ភាគទី 4 : អ្នកណាថាលោកចន មកម្នាក់ឯង

5.1K 360 1
                                    

   ពេលនេះថេហ្យុងនិងជុងហ្គុក កំពុងល៎ឈុតរៀបការដេីម្បីថតរូបដាក់តាំង ។ ថេហ្យុងស្លៀកឈុតពណ៌ស រឹបរាងបង្ហាញឲ្យឃេីញរាងតូចច្រឡឹង ឯជុងហ្គុកពាក់អាវសឺមីពណ៌សពីក្នុងនិងអាវពីក្រៅពណ៌ខ្មៅ ។ ថេហ្យុងស្អាតណាស់ នាយតូចបានបន្ថែមម្សៅលេីមុខតិចតួច កាន់តែជួយលេីកសម្រស់នាយ ជុងហ្គុកវិញលួចសម្លឹងហេីយសរសេីនៅក្នុងចិត្តម្នាក់ឯងពីសម្រស់នាយតូច ។ បន្ទាប់ពីថតរូបរួចរាល់ អ្នកទាំងពីរក៏ទៅ ហាងពេជ្រវាជាហាងរបស់អ៊ុំស្រីថេហ្យុង គឺលោកស្រីមីនជាម៉ាក់របស់យ៉ុនហ្គី ហេីយគ្រឿងពេជ្រគឺច្នៃនិងនាំមកពីក្រុមហ៊ុនរបស់យ៉ុនហ្គីផ្ទាល់តែម្ដង ។
   "សួស្ដី ម៉ាក់អ៊ំ" ថេហ្យុង និយាយទៅកាន់លោកស្រីមីន
   "ហៃយ៉ា ថេហ្យុងមកដល់ហេីយហេស៎ នេះជាអនាគតស្វាមីក្មួយមែនទេ?" គាត់ញញឹមដាក់ជុងហ្គុក
   "បាទ ម៉ាក់អ៊ំ គាត់ឈ្មោះចន ជុងហ្គុក"
   "សួស្ដី លោកស្រីមីន"
   "ហៃយ៉ា សួស្ដីហៅថាម៉ាក់អ៊ុំដូចថេហ្យុងចុះណា"
   "បាទ ម៉ាក់អ៊ំ"
   "ជីនបានទូរស័ព្ទមកនិយាយរឿងចិញ្ចៀនទុកឲ្យក្មួយៗរួចរាល់ហេីយ តោះមកមេីលសិនទៅថាពេញចិត្តមួយណា"
ក្រោយរេីសចិញ្ចៀនបាន ជុងហ្គុកនិងថេហ្យុងក៏លាលោកស្រីមីនត្រឡប់ទៅវិញ ។ ជុងហ្គុក បេីកឡានបណ្ដេីរបេីកចម្រៀងស្ដាប់ញញឹមបណ្ដេីរ មិនដឹងជាស្អីចូលទេព្រឹកមិញមុខក្រញ៉ូវ ដល់ឥឡូវញញឹមម្នាក់ឯងទៅវិញ ថេហ្យុងក្រវីក្បាលនឹងចរិតប្លែកៗរបស់នាយ ។
"ចង់ចូលផ្សារទំនេីបសិនទេ?" ជុងហ្គុក សួរអ្នកដែលអង្គុយបណ្ដែតអារម្មណ៍ទៅក្រៅ
"អត់ទេ"
"តែខ្ញុំចង់ចូល" ជុងហ្គុក ឈប់ឡាននៅចំណតមុខផ្សារ
"ចូលតែម្នាក់ឯងទៅ ខ្ញុំចាំក្នុងឡាន" គេកំពុងឈឺមិនទាន់បាត់ផងគ្មានអារម្មណ៍ដេីរផ្សារស្អីនោះទេ
"ចង់នៅក្នុងឡានឲ្យហប់ស្លាប់មែនទេ?"
"ជារឿងរបស់ខ្ញុំ ពាក់អីនឹងលោក?"
"ខ្ញុំសួរម្ដងទៀត ចូលឬមិនចូល?"
