ភាគទី 25 : សាច់ដុះក្នុងខួរក្បាល

3.2K 252 0
                                    

   ថេហ្យុង និងជីន អង្គុយរងចាំគ្រូពេទ្យនៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ ថេហ្យុង គិតតែយំមិនឈប់ទោះជាអ្នកជាបងព្យាយាមលួងលោមយ៉ាងណាក៏ដោយ ។ បន្តិចក្រោយមក ថេមីន ក៏មក ព្រោះជីនបានខលទៅប្រាប់ តែមិនទាន់ឱ្យប្រាប់ប៉ាម៉ាក់ចាស់ៗ នៅឡេីយព្រោះវាយប់ជ្រៅផង ខ្លាចថាគាត់រន្ធត់ខ្លាំងទេីបរងចាំព្រឹកមកដល់សឹមប្រាប់ ។

   " ហឹក ហឹក បេីជុង កេីតអីនោះ ខ្ញុំមិនលេីកទោសឱ្យខ្លួនឯងនោះទេ មកពីខ្ញុំគ្មានហេតុផល ហឹក រឿងតិចតូច ក៏ ដេញមិនឱ្យគាត់នៅជិត ហឹក " ថេហ្យុង យំរៀប រាប់ដដែលៗ ថែមទាំងគិតថាវាជាកំហុសរបស់ខ្លួនទៀតផង

   " បាន ហេីយថេហ៍ ឈប់យំទៅណា បេីជុងហ្គុក ដឹង គេក៏មិនសប្បាយចិត្តដែរ " ជីន អង្អែលស្មាប្អូន លួងលោម ទាំងអាណិត

   " មែនហេីយ ជុងហ្គុក រឹងមាំណាស់ គេប្រាកដជាមិនអីនោះទេ  ជុងហ្គុកគេប្រាកដជាមិនសប្បាយចិត្តទេពេលឃេីញឯងយំ " ថេមីន ចូលទៅជួយលួងលោមអ្នកជាប្អូនថ្លៃ គេក៏បារម្ភពីប្អូន តែគេមិនចង់យំទេ គេមិនគួរទន់ខ្សោយនោះទេ

   " ហឹក បាទ បងប្រុស "

   ការរងចាំនៅពីមុខបន្ទប់សង្គ្រោះបន្ទាប់ កន្លងផុតទៅ ជិត 2 ម៉ោង ទេីបមានគ្រូពេទ្យដេីរចេញមកវិញ គ្រប់គ្នាដែលរងចាំក៏រហ័សរត់ទៅសួរពីស្ថានភាពអ្នកដែលនៅខាងក្នុង

   " លោកគ្រូពេទ្យ ជុងហ្គុក គាត់យ៉ាងម៉េចហេីយ?" ថេហ្យុង រត់ទៅសួរទាំងអន្ទះសារ

   " អ្នកជំងឺ ប៉ះពាល់ខ្លាំងត្រង់ផ្នែកក្បាល ប៉ុន្តែពួក យេីងបានដេរនិងចាក់ថ្នាំរួចហេីយ ចំណែកដៃផ្នែកខាងស្ដាំ គឺប៉ះទង្គិចនឹងទ្វារឡានក៏ធ្វេីឱ្យបានរបួសធ្ងន់គួរសមដែរ ក្រៅពីនោះ គឺមានរបួសតិចតួចប៉ុណ្ណោះ "

   " ចុះពេលណាគាត់ដឹងខ្លួនទៅ? "

   " មិនទាន់ដឹងច្បាស់នោះទេ ប៉ុន្តែខ្ញុំមានរឿងសំខាន់មួយចង់ពិភាក្សា លោកចង់និយាយទីនេះឬទៅនិយាយជាមួយខ្ញុំជាសម្ងាត់? "

   " និយាយទីនេះមក ពួកយេីងសុទ្ធតែជាគ្រួសារតែមួយទេ "

   " គឺ អ្នកជំងឺរងទង្គិចខ្លាំងផ្នែកខួរក្បាល ថែមទាំងគាត់ ធ្លាប់មានជំងឺស្ដ្រេសនឹងរឿងអ្វីផ្សេងៗកាលពីមុន អាចទៅលេីរឿងការងារ ឬរឿងពិបាកចិត្តអ្វីមួយ ពួក យេីងបានស្កេនឃេីញថា កំពុងមានដុំសាច់តូចលូត លាស់ក្នុងខួរក្បាលរបស់គាត់ អាចនិយាយបានថាឈានចូលមហារីកខួរក្បាលដំណាក់កាលដំបូង បេីមិនធ្វេីការវះកាត់នោះទេ វានឹងកាន់តែយ៉ាប់យឺនជាក់ជាមិនខាន "

You're my heart [ COMPLETE]Where stories live. Discover now