ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក

3.3K 244 0
                                    

   4 ខែក្រោយមក ថេហ្យុងក៏បញ្ចប់ឆ្នាំទី 1 បានរួចរាល់ ចំណែកពោះគេក៏ធំណាស់ហេីយដែរ ព្រោះបាន 5 ខែកន្លះហេីយ ជាកូនប្រុសទៀតផង ជុងហ្គុក ជូនគេទៅពិនិត្យសុខភាពរាល់ខែ ។ ថេហ្យុង ប្ដូរមកនៅភូមិគ្រឹះ ចន ដោយសារតែ ចាស់ៗ និងប្ដី បារម្ភមិនចង់ឱ្យគេនៅម្នាក់ ឯងជាមួយអ្នកបម្រេី ។ ដំបូងលោកស្រី ដេយ៉ុង ម៉ាក់ របស់ថេហ៍ ចង់ឱ្យគេទៅនៅជាមួយគាត់ តែលោកស្រីសូយ៉ុន ទទួចចង់ឱ្យមកនៅខាងគាត់វិញ ទេីប ថេហ្យុងសម្រេចថាមកនៅភូមិគ្រឹះចន តែម្ដងទៅ ណាមួយ ពេលនេះម៉ូរ៉ា ក៏ទៅនៅដេហ្គូមួយរយៈសិន ទាល់តែ មីនអា បានបួនឆ្នាំទេីបយកមករៀននៅ សេអ៊ូលវិញ ។

" ថេហ្យុង កូនចង់ញ៊ាំអ្វីទេ? ចាំម៉ាក់ឱ្យគេទៅទិញមកឱ្យ " បេីនិយាយពី លោកស្រី សូយ៉ុន យកចិត្តទុក ដាក់នឹងថេហ្យុង សឹងតែធ្វេីឱ្យនាយតូចរអៀសខ្លួនលែងហ៊ាននៅជាមួយទៅហេីយ គាត់មិនដែលបណ្ដោយឱ្យថេហ្យុងនៅម្នាក់ឯងទេ ហេីយផ្គាប់ចិត្តកូនប្រសារគ្រប់យ៉ាង
" ខ្ញុំដូចជាមិនឃ្លានអ្វីនោះទេម៉ាក់ តែខ្ញុំចង់ទៅកន្លែងលក់របស់របរទារកបន្តិចណាម៉ាក់ គឺចង់ទិញ របស់របរតិចតួច " ថេហ្យុង ញញឹម មួយរយៈក្រោយមកនេះកូនលែងធ្វេីទុក្ខ ឱ្យចាញ់ ក្អួតចង្អោរដូចមុន ទៀតហេីយ តែក៏កំរេីក ធ្វេីឱ្យរាងពិបាកគេងបន្តិច
   " ឱ្យអ្នកបម្រេីទៅទិញឱ្យក៏បាន ក្រែងល៎កូនពិបាក ដេីរ "
   " មិនអីទេ ទៅខ្លួនឯងនឹងបានចេញក្រៅខ្លះ ខ្ញុំនៅក្នុងផ្ទះ អផ្សុកពេក "
   " ចឹងក៏បាន ចាំម៉ាក់ឱ្យអ្នកបេីកឡាន និងជូ ទៅជាមួយកូន "
   " បាទ ម៉ាក់ "

៚ Skip
ថេហ្យុង ដេីរមេីលរបស់របរក្នុងហាង ជាមួយជូ ដែលជាអ្នកបម្រេី គេទិញកាសចាក់ចម្រៀង ដែលអាចដាក់នឹងពោះ ឱ្យកូនស្ដាប់បានដែរ ។ ស្ដាប់ទៅវាចម្លែកណាស់ តែគេបានឆែកមេីលក្នុងអុីនធឺណេតរួចមកហេីយ ថាវាមានប្រសិទ្ធិភាពពិតមែន ទារកក្នុងផ្ទៃអាចស្ដាប់ឮបាន ។

" ខ្ញុំរកទិញបានអស់ហេីយពួកយេីងទៅគិតលុយទៅបង "
" ចាស៎ អ្នកប្រុស " បន្ទាប់ពីគិតលុយរួច ពួកគេក៏នាំគ្នាឡេីងឡានត្រឡប់ទៅវិញ
" ខ្ញុំចង់ញ៊ាំខេក បងឈប់នៅហាងខេកខាងមុខនេះឱ្យខ្ញុំបន្តិចមក " ថេហ្យុង និយាយប្រាប់ទៅអ្នកបេីកឡាន
" ចាំខ្ញុំចុះទៅទិញឱ្យអ្នកប្រុស " ជូ
" មិនអីទេ ខ្ញុំទៅម្នាក់ឯងបាន ពួកបងចាំក្នុងឡានហេីយ " និយាយចប់ ថេហ្យុងក៏បេីកទ្វារឡាន ដេីរចូលទៅក្នុងហាង

You're my heart [ COMPLETE]Where stories live. Discover now