ ហេីយ ចំណែកឯងប៉ាៗទាំងពីរវិញនៅមិនទាន់មាន ដំណឹងថាមានប្អូនឱ្យជុងគី នៅឡេីយទេ ។

" ឯងមេីលចុះ គេនោះខលមកបងទៀតហេីយ មិនដឹងជាការងារស្អីទៀតហេីយទេ " ជីន រអ៊ូប្រាប់ទៅ អ្នកជាប្អូន
" ហៃយ៉ា បងប្រុសហា៎ បងអាយុសាមជាងទៅ ហេីយ មិនបេីកចិត្តទទួលអ្នកណាទេឬ? ខ្ញុំឃេីញថា លោក សាគិ នៀក៎ តាមញ៉ែបងយូរហេីយ " ថេហ្យុង បង្អាប់អ្នកជាបង គិតទៅតាំងពីមកពីជប៉ុនវិញ គឺចូល 6 ខែមកហេីយ ដែលណាមជូន សាគិ តែងតែខល មកជីន ឬផ្ញេីសារមករាល់ថ្ងៃតែម្ដង ដំបូងជីន មិនបានថាអីទេ គិតថានាយតេមកនិយាយរឿងការងារ តែការងារគូសប្លង់រួចរាល់តាំងពី 3 ខែមុនមកម្ល៉ះ ចំណែក នាយក៏នៅតែផ្ញេីសារមក ខលមក មានថ្ងៃខ្លះ ក៏មានបាច់ផ្កាមកដល់ក្រុមហ៊ុនទៀតផង
   " ស្អីគេ ជួបគ្នាតែម្ដងក៏ស្រឡាញ់មែនទេ? "
   " ជួបមុខតែម្ដង តែក៏ស្និតស្នាលដែរតេី ខ្ញុំឃេីញគាត់ ខលមកបងរាល់ថ្ងៃនឹង ខ្ញុំថាអនាគតបងថ្លៃខ្ញុំនេះណា មិនទៅអន់អីទេ "
   " នែ៎ៗ មកអនាគត បងថ្លៃស្អី? បងមិនទាន់បាន និយាយមួយម៉ាត់ថាយល់ព្រមនោះទេ ហេីយគេនោះ ក៏មិនបានមកសុំស្នេហ៍បងអីដែរ កុំមកស្រមៃខ្លាំង ពេក"
   " ចុះបេី ខ្ញុំសុំស្នេហ៍ ជីន ពេលនេះ យល់ព្រមដែរទេ? " ណាមជូន ដេីរមករកជីន និងថេហ្យុង ជាមួយនឹងបាច់ផ្កានៅក្នុងដៃ ភ្ជាប់នឹងស្នាមញញឹមនៅលេីមុខ
   " លោក ណាមជូន សាគិ? "
   " នេះ លោកមកបានយ៉ាងម៉េច? " ជីន សួរទៅ នាយទាំងភ្ញាក់ផ្អេីល មិញនេះខលមក កុំប្រាប់ថាមក ដល់យូរហេីយណា៎!
   " ខ្ញុំមកដល់មុននេះ លេខាជីន ប្រាប់ថាជីន នៅបន្ទប់នេះខ្ញុំក៏ឱ្យគេជូនមក "
   " មកធ្វេីអី? "
   " ហៃយ៉ា បងប្រុស លោកណាមជូន ខំមកលេងទៅហេីយ បងនិយាយស្អីបែបហ្នឹង? លោក ណាមជូន អង្គុយសិនមក ចាំខ្ញុំទៅយកទឹកមកឱ្យ "
   " បាទ អរគុណ " ថេហ្យុង ញញឹមដេីរចេញទៅក្រៅ ទុកឱ្យពួកគេទាំងពីរនិយាយគ្នា ណាមជូន អង្គុយនឹងកៅអី
" មកកូរ៉េ ធ្វេីអី? "
" ក៏... មកមានធុរៈនៅកូរ៉េ ប៉ុន្មានថ្ងៃ ទេីបឆ្លៀតចូលមកលេងជាមួយជីន តែម្ដងទៅ នេះផ្កាខ្ញុំទិញមកផ្ញេី "
   " អរគុណហេីយ តែថាខ្ញុំជាប្រុស លេីកក្រោយមិនបាច់ទិញផ្កាមកឱ្យនោះទេ នាំតែពិបាក " ជីន ទទួល យក ហេីយដាក់ទៅម្ខាងសិន
   " មិនអីនោះទេ  ជីនទំនេរទេ? ល្ងាចនេះ យេីងអាចទៅញ៊ាំអាហារជាមួយគ្នាមួយពេលបានទេ? "
   " មិនប្រាកដដែរ គឺថា... "
   " មិនអីទេ បងទៅចុះ បេីមានការងារនៅសល់ ចាំខ្ញុំមេីលឱ្យ! នេះទឹក លោកណាមជូន " ថេហ្យុង ដាក់ទឹក លេីតុ ហៃយ៉ា! នេះគេកំពុងផ្សំផ្គុំគូរស្នេហ៍ ឱ្យបងប្រុសមែនទេ?
   " ជីន មិនប្រកែទេណា? "
   " អូខេ ក៏បាន ខ្ញុំទៅជាមួយលោកក៏បាន "
   " អ៊ីចឹង ចាំខ្ញុំទៅទទួលជីន "
   " ស្គាល់ផ្ទះខ្ញុំដែរឬ? "
   " គឺស្គាល់ ព្រោះមុននេះខ្ញុំក៏បានទៅលេងផ្ទះរបស់ ជីន ផងដែរ "
   " ថាម៉េច?! ទៅផ្ទះ ខ្ញុំអ៊ីចឹងឬ? "
   " ក៏ទៅលេង បានជួបជាមួយប៉ាម៉ាក់ ជីន ពួកគាត់ រួសរាយណាស់ "
   " ហៃយ៉ា អនាគតបងថ្លៃខ្ញុំនេះ មិនណយទេ លេងទៅដល់ប៉ាម៉ាក់តែម្ដង " ថេហ្យុង និយាយខ្សឹបៗ ម្នាក់ឯង លួចសម្លឹងមុខពួកគេទាំងពីរ
   " ជាសាច់ញាតិខាងណាដែរ បានជាទៅលេង? "
   " ជាអនាគត កូនប្រសារ "
   " ហៃយ៉ា ពួកបងនៅនិយាយគ្នាតែ ពីរនាក់ចុះ ខ្ញុំទៅសិនហេីយ មិនរំខានទេ " ថេហ្យុង ប្រញាប់ចេញក្រៅ មិនអ៊ីចឹងទេច្បាស់លេីសជាតិស្ករដោយសារអង្គុយមេីលគេញ៉ែគ្នាមិនខាន

You're my heart [ COMPLETE]Where stories live. Discover now