ភាគទី 10 : ក្លិនខ្លួនរបស់ឯងពង្វក់យេីងណាស់

4.6K 311 1
                                    

   " ឯងថាទៅមេីល អ្នកម៉ាក់ និងអាម៉ាចង់បានចៅទេ? " ជុងហ្គុក សួរ ធ្វេីឲ្យថេហ្យុងអៀនឡេីងក្រហមមុខតែម្ដង មកគេងជិតខ្លួនហេីយនៅនិយាយ ពាក្យទាំងនេះដាក់ត្រចៀកគេទៀត មិនអៀនបានដែរឬ
" ហេតុអ្វីមិនឆ្លេីយហឹម? " ជុងហ្គុក សួរបន្តទៀតព្រោះមិនឮគេឆ្លេីយ
   " ខ្ញុំម៉េចនឹងដឹងទៅ ? លោកសួរពួកគាត់ទៅ "
   " ចុះឯង? "
   " ហឹម?? ខ្ញុំ? "
   " ត្រូវហេីយឯង "
   " គឺ អឺ.. ខ្ញុំងងុយគេងហេីយ រាត្រីសួស្ដី " ថេហ្យុង ព្យាយាមបិទភ្នែកគេចពីសំណួររបស់គេ ជុងហ្គុកញញឹមនាយដឹងថាថេហ្យុងមិនទាន់ងងុយគ្រាន់តែអៀននិងគេចពីសំណួររបស់ខ្លួន
   " រាត្រីសួស្ដី " ជុងហ្គុក បិទភ្នែកគេងដោយដៃនៅឱបចង្កេះថេហ្យុងនៅឡេីយ

