ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?

3.5K 226 0
                                    

« បាទ កូនសម្លាញ់ នៅជាមួយប៉ាអ៊ំ កុំរករឿងប៉ាអ៊ុំឮទេ? ចាំប៉ាទិញរបស់ផ្ញេីកូន »
« បាទ ប៉ាៗ តែកូនចង់និយាយជាមួយប៉ាតូចបន្តិច បានទេប៉ាៗ? »
« ប៉ាតូច កូនកំពុងគេង កុំរំខានប៉ាតូចអី ចាំពេលប៉ាតូចភ្ញាក់ ប៉ាខលទៅម្ដងទៀត អូខេទេ?»
« បាទ ប៉ា បាយៗប៉ាៗ »
« បាទ បាយៗកូន »

   ជុងហ្គុក ដាក់ទូរស័ព្ទចុះ មិញនេះនាយខលទៅនិ យាយជាមួយកូន ខ្លាចកូនបារម្ភ យំនឹករកប៉ាតូចគេទៀត  តែជុងគី ស្រួលនិយាយស្ដាប់គ្នាណាស់ ពន្យល់តែបន្តិច ក៏លែងអីទៅហេីយ ។ ជុងហ្គុក ដេីរទៅរកប្រពន្ធ ដែលនៅគេងមិនទាន់ភ្ញាក់នៅឡេីយ យប់មិញទ្រមខ្លួនមិនស្ទេីទេ ព្រោះក្បាលរឹងខ្លាំងពេក ពេលគេងលក់បែបនេះក៏គួរឱ្យស្រឡាញ់ណាស់ មុខស្លូតៗទេ តែធាតុពិតវិញ ខឹងម្ដងៗចាប់មិនចង់ឆ្នាស់ ។ អង្គុយមេីលប្រពន្ធមួយសន្ទុះ នាយក៏នឹកឃេីញគំនិតធ្វេីបាបប្រពន្ធ ទាំងព្រឹកទៀតតែម្ដង អា៎មិនមែនធ្វេីបាបទេ គេហៅថាញ៉ោះច្រេីនជាង

   " អឹម... អ្ហឹស..ជុង!? កុំរំខានអូនទៅមេីស៎ងេីបចេញទៅ " ថេហ្យុង ជ្រួញចិញ្ចេីម និយាយទាំងសម្លេងងុលៗសឹងស្ដាប់មិនបាន ព្រោះប្ដីមករញ៉េរញ៉ៃនៅពីក្នុងភួយដែលខ្លួនកំពុងដណ្ដប់
   " ជីបៗ..!! ក្រអូបណាស់ " នាយធំមិនស្ដាប់ហេីយ ថែមទាំងផ្គេីនទៀតផង ដៃរវាមអង្អែល ជេីងស្រឡូន បណ្ដេញឡេីងទៅលេី បបូរមាត់ក៏ប្រដេញនៅលេីដងខ្លួន រាងតូចស្ដេីងដែលមានសាច់ទន់រលោង ក្នុងចេតនារំខានដំណេកប្រពន្ធ មិនឱ្យបានគេងលក់ស្រួល
" អួយ៎... ចន ជុងហ្គុក ងេីបចេញ មកខាំអូនធ្វេីអី? ឈឺណា៎ " ថេហ្យុង បេីកភ្នែកទាំងមិនចង់ ដោយសារ រឿងយប់មិញស្រគាខ្លួនសឹងស្លាប់ទៅហេីយ ឥឡូវមកខាំ មកអីទៀតហេីយ?
" បងកំពុងដាស់អូន តែរាងកាយអូនដាស់កូនប្រុស បងបានមុនទៅទៀត បេប៊ីខ្លាឃ្មុំ " ជុងហ្គុក លូនចេញពីភួយ ដោយទ្រោបនៅលេីរាងកាយប្រពន្ធ ដែលកំពុងសម្លក់មកខ្លួនមិនឈប់
" កុំមករោគចិត្តជាមួយអូន អូនមិនទាន់រករឿង រឿងយប់មិញនេះទេ ពេលនេះឈឺ ស្រគា ពេញមួយតួខ្លួនអស់ហេីយ ដោយសារស្នាដៃអ្នកណា? "
" មកពីអូនសោះ កុំមកចោតតែបង "
" មកពីអូន???? "
" មែនហេីយ អ្នកណាដែលថ្ងូររហឹមមិនដាច់ ថែមទាំងស្រែកថា ខ្លាំងជាងនេះប្ដីសម្លាញ់ ផាច់!!! អូយ៎ ម៉េចក៏វាយបង? " ជុងហ្គុក និយាយបណ្ដេីរកាយ វិការបណ្ដេីរ ថេហ្យុងខ្នាញ់អត់មិនបានក៏ទះមាត់មួយដៃតែម្ដងទៅ ចេះមកនិយាយអីមិនអៀនមាត់បន្តិចសោះ
   " ងេីបចេញ អូនចង់ងូតទឹកស្អុះស្អាប់ណាស់ ហេីយក៏ឃ្លានណាស់ដែរ " ថេហ្យុង ធ្វេីមុខស្អុយ យប់មិញឃ្លាន ហេីយត្រូវហត់សឹងពេញមួយយប់ទៀត
   " តោះទៅងូតជាមួយគ្នា "
   " ទេ! ងូតជាមួយបង មានតែពាក្យថាខាត អូនងូតម្នាក់ឯង "
   " ប្រកែកធ្វេីអី? ក្រែងថាឃ្លាន ងូតពីរនាក់ឆាប់រួចនឹងបានចុះទៅញ៊ាំអី "
   " អាយ៎ មនុស្សពូកកែបន្លំ "

You're my heart [ COMPLETE]Where stories live. Discover now