ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ

3.1K 241 0
                                    

   ការប្រកាសម្ចាស់ពានដែលផ្សំរូបមន្តស្រាថ្មី ក៏បានផ្សាយផ្ទាល់តាមបណ្ដាញសង្គមផងដែរ ធ្វេីឱ្យមនុស្សទូទាំងពិភពលោក បានដឹងនិងស្ងេីចសរសេីរដល់ជុងហ្គុក យ៉ាងច្រេីន ។ ក្នុងនោះមាន នារីម្នាក់ដែលជាកូនកាត់ជប៉ុន~កូរ៉េ កំពុងតាមដានផងដែរ នាងគឺ សាណា ហារីតូ រស់នៅប្រទេសជប៉ុន តែនាងក៏ទៅកូរ៉េញឹកញាប់ផងដែរ ព្រោះនាងក៏មានជំនួញឆ្លងប្រទេស នៅកូរ៉េផង និងជប៉ុនផង ។ នាងចាប់អារម្មណ៍នឹងនាយសង្ហា ចន ជុងហ្គុក ពេលឃេីញនាយទទួលពានរង្វាន់ រូបរាង  សង្ហា ថែមទាំងឆ្លាតនឹងពូកែទៀត ។

   " ខ្ញុំចង់ដឹងពីប្រវត្តិរបស់គេត្រួសៗ ឯងទៅរកឱ្យខ្ញុំផង ហាន់តូ " សាណា បញ្ជាទៅកូនចៅចំណិតប្រុសរបស់ខ្លួន

   " បាទ អ្នកនាង " ហានតូ ឱនលាមុននឹងដេីរចេញទៅ

   ៚ Skip

   ត្រឡប់មក ជុងហ្គុក វិញបន្ទាប់ពីទទួលពានរង្វាន់ នាយក៏ដេីររាក់ទាក់ ដៃគូរផ្សេងៗ ដោយមិនភ្លេចណែនាំរាងតូចជាប្រពន្ធទៅឱ្យគ្រប់គ្នាស្គាល់ផងដែរ ។ នៅពេលកម្មវិធីចប់ នាយក៏ត្រឡប់ទៅវិញ ដោយមាន យ៉ាងប៊ីន ជាអ្នកបេីកឡានឱ្យ ។ ជុងហ្គុក បីរាងតូចទៅបន្ទប់គេង ព្រោះតែគេងលក់ក្នុងឡាន ។ បន្ទាប់ពីឱ្យប្រពន្ធគេងលក់ស្រួលបួលនាកក៏ចូល ងូតទឹក ក៏ចេះតែមានអារម្មណ៍ថាឃ្លានចម្លែក រាល់ដងមិនមែនបែបនឹងទេ នាយមិនចូលចិត្តញ៊ាំអាហារពេលយប់នោះទេ  អ៊ីចឹងហេីយក៏ចុះទៅយកទឹកដោះគោមួយកែវមកផឹក មុននឹងចូលគេងក្បែរប្រពន្ធ។

   ធ្មេធបេីកៗ មួយសប្ដាហ៍ក៏កន្លងផុតទៅទៀត ស្អែកនេះក៏ជាថ្ងៃកំណេីតរបស់ថេហ្យុងដែរ គេឈានចូលអាយុ 19 ឆ្នាំហេីយ គិតទៅគួរឱ្យចង់សេីចណាស់ 19 ឆ្នាំ រៀបការរួច ថែមទាំងកំពុងពរពោះកូនក្នុងផ្ទៃទៀត ចំណែកប្ដីវិញក៏ជាសេដ្ឋីវ័យក្មេងសង្ហាទៀត រាល់ថ្ងៃនេះតេីគេកំពុងសំណាងដែរទេ?

   " អ្នកនាងចូលចិត្តស្រាប្រភេទអ្វី? " ជុងហ្គុក សួរទៅនារីម្នាក់ ដែលមកពិភាក្សាជាមួយនាយ ព្រោះនាងចាប់អារម្មណ៍ស្រានៅក្រុមហ៊ុនរបស់នាយ

   " ខ្ញុំឬ? លោកចូលចិត្តស្រាអ្វី? " នាងមិនឆ្លេីយ តែសួរបកទៅវិញ

You're my heart [ COMPLETE]Where stories live. Discover now