  • ថ្ងៃបន្ទាប់
   ជុងហ្គុក ទៅទទួលថេហ្យុងពីសកលវិទ្យាល័យត្រឡប់ទៅផ្ទះដេីម្បីរៀបចំខ្លួនទៅពិធីលោក លី ។ ជុងហ្គុក អង្គុយចាំថេហ្យុងនៅសាឡុងខាងក្រោម នាយតូចនៅរៀបចំខ្លួនមិនទាន់រួចនៅឡេីញ ។
   " រួចហេីយ លោកចាំយូរហេីយឬ? " ថេហ្យុង ចុះមករកជុងហ្គុក ជាមួយនឹងសម្លៀកបំពាក់ពណ៌ស មានផ្កានិងម៉ូតត្រង់កអាវ វារាងបញ្ចេញរាងថេហ្យុងបន្តិចធ្វេីឲ្យចេញរាងតូចស្រឡូន នាំភ្នែកជុងហ្គុកមេីលមិនដាក់ភ្នែក
   " មិនយូរទេ យេីងទៅៗ " ជុងហ្គុក ងាកមុខចេញ បន្តិចខ្លាចថាថេហ្យុងចាប់បានថាខ្លួនមេីលគេនិងសរសេីរក្នុងចិត្ត
" លោកបេីកឡានទៅខ្លួនឯងឬ? "
" ទេ ! ពូ វុន ជាអ្នកបេីក យ៉ាងម៉េច? "
" គ្មានអ្វីនោះទេ គ្រាន់តែសួរតោះទៅ " ថេហ្យុង គិតថាកម្មវិធីបែបនេះជុងហ្គុកអាចនឹងញ៊ាំស្រាទេីបសួរ
មកដល់កន្លែងកម្មវិធី កាំមេរ៉ាចាប់ផ្ដេីមតម្រង់ទៅរកចន ជុងហ្គុក និង ចន ថេហ្យុង ដែលកំពុងបណ្ដេីរគ្នាចូលក្នុងពិធីលេីកម្រាលព្រំពណ៌ក្រហម ។ ថេហ្យុង ទាញជាយអាវជុងហ្គុកតិចៗ ពេលគេមេីលមកច្រេីនពេក
" មានអ្វីមែនទេ? " ជុងហ្គុក ឱនសួរថេហ្យុងតិចៗ
" គឺ ខ្ញុំដូចជាភ័យៗយ៉ាងម៉េចមិនដឹងទេ គឺ... ពួកគេមេីលមកយេីងម្ល៉ះ? "
" ធ្វេីធម្មតាៗទៅ មកពីយេីងទេីបមកកម្មវិធីដំបូងបន្ទាប់ពីរៀបការរួច "
" អឹម ! " ថេហ្យុង ងក់ក្បាលទេីបដេីរទៅមុនបន្ត
" ហៃយ៉ា! សួស្ដីលោកចន រីករាយណាស់ដែលបានមកចូលរួមទាំងពីរនាក់បែបនេះ " លោក លី ដេីរមកទទួល
" បាទ អបអរសាទរផងចំពោះជំនួញថ្មី " ជុងហ្គុក ចាប់ដៃជាមួយលោកលី
" បាទ អរគុណ អញ្ចេីញអ្នកទាំងពីរទៅតុអង្គុយសិនចុះខ្ញុំមានភ្ញៀវបន្ត " លោក លី ជូនពួកគេទៅតុដែលមានអ៊ុនវ៉ូ និង ជីនអង្គុយដែរ
" ហៃយ៉ា ជុងហ្គុក នេះនាំថេហ្យុងមកដែរឬ? សុខសប្បាយទេ ? "
" បងជីន ខ្ញុំសុខសប្បាយទេ មិនស្មានថាមកជួបបងសោះចុះប៉ាម៉ាក់មិនមកទេឬ? " ថេហ្យុង អង្គុយជិតជីន និងម្ខាងទៀតគឺជុងហ្គុកអង្គុយ
" ប៉ាម៉ាក់ មិនមកទេ បងមកតែម្នាក់ឯង "
" ខ្ញុំនឹកប៉ាម៉ាក់ណាស់បងប្រុស " ថេហ្យុង
" ហៃយ៉ា ! នឹកក៏ទៅលេងបាន រៀបការហេីយបែកផ្ទះមានគ្រួសារ មិនត្រូវធ្វេីដូចកូនក្មេងទេ " ជីន លួងលោមប្អូន ចំណែកជុងហ្គុកអង្គុយស្ដាប់គេនិយាយគ្នាមិនមាត់
" ថេហ្យុង ហា៎ ជុងហ្គុកមេីលថែឯងបានល្អទេ? បងមិនបានទៅពិធីការរបស់ឯង មិនខឹងទេមែនទេ? " អ៊ុនវ៉ូ ញញឹមដាក់ថេហ្យុង ទោះបីនាយស្រឡាញ់ថេហ្យុង តែសុំត្រឹមឃេីញថេហ្យុងសប្បាយចិត្តក៏អស់ចិត្តហេីយ
" បាទ បងអ៊ុនវ៉ូមិនអីទេ ខ្ញុំសុខធម្មតា "
   " ហឹក ហឹម !!! " សម្លេងក្រហេមរបស់ជុងហ្គុក ពេលឃេីញអ៊ុនវ៉ូមេីលថេហ្យុងយូរពេក
   " នែ៎ មកក្រហេមស្អីឯងនេះ? " អ៊ុនវ៉ូ ងាកទៅសេីចនឹងចរិតជុងហ្គុក
   " យេីងក្រហេមតែយេីង ទេីសស្អីឯង? "
   " យេីងគ្រាន់តែសួរស្មានថាត្រូវការទឹក "
   " ឆឹស! ថេហ៍ ឃ្លានទេ? ខ្ញុំទៅយកអីឲ្យញ៊ាំ " ជុងហ្គុក ងាកមកសួរប្រពន្ធដែលអង្គុយស្ដាប់គេនិងអ៊ុនវ៉ូ ថេហ្យុងអៀនពេលគេហៅខ្លួនថា ថេហ៍ បែបនេះ
   " អឹម ! ឃ្លានតិចៗដែរ ទៅយកជាមួយគ្នាទៅខ្ញុំចង់រេីសខ្លួនឯង បងជីនត្រូវការអ្វីទេ? "
   " អត់ទេ ទៅយកញ៊ាំខ្លួនឯងចុះ "
   ជុងហ្គុក និងថេហ្យុង បណ្ដេីរគ្នាទៅតុអាហារនិងភេសជ្ជៈ ថេហ្យុងយកចានចាប់ដាក់ទាំងរបស់ខ្លួននិងរបស់ជុងហ្គុក
   " ថេហ៍ ចង់ញ៊ាំទឹកអីទេ? "
   " យកទឹកក្រូចចុះ " ជុងហ្គុក ដេីរទៅយកទឹកក្រូចមួយកែវ និងស្រាក្រហមមួយកែវ តែអ្នកណាមិនដឹងដេីរមកបុកដៃនាយធ្វេីឲ្យស្រាប្រឡាក់អាវរបស់ជុងហ្គុក
   " អូយ៎! សុំទោសៗ ខ្ញុំគ្មានចេតនាទេ "
   " មិនអីទេៗ...! ហឹម យ៉ុងមី??? "
   " ជុងហ្គុក ??? " ពួកគេទាំងពីរមេីលមុខគ្នាទាំងភ្ញាក់ផ្អេីល មិនស្មានថាបានជួបគ្នាសោះ
   " ជុងហ្គុក លោកយ៉ាងម៉េចហេីយ? " ថេហ្យុង ទាញកន្សែងមកជូតអាវជុងហ្គុក
   " ខ្ញុំមិនអីទេ អរគុណហេីយ "
   " អឺ សុំទោសម្ដងទៀតជុងហ្គុក លោកសុខសប្បាយទេ? មិនបានជួបគ្នាយូរមកហេីយ "
   " ខ្ញុំសុខធម្មតាទេ ថេហ៍ទៅតុមុនទៅខ្ញុំទៅបន្ទប់ទឹកមួយភ្លែត " ថេហ្យុង ងក់ក្បាលហេីយដេីរទៅតុមុនដោយមានយ៉ុងមី តាមសម្លឹងពីក្រោយ
   " ខ្ញុំអាចនិយាយជាមួយបងបន្តិចបានទេ ជុងហ្គុក? " យ៉ុងមី និយាយទាំងទឹកមុខស្ងួតបែបអង្វរ
   " រវាងយេីងវាចប់យូរហេីយ ខ្ញុំថាពួកយេីងគ្មានអ្វីត្រូវនិយាយគ្នានោះទេ យ៉ុងមី " នាយនិយាយទាំងសោះកក្រោះ
" ណាជុង.. ខ្ញុំគ្រាន់តែចង់បកស្រាយ "
" មិនបាច់បកស្រាយទេ យេីងរស់នៅផ្សេងគ្នា បកស្រាយហេីយអ្វីៗក៏គ្មានថ្ងៃដូចដេីម ខ្