ភាគទី 14 : អូនដូចជាខ្លាចឹង

4.3K 271 1
                                    

ថេហ្យុង មុខក្រញ៉ូវមិនមាត់រកអ្នកជាប្ដី ធ្វេីជុងហ្គុកអត់បារម្ភមិនបាន ព្រោះប្រពន្ធមិននិយាយរកតាំងពី ជួបនឹងយ៉ុងមី ។ ពេលនេះថេហ្យុង កំពុងអោបដៃទាំងមុខក្រញ៉ូវ រងចាំនាយជាប្ដីញ៊ាំអាហារពេលព្រឹក ទាំងធុញទ្រាំ ។

" ថេហ៍ .. ញ៊ាំអីសិនទៅ អូនមិនអាចទៅរៀនដោយពោះទទេ នោះទេ ប្រយ័ត្នឈឺក្រពះ" ជុងហ្គុក និយាយលួងលោមប្រពន្ធទាំងសម្ដីផ្អែម គេតឹងទ្រូងសឹងស្លាប់ទៅហេីយ ពេលប្រពន្ធចេញចរិតមកបែបនេះ

" ទេ! លោកញ៊ាំទៅ ខ្ញុំឱ្យពូ វុន ជាអ្នកជូនទៅក៏បាន " ថេហ្យុង ងេីបពីកៅអីដេីរចេញទៅក្រៅ ហេីយជុងហ្គុកក៏រត់ទៅតាមក្រោយ មីងមេផ្ទះ និងប្ដី មិនហ៊ានមាត់ក ពេលឃេីញចៅហ្វាយបែបនេះ រាល់ថ្ងៃស្មានតែចៅហ្វាយតូចស្លូត តែពេលនេះដូចជាភ្លឺភ្នែកហេីយ ថ្នាក់ប្ដីតាមលួងមួយព្រឹកហេីយនៅមិនទាន់ចិត្តទន់បន្តិចសោះ

   " ថេហ៍.. ចាំបងផង បងជូនអូនទៅណា " ជុងហ្គុក រហ័សបេីកទ្វារចូលឡានពេលឃេីញប្រពន្ធ ចូលទៅអង្គុយមុន

   " ថេហ៍ អូនកុំបែបនេះបានទេ? និយាយជាមួយបងមកណា អូនស្ងាត់បែបនេះ បងមិនសប្បាយចិត្តទេ" ជុងហ្គុក ងាកទៅនិយាយជាមួយនាយតូចបែបអង្វរ

   " ចេញឡានទៅ ជិតដល់ម៉ោងខ្ញុំចូលរៀនហេីយ " ថេហ្យុង មិនតប តែប្រាប់ឲ្យប្ដីបេីកឡាន នៅនិយាយបែបនេះពេលណាទៅដល់សាលាទៅ

   " អូខេៗ បងចេញឡានហេីយ " ជុងហ្គុក បេីកឡានចេញពីផ្ទះវីឡារបស់នាយសំដៅទៅសកលវិទ្យាល័យរបស់នាយតូច ក្នុងឡានស្ងប់ស្ងាត់ ជុងហ្គុកលួចសម្លឹងមុខប្រពន្ធជារឿយៗ នាយចង់និយាយណាស់ តែហាមាត់លេីកណាក៏ប្រពន្ធមិនចង់ឆ្លេីយដែរ

   " ថេហ៍... បង... "

   " ហេតុអីឲ្យសង្សារចាស់លោកធ្វេីការជាមួយ? " ថេហ្យុង សួរទាំងមិនងាកមេីលមុខប្ដី មិនឲ្យខឹងយ៉ាងម៉េចទៅ? ថ្នាក់ព្រលឹមឡេីងមកដល់ក្នុងផ្ទះបែបនេះ ជាសង្សារចាស់ បែកគ្នាដាច់ស្រេចឬនៅមិនដឹង ឲ្យធ្វេីការជាមួយគ្នា ចុះបេីត្រូវគ្នាវិញគិតយ៉ាងម៉េច ? អីដែលគេកំពុងខឹងនោះ ព្រោះតែគិតថាប្ដីនៅមានសល់ចិត្តជាមួយនាងនៅឡេីងទេីបព្រមឲ្យធ្វេីការជាមួយគ្នាបែបនេះ កាន់តែគិតកាន់តែក្ដៅចិត្ត

You're my heart [ COMPLETE]Where stories live. Discover now