"មិន ចូល"
"បាន" ជុងហ្គុក បេីកទ្វារចេញដេីរទៅខាងថេហ្យុង នាយបេីកទ្វារហេីយលេីកបីថេហ្យុងចេញមកតែម្ដង
"អ៊ូយ៎ នែ៎ ធ្វេីស្អីឆាប់ដាក់ខ្ញុំចុះភ្លាម" ថេហ្យុងរេីសបម្រាស់
"ដាក់ចុះធ្វេីអី? ឯងក្បាលរឹងសមតែបែបនេះ ប្ដីបីប្រពន្ធដេីរផ្សារប្រពន្ធដេីរមិនរួច គេនឹងគិតអីទៅណ៎ ដល់ថ្នាក់ប្ដីបីបែបនេះ?" ជុងហ្គុក និយាយឌឺដងនាយតូចក្នុងដៃ ថេហ្យុងអត់មិនបានក៏ខាំស្មាននាយមួយទំហឹងតែម្ដង
"អូយ៎!!! គីម ថេហ្យុង ដាច់មួយដុំហេីយទេដឹង?" ជុងហ្គុកអង្អែលស្មាថ្នមៗ ក្រោយរបូតថេហ្យុងពីដៃ
"សមមុខ មនុស្សឆ្កួត"
"នែ៎ អាកូនឆ្កែ ជាកូនឆ្កែមែនឬ បានជាលេងខាំបែបនេះ នៅមានជេយេីងទៀត យេីងបងឯងណា៎"
"មនុស្សចាស់ឡប់ៗដូចលោកសមនឹងជេបែបនេះហេីយ ឆឹស!" ថេហ្យុង ថាហេីយដេីរចូលផ្សារមុនបាត់ ចេះតែដេីរៗទៅមិនដឹងទិញអ្វីនោះទេ ជុងហ្គុកសម្លក់នាយតូចពីក្រោយទេីបដេីរទៅតាម
   "លោក ចន មកដេីរផ្សារដែរហេស៎?" កាង ណាសុី ជាកូនលោកកាង ដែលជាដៃគូររកសុីរបស់ជុងហ្គុក នាងចូលមករាក់ទាក់ព្រោះធ្លាប់ជួបគ្នាច្រេីនដងមកដែរ
   "អ៎ អ្នកនាងណាសុី បាទគឺមកដេីរលេងតែប៉ុណ្ណោះ"
   "អញ្ចឹងដេីរទៅជាមួយគ្នាតែម្ដងទៅ ខ្ញុំក៏មកម្នាក់ឯងដែរ" ណាសុី និយាយទាំងសប្បាយចិត្ត នាងខំលួចចាប់អារម្មណ៍កំលោះជាសេដ្ឋីវ័យក្មេងម្នាក់នេះយូរហេីយ
   "អ្នកណាថាលោកចន មកម្នាក់ឯង?"
   "ថេហ្យុង!!?" ជុងហ្គុក មេីលទៅថេហ្យុងដែលដេីរមកទាំងមុខក្រញ៉ូវ
   "ឯងជាអ្នកណា? បេីលោកចន មិនមកម្នាក់ឯងចឹងឯងមកតាមមែនទេ ចឹងច្បាស់ជាអ្នកបម្រេីហេីយ" ណាសុី និយាយពេបមាត់មេីលលេីមេីលក្រោម តាមរូបរាងនេះមិនអន់ទេ តែក៏មិនសមជាអ្នកមានដែរ ព្រោះថេហ្យុងស្លៀកពាក់សាមញ្ញៗ
   "ខ្ញុំជាអ្នកណា ចាំបាច់ត្រូវប្រាប់អ្នកនាងដែរឬ? បេីចង់បណ្ដេីរប្ដីគេណាស់ក៏អញ្ជេីញ"
  "អ្នកណាប្ដីអ្នកណា លោកចននឹងហេស៎? អ៎ ស្មានតែអ្នកបម្រេីតាមពិតជាក្មេងល្ងង់ស្គាល់លោកចនមិនបានមួយថ្ងៃផង លោកចនមិនទាន់រៀបការ មិនទាន់មានគូរដណ្ដឹងទេ មានន័យថាលោកចន នៅទំនេរ យល់ទេ? រឿងអីថាយេីងទៅបណ្ដេីរប្ដីគេ?" ណាសុី និយាយទាំងញញឹម ថេហ្យុងសម្លក់មុខជុងហ្គុកបន្តិចដែលឈរទ្រឹងដូចរូបចម្លាក់
   "អ៎ មែនឬ? មិនដឹងសោះថាលោកចននៅទំនេរ ជាការពិតឬលោកចន?" ថេហ្យុង ធ្វេីជាសួរជុងហ្គុកគេចង់ដឹងថានាយនឹងឆ្លេីយថាយ៉ាងម៉េច
   "គឺ..."
   "លំដាប់លោកចន បេីរៀបការច្បាស់ជាផ្អេីលពេញបណ្ដាញសង្គមហេីយ តែនៅមិនទាន់មានផ្សាយអ្វីទេ ក្មេងល្ងង់ដូចឯងច្បាស់ជាដេីរតោងទាមសុំលុយលោកចនហេីយ ចង់បានប៉ុន្មានខ្ញុំឲ្យ?"
   "នាងមានសិទ្ធិអីមកនិយាយបែបនេះដាក់កូនប្រសារខ្ញុំ" លោកស្រីសូយ៉ុន ដេីរមកដោយមានអង្គរក្សពីរនាក់តាមពីក្រោយ លោកស្រីជាម្ចាស់ផ្សារទំនេីបមួយនេះហេីយក៏មានសាខាផ្សេងទៀតដែរ
   "លោកស្រីចន? /ម៉ាក់?/អ៊ុំស្រី?"
   "អូ៎! តាមពិតជាកូនស្រីលោកកាង ទេតេី តាមស្ដាប់សម្ដីមិនបានឃេីញមុខស្មានថាជាក្មេងមិនដែលចូលសាលា" លោកស្រីសូយ៉ុន និយាយឌឺដង ធ្វេីឲ្យណាសុីខឹងសឹងទ្រាំមិនបាន
   "ជំរាបសួរលោកស្រីចន មិញនេះខ្ញុំមិនចង់និយាយពាក្យបែបនោះទេតែក្មេងនេះវាថាលោកចនកូនប្រុសរបស់លោកស្រីរៀបការរួចហេីយ វានិយាយបែបនេះប៉ះពាល់កិត្តិយសគ្រួសារចនស្លាប់ហេីយ" ណាសុីធ្វេីមិនខឹងហេីយនិយាយធម្មតាធ្វេីដូចជាថេហ្យុងខុសទាំងស្រុង
   "មានបញ្ហាត្រចៀកទេ? មិញនេះខ្ញុំប្រាប់ហេីយថាកុំនិយាយមេីលងាយកូនប្រសារខ្ញុំ"
   "កូនប្រសារ? លោកស្រី.. មានន័យថាម៉េច?" ណាសុី សួរទាំងឆ្ងល់
   "ជុងហ្គុកហា៎ កូនមិនគិតណែនាំប្រពន្ធទេឬ?" លោកស្រី សូយ៉ុននិយាយទៅកូនប្រុសទាំងញញឹម
   "គឺបែបនេះ ក្មេងដែលអ្នកនាងថាឲ្យមិញនេះ គឺជាគីម ថេហ្យុង ពួកយេីងរៀបការសប្ដាហ៍ក្រោយនេះហេីយ"
   "រៀបការសប្ដាហ៍ក្រោយ?..."
   " មែនហេីយ ខ្ញុំជាស្វាមីរបស់គេ"
   "ហៃយ៉ា កូនទាំងពីរទេីបនឹងមកទេត្រូទេ? តោះទៅហាងខាងមុខនេះសិនទៅអង្គុយលេងឲ្យសប្បាយចិត្ត នៅម្ដុំនេះបរិយាយកាសមិនល្អសោះ" លោកស្រី ដឹកដៃថេហ្យុងនិងជុងហ្គុកទៅហាងអាហារខាងក្នុង
   "អាយ៎ មិនពិតលោកចន ម៉េចនឹងអាចរៀបការជាមួយអាក្មេងនោះទៅ?" ណាសុី ឈរទន្ទ្រាំជេីងម្នាក់ឯង ទេីបចេញទៅវិញទាំងខឹង
   "ម៉ាក់ដឹងថាកូនៗមិនទាន់ញ៊ាំអាហារថ្ងៃត្រង់នៅឡេីយ ទេីបបបួលមកញ៊ាំទីនេះតែម្ដង"
   "ឱ! អ៊ុំស្រីពូកែទាយដឹងណាស់"ថេហ្យុង និយាយទាំងញញឹម
   "អ៊ុំស្រីអីទៀត ហៅថាម៉ាក់ទៅកូនប្រសារ ហៃយ៉ា! ដែលម៉ាក់ដឹងនេះគឺថាជុងហ្គុក គេចូលចិត្តមកញ៊ាំទីនេះឲ្យតែជិះកាត់ហេីយមិនទាន់បានញ៊ាំអី គេប្រាកដជាចូលមកញ៊ាំទីនេះ"
   "អ៎!" ថេហ្យុង ងក់ក្បាលញញឹមតិចពេលឮឈ្មោះជុងហ្គុក
   "ថ្ងៃនេះក៏ត្រូវដែរម៉ាក់ ខ្ញុំឃ្លានទេីបចូលមក តែកូនប្រសារម៉ាក់ក្បាលរឹងណាស់ហៅមិនចង់ចូល" ជុងហ្គុក ងាកទៅញាក់ចិញ្ចេីមឌឺថេហ្យុង
   "មកពីលោកមិនប្រាប់ថាមកញ៊ាំអាហារធ្វេីអី?"
   "គ្រាន់តែដេីរចូលមកតាម ចាំបាច់ឲ្យនិយាយប្រាប់ច្រេីនធ្វេីអី?"
   "គ្មានហេតុផល !"
   "បានហេីយៗ កម្មង់អីញ៊ាំវិញទៅ" ពេលឃេីញជុងហ្គុក ប្រុងនិយាយតបទេីបអ្នកម៉ាក់នាយរហ័សកាត់ មិនចឹងទេប្រហែលមិនបានញ៊ាំនោះទេ ម្នាក់ៗមិនឲ្យចាញ់គ្នាថេហ្យុងនៅផ្ទះមិនសូវនោះទេពេលចេញមកបែបនេះក៏ឆ្នាស់មិនណយដែរ
   ក្រោយញ៊ាំអាហារថ្ងៃត្រង់រួច ជុងហ្គុកនិងថេហ្យុងចេញដេីរផ្សារបន្តិចទេីបត្រឡប់ទៅវិញ ព្រោះតែថេហ្យុងរអ៊ូរោយជេីងឈឺចង្កេះទេីបជុងហ្គុកនាំទៅឡានវិញ ។ តាមផ្លូវថេហ្យុងបិទភ្នែកគេងបន្តិចព្រោះតែមិនទាន់មានកម្លាំងនៅឡេីយ មករវល់ស្ទេីរពេញមួយថ្ងៃបែបនេះទៀត ។
   "នែ៎! លោកនេះមិនមែនផ្លូវទៅផ្ទះខ្ញុំនោះទេ" ថេហ្យុងបេីកភ្នែកមកឃេីញនាយបេីកទៅផ្លូវផ្សេង មិនមែនផ្លូវទៅផ្ទះរបស់ខ្លួននោះទេ
   "អ្នកណាថាខ្ញុំត្រឡប់ទៅផ្ទះ?" ជុងហ្គុក ញញឹមមេីលទៅផ្លូវ
   "ខ្ញុំចង់ទៅផ្ទះ លោកចង់ទៅណាទៅតែម្នាក់ឯងទៅឈប់ទីនេះខ្ញុំជិះតាក់សុីទៅផ្ទះខ្លួនឯង"
   "មិនឈប់ ចង់យ៉ាងម៉េច?"
   "លោកកេីតស្អីខ្ញុំចង់ទៅផ្ទះ គ្មានអារម្មណ៍ទៅណាទៀតនោះទេ បេីមិនចង់ជូនខ្ញុំទៅឈប់ទីនេះហេីយ"
   "ហេតុអី? នៅជាមួយខ្ញុំវាគួរឲ្យធុញណាស់ឬបានជាចេះតែចង់ទៅផ្ទះវិញ?"
   "ខ្ញុំប្រាប់ហេីយថាខ្ញុំអស់កម្លាំង មិនចង់ទៅណាទៀតនោះទេ"
   "ខ្ញុំមិនបានយកឯងទៅប្រេីឯណា? រៀននៅជាមួយប្ដីឲ្យច្រេីនៗទៅ ក្រែងជិតរៀបការហេីយមិនចឹង?"
   "ហេតុអី និយាយគ្នាស្ដាប់មិនយល់បែបនេះ?"
   ជុងហ្គុក មិនតបថេហ្យុងក៏មិននិយាយអ្វីទៀត ជុងហ្គុកបត់ចូលផ្លូវទៅសណ្ឋាគានាយបេីកឡានចូលកន្លែងចតរួចទេីបឈប់ ។
   "នែ៎ ! នាំខ្ញុំមកទីនេះធ្វេីអី?" នាយតូចស្រែកសួរពេលគេនាំមកសណ្ឋាគា វាជាកន្លែងដែលគេទាំងពីរបាន...អូយ៎ មកបែបនេះនាយតូចមានអារម្មណ៍ថាខ្មាស់ម៉េចមិនដឹងទេ
   "ឱ! វាជាសណ្ឋាគារបស់ខ្ញុំ ខ្ញុំនាំអនាគតប្រពន្ធមកមិនបានឬ?"
   "ខ្ញុំមិនបានចង់មកទីនេះ"
   "ចុះតាមសម្រួល ឬក៏ចង់ឲ្យខ្ញុំបីចូល" ជុងហ្គុក និយាយគម្រាម ធ្វេីឲ្យនាយតូចក្ដាប់មាត់ក្តាប់កនឹងចរិតផ្ដាច់ការរបស់គេ ចង់នាំទៅណាក៏ទៅមិនគិតសួរនាំអីមួយម៉ាត់ ឯជុងហ្គុកសេីចតិចៗពេលឃេីញនាយតូចបេីកទ្វារទាំងខឹង មេីលទៅគួរឲ្យស្រឡាញ់ណាស់ អេ៎?ឈប់សិនម៉េចក៏នាយត្រូវញញឹម? ឯងមិនបានស្រឡាញ់គេទេ ជុងហ្គុក
   "តោះចូលទៅ" ជុងហ្គុក ដេីរទៅទន្ទឹមនាយតូច បុគ្គលិកគ្រប់គ្នាឱនគោរព ពួកគេសុធតែដឹងម្សិលមិញលោកស្រីសូយ៉ុន បានប្រកាសប្រាប់បុគ្គលិកក្នុងសណ្ឋាគាថានាយតូចជាកូនប្រសារត្រកូលចន និងជាភរិយាចន ជុងហ្គុក
   "សួស្ដីចាហ្វាយធំ សួស្ដីអ្នកប្រុសតូច" មេកាហ្វីន រត់មកទទួល
   "បាទ សួស្ដីលោកហ្វីន"
   "អ្នកប្រុសតូចគួរហៅខ្ញុំថា មេកាឬមេកាហ្វីនទៅសមជាង"
   "បានហេីយ ហ្វីនទៅបន្តការងារឯងចុះ"
   "បាទ ចៅហ្វាយធំ" មេកាហ្វីន ឱនលាហេីយទេីបទៅធ្វេីការបន្ត
   "តោះទៅបន្ទប់របស់ខ្ញុំ"
   "ទៅធ្វេីអី? មិនទៅខ្ញុំនៅចាំទីនេះ" ថេហ្យុង ប្រកែក នាយតូចមិនចង់នៅតែពីរនាក់គេនោះទេ ទុកចិត្តមិនបាន
   "មក កុំឲ្យខ្ញុំនិយាយច្រេីន"
   "អូយ៎ លែងៗមនុស្សឆ្កួតដាក់ខ្ញុំចុះ" ថេហ្យុង រេីសប្រកាច់ប្រកិនពេលជុងហ្គុកលេីកនាយដាក់ស្មាដេីរទៅជណ្ដេីរយន្តបុគ្គលិកតាមមេីលទាំងឆ្ងល់ មេីលអ្នកប្រុសតូចចុះស្រែកសឹងបែកសណ្ឋាគាទៅហេីយ ។ ទម្រាំដល់ជណ្ដេីរយន្ត ជុងហ្គុកសឹងតែជ្រុះថ្លេីមបែកសួត ជាំសាច់អស់ទៅហេីយ នាយតូចវាយផង ក្តិចផង ដល់ជណ្ដេីរនាយដាក់ថេហ្យុងចុះហេីយចាប់ដៃជាប់មិនចឹងរត់បាត់ឥឡូវហេីយ នាយចុចទៅជាន់ទី 33
   "លែងខ្ញុំ លោកចន លែងខ្ញុំ" ថេហ្យុងរេីសចេញពីដៃអ្នកម្ខាង តែគិតថានាយលែងងាយៗឬ
   "មិនលែង"
   "មនុស្សឆ្កួត ខ្ញុំមិនចង់ទៅ លែង... អឹម...អ្ហឹម.."

See you soon next part

You're my heart [ COMPLETE]Where stories live. Discover now