ភាគទី 37 : ប៉ាតូចទៅចោលកូនបាត់ហេីយ

3.5K 236 2
                                    

    " លោកអគ្គនាយករង ចន ចាស៎ មានភ្ញៀវខលមកណាត់ សុំជួប " លេខា និយាយប្រាប់ទៅ ថេហ្យុង
   " អ៎ ឱ្យមកខ្ញុំមក " ថេហ្យុង ទទួលទូរស័ព្ទមកនិយាយ

   « ហាឡូ ខ្ញុំ ថេហ្យុង និយាយ »
   « សួស្ដី លោកគីម ខ្ញុំ គឺ ណាមជូន សាគិ ជាអតិថិជន របស់លោកនៅជប៉ុន »  ណាមជូន សាគិ ជាកូនកាត កូរ៉េ ជប៉ុន នាយមិនសូវបានមកកូរ៉េទេ តែក៏អាចប្រេីភាសាកូរ៉េបានដែរ
   « អ៎ បាទ សួស្ដី លោក សាគិ មានអ្វី ឱ្យខាងខ្ញុំជួយដែរឬទេ? » ថេហ្យុង បម្រងុងនឹងប្រកែកទៅហេីយ ពេលឮនាយហៅខ្លួនថាលោកគីម គេមិនមែនគីមទេ គឺ ចន
   « ពិតមែនហេីយ ខ្ញុំចង់សាងសង់កាសុីណូ នៅប្រទេសជប៉ុន ទេីបចង់ទាក់ទងក្រុមហ៊ុងគូសប្លង់របស់លោក គីម »
« បាទ បាន គ្មានបញ្ហាទេ អ៊ីចឹង សូមលោកជួយអុីម៉េលមក ខ្ញុំពីអគារ និងម៉ូតដែលលោកចង់បាន ខាងខ្ញុំនឹងធ្វេីការគូសប្លង់ជូន »
   « បាទ ខ្ញុំនឹងឱ្យលេខារបស់ខ្ញុំផ្ញេីទៅឱ្យ ប៉ុន្តែទាក់ទងនឹងការពិភាក្សា និងមេីលទីតាំងក៏ដូចជាគំនិតមួយចំនួន ខ្ញុំត្រូវការឱ្យលោកឡេីងមកជួបខ្ញុំផ្ទាល់នៅជប៉ុនបានទេ? ខាងស្នាក់នៅ និងថ្លៃចំណាយ ខ្ញុំធានាចេញជូន មិនឱ្យទាស់ចិត្តនោះទេ»
   « រឿងនេះខ្ញុំនឹងគិតមេីលសិន មិនច្បាស់ថាទំនេរអាចទៅបានឬអត់ទេ បេីមិនអាចខ្ញុំនឹងឱ្យកលេខា របស់ខ្ញុំឡេីងទៅជួប តេីមិនអីទេមែនទេ? » ថេហ្យុង និយាយទាំងក្រែងចិត្ត ទៅជួបដល់ជប៉ុន ប្ដីគេច្បាស់ជា មិនឱ្យទៅដាច់ខាតហេីយ គ្រាន់តែក្រុមហ៊ុនរាល់ថ្ងៃមិនចង់ឱ្យមេីលផង ចុះទម្រាំទៅដល់ជប៉ុនទៀតនោះ?
   « បេីឱ្យលេខា លោកមកដដែល ខ្ញុំចាំបាច់អញ្ចេីញ លោកគីម មកដែរឬ? ដោយសារខ្ញុំចង់ឱ្យលោកជាអ្នកឌីហ្សាញផ្ទាល់ ទេីបខ្ញុំចង់ជួបលោកផ្ទាល់ សង្ឃឹមថាលោកនឹងរកពេលវេលាមកបាន »
   « បាទ ខ្ញុំព្យាយាម បេីអស់អីហេីយខ្ញុំសុំលាសិនហេីយ »
   « បាទ ជួបគ្នាឆាប់ៗ លោក គីម»

ថេហ្យុង ដាក់ទូរស័ព្ទចុះហេីយ លេីកដៃស្រឡូន មកញីស្នៀតផ្កាថ្នមៗ គេគិតមិនចេញទេ ថាអាចទៅបាននៅថ្ងៃណា ជុងហ្គុកឥឡូវ មិនដូចមុនទេ គេហួងហែងជាមុនឆ្ងាយណាស់ គ្រាន់តែជួបជាមួយ មនុស្សប្រុសប្លែកមុខ នាយសួរដេញដោលឫសគល់ មិនឈប់ ណាមួយនាយក៏មិនដែលឱ្យគេចេញទៅណាមកណាឆ្ងាយដែរ បេីសុំទៅជប៉ុនច្បាស់ជា បដិសេធដាច់ខាតមិនខាន ។ តែថាគម្រោងលេីនេះ ច្បាស់ជាសំខាន់ បេី គីម គ្រុប អាចគូសប្លង់អគារដែលសាងសង់នៅជប៉ុនបាន ច្បាស់ជាមាន កេរ្តិ៍ឈ្មោះល្បីល្បាញ និងអាចឈ្នះពានរង្វាន់ក្រុមហ៊ុន ដែលមានស្នាដៃល្អប្រចាំឆ្នាំមិនខានទេ ។ ណាមួយ បេី គេមិនទៅចរចារផ្ទាល់ ណាមជូន សាគិ អាចនឹង រេីសយកក្រុមហ៊ុនឌីហ្សាញផ្សេងក៏ថាបាន ព្រោះទម្រាំ នាយជ្រេីសយកក្រុមហ៊ុននេះ ថេហ្យុង ក៏បាន ឱ្យលេខាផ្ញេីលិខិតស្នេីធ្វេីជូនពីមុនមកដែរ ។ ដែល ណាមជូន រេីសយកក្រុមហ៊ុន ក៏ចាត់ទុកថា ជាការជោគជ័យមួយកម្រិតទៅហេីយដែរ ។

You're my heart [ COMPLETE]Where stories live. Discover now