ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង

3.1K 239 1
                                    

   ពេលព្រឹកព្រលឹម ថ្ងៃរះបន្តិចម្ដងៗ ចាំចូងក្នុងបង្អួច បង្ហាញឱ្យឃេីញប្ដីប្រពន្ធមួយគូរ កំពុងគេងឱបគ្នាយ៉ាងមានសេចក្ដីសុខ ។ រាងស្ដេីងមានអាវសឺមីរបស់ប្ដីមួយបិទបាំងរាងកាយប៉ុណ្ណោះ មិនប្រាប់ក៏ដឹងថា យប់មិញនេះមានអ្វីកេីតឡេីង ។ រាងក្រាស់ ច្រត់ដៃគេងផ្អៀងមេីលមុខតូចច្រមិចរបស់ប្រពន្ធ ដែលគេងលក់ស្កប់ស្កល់ ព្រោះយប់មិញទម្រាំបានគេងម៉ោង 2 ឯណោះ ។

   " បេប៊ី ភ្ញាក់ឡេីង ភ្លឺហេីយ ក្រែងអូនត្រូវទៅ សាលា មែនទេ? " រាងក្រាស់ និយាយតិចនឹងត្រចៀកប្រពន្ធ បន្លំថេីបថ្ពាល់ទន់នោះ

   " អឹម... ជុង! កុំរំខានអូនទៅមេីស អូនងងុយ " ថេហ្យុង យកដៃស្រឡូន រុញមុខប្ដីចេញ មនុស្សកំពុងតែងងុយ ចេះមករំខានទៅកេីត

   " អូនមិនទៅសាលាទេឬ? "

   " ថ្ងៃនេះអូនមិនស្រួលខ្លួនទេ  សុំច្បាប់មួយថ្ងៃចុះ" ថេហ្យុង និយាយទាំងបិទភ្នែក គេមិនស្រួលខ្លួនពិត មែន ចេះតែមានអារម្មណ៍ថារមួលពោះទាំងព្រឹក យ៉ាងម៉េចទេ

   " អូនមិនស្រួលខ្លួនឬ? ឈឺអ្វី ចាំបងយកថ្នាំមកឱ្យ " ជុងហ្គុក និយាយទាំងព្រួយបារម្ភ

   " មិនដឹងទេ អូនដូចជារមួលពោះចង់ក្អួត ប្រហែលក្រពះធ្វេីទុកទេដឹង? អឹម.. អួក ៗៗ " ថេហ្យុង រហ័សរត់ចូលបន្ទប់ទឹក ក្អួតមិនឈប់ ចំណែកអ្នកជាប្ដីក៏ទៅជួយរឹតខ្នង នឹងលុបមុខលុបមាត់ឱ្យប្រពន្ធដែរ មេីលចុះគ្រាន់តែក្រោកឡេីង ក៏ក្អួតឡេីងស្លេកមុខ ស្លេកមាត់អស់ទៅហេីយ

   " មិនបានទេ មោះទៅពេទ្យចាំបងជូនអូនទៅ " ជុងហ្គុក បីរាងកាយតូចមកដាក់លេីគ្រែ ហេីយនិយាយ

   " មិនអីទេ ក្រែងបងត្រូវទៅក្រុមហ៊ុនឬ? អូនសម្រាកបន្តិចអស់អីហេីយ "

   " តែបងបារម្ភពីអូន ការងារបងមិនសំខាន់ជាងអូននោះទេ " ជុងហ្គុក និយាយទាំងបារម្ភ មេីលចុះ សូម្បីនិយាយក៏ខ្សាវសឹងស្ដាប់គ្នាមិនបានទៅហេីយ

   " អូនមិនអី ពិតមែនណា៎ បែបនេះចុះ បងប្រាប់មីងមេផ្ទះឱ្យធ្វេីអាហារឱ្យអូនទៅបានហេីយ ប្រហែលញ៊ាំរួចលែងអីហេីយ " ថេហ្យុង ប្រឹងញញឹម ព្រោះមិន់ចង់ឱ្យប្ដីបារម្ភពីខ្លួនកាន់តែខ្លាំង

You're my heart [ COMPLETE]Where stories live. Discover now