ភាគទី 32 :

3.1K 248 0
                                    

   តាមពិតទៅជុងហ្គុក បានមកដល់ផ្ទះតាំងពីល្ងាចម្ល៉ះ នាយបានរៀបចំខេក និងអាហារមួយចំនួនសម្រាប់ ខួបកំណេីតឱ្យរាងតូច ។ នៅពេលថេហ្យុង មកគេដេីរចូលក្នុងផ្ទះ ហេីយក៏ភ្ញាក់ផ្អេីលមិនស្ទេីនោះទេ ពេលឃេីញប្ដី កាន់នំខេកហេីយ អបអរខួបកំណេីតឱ្យខ្លួន ។

   " ជុងហ្គុក?! "

   " រីករាយថ្ងៃកំណេីតប្រពន្ធសម្លាញ់ ជូនពរឱ្យអូនសុខភាពល្អ មានសុភមង្គល ហេីយឱ្យចំណងស្នេហ៍ យេីងគង់វង់រហូតទៅ "

   " អរគុណ ណាស់ប្ដីសម្លាញ់ "

   " អូនបួងសួងសិនទៅ នឹងបានផ្លុំទាន "

   " អឹម !" ថេហ្យុង ងក់ក្បាលយល់ព្រមទាំងញញឹម ទេីបបួងសួង រួចក៏ផ្លុំទានតែម្ដង

   " ហិ ហិ អរគុណបងណាស់ សម្រាប់ថ្ងៃនេះ "

   " អរគុណច្រេីនពេកបងទទួលមិនអស់ទេ មោះចូលអង្គុយញ៊ាំអាហារតែម្ដងទៅ "

   " អូហូ! ទំនងៗណាស់ " ថេហ្យុង លាន់មាត់ទាំងសប្បាយចិត្តពេលឃេីញអាហារប្លែកៗ គួរឱ្យចង់ញ៊ាំនៅលេីតុ

   " មែនឬ? នេះញ៊ាំស៊ុបសារ៉ាយសមុទ្រទៅ បងសាកធ្វេី មិនដឹងត្រូវមាត់អូនឬអត់ទេ " ជុងហ្គុក ដួសស៊ុបដាក់ចាន ហេីយហុចឱ្យរាងតូច

   " បងធ្វេីឬ? អួយ គួរឱ្យស្រឡាញ់ណាស់ ចឹងអូនញ៊ាំហេីយណា "

   " យ៉ាងម៉េចដែរ? " រាងក្រាស់សួរពេលប្រពន្ធភ្លក់បានមួយម៉ាត់

   " ឆ្ងាញ់ណាស់ មិនស្មានថាបងពូកែថ្នាក់នឹងសោះ "

   " បេីអញ្ចឹងឆាប់ញ៊ាំទៅ "

   " បងក៏ដូចគ្នា "

   អ្នកទាំងពីរ ញ៊ាំអាហារពេលល្ងាចជាមួយគ្នា បន្ទាប់មកក៏ខលទៅលេង ប៉ាម៉ាក់ ទាំងសងខាង គ្រប់គ្នាសុទ្ធតែជូនពរឱ្យប្ដីប្រពន្ធមួយគូរនេះស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។ បន្ទាប់ពីរៀបចំតុអាហារ និងសម្អាតខ្លួនរួច ពេលនេះថេហ្យុងកំពុងតែគេងកេីយទ្រូងមាំអ្នកជាស្វាមីនៅលេីគ្រែ មេីលរឿងជាមួយគ្នា ។ ថេហ្យុង ជាអ្នកចង់មេីល ទេីបជុងហ្គុក កំដរមេីលបានជាគ្នា ។

You're my heart [ COMPLETE]Where stories live. Discover now