ភាគទី 36 : ស្នាមក្រហមលេី ក

3.5K 243 0
                                    

៚ 5 ឆ្នាំក្រោយ
ពេលវេលាពិតជាដេីរទៅមុខមិនឈប់ ភ្លេចខ្លួនតែបន្តិច ក៏កន្លងមកជាង 5 ឆ្នាំទៅហេីយ ។ ងាកមក មេីល លោកអគ្គនាយក សង្ហាចន ជុងហ្គុក វិញ កំពុងជូនកូនប្រុសសំណព្វចិត្តទៅសាលា ។ ជុងហ្គុក និងថេហ្យុង ទទួលបានកូនប្រុសម្នាក់ ពួកគេដាក់ឈ្មោះឱ្យថា ចន ថេជុង ។ ពេលនេះ ថេជុង អាយុ 5 ឆ្នាំ ទេីបនឹងចូលសាលាដំបូងឆ្នាំថ្មីនេះឯង ។
ក្រលេកទៅមេីលកាលពី 5 ឆ្នាំមុន ថេហ្យុង ព្យាបាលជេីងជាសះស្បេីយ ដល់ពេលត្រូវសម្រាល កូនតែម្ដង ។ នៅពេលសម្រាលកូនបាន 6 ខែក្រោយ គេក៏ប្ដូរមកនៅផ្ទះអាពាហ៍ពិពាហ៍វិញ ព្រោះថេហ្យុង ចេះតែក្រែងចិត្តម្ដាយក្មេក ណាមួយគេគិតថារស់នៅ ដាច់ដោយឡែក វាប្រសេីរជាង ប្រេីជីវិតជាគ្រួសារតូចមួយ ដែលមេីលថែកូនដោយខ្លួនឯង ។
/ រីង រីង /
   " ហាឡូ ជុង បងមានអ្វីឬ? " ថេហ្យុង លេីកទូរស័ព្ទមកនិយាយ  ពេលនេះថេហ្យុង បានរៀនចប់ ហេីយកំពុងធ្វេីការនៅក្រុមហ៊ុនប៉ារបស់គេ ដែលជាក្រុមហ៊ុនឌីហ្សាញស្រាប់
   " ជុងគី មករកបង  សាលាមិនរៀន ទេីបកូនមកក្រុមហ៊ុនបង " ជុងហ្គុក ខលទៅប្រាប់រាងតូច ខ្លាចថាពេលល្ងាចគេទៅទទួលមិនឃេីញ
   " ទៀតហេីយឬ?  មកពីបងនឹងហេីយ តាមចិត្តកូនពេក ឃេីញទេ? ស្អីបន្តិចក៏ទៅរកបង បងរវល់ទេ? មានប៉ះពាល់ការងារអីឬអត់? អូនទៅទទួលមកក្រុមហ៊ុនប៉ាវិញ " ថេហ្យុង ជ្រួញចិញ្ចេីម កូនប្រុសកំហូចរបស់គេ ស្រឡាញ់ប៉ាធំណាស់  ឱ្យតែមិនរៀន ឬថ្ងៃសម្រាកតាមនាយរហូតនឹង
   " មិនអីទេ  បងមិនមានការងារសំខាន់ត្រូវធ្វេីទេ ជុងគី ហា៎ មកនិយាយជាមួយប៉ាតូចបន្តិចមក "  ជុងហ្គុក ឱ្យទូរស័ព្ទទៅកូន
   " ប៉ាតូច បាទ ជុងគី មិនរំខានប៉ាធំទេ ជុងគីសន្យា "
   " ឱ្យប៉ាជឿកូនបានយ៉ាងម៉េចទៅហា៎ ចន ថេជុង ប៉ាហាម កូនរេីរបស់របរក្នុងបន្ទប់ធ្វេីការប៉ាធំ ហាមទារញ៊ាំផ្ដេសផ្ដាស ហាមទារចេញក្រៅ ឮទេ? " ថេហ្យុង គម្រាមឱ្យហេីយ ព្រោះថាកូនប្រុសកំហូចនេះ  មកនៅជាមួយប៉ាធំ រកតែរបស់ញ៊ាំ បេីអផ្សុកក៏រំអុកឱ្យជូនទៅក្រៅ ថ្ងៃខ្លះជុងហ្គុកត្រូវរំសាយការប្រជុំដេីម្បីកូនប្រុសក៏មាន
   " កូនសន្យាមែន បេីកូនឃ្លានកូនទៅប្រាប់ពូៗយ៉ាងប៊ីន ក៏បាន "
   " សន្យា ធ្វេីឱ្យបាន ពូៗក៏កុំរំខានគាត់ពេក ប៉ុណ្ណឹង សិនណាប៉ាមានការបន្តិច "
   " បាទ ប៉ាតូចជំរាបលា "

You're my heart [ COMPLETE]Where stories live. Discover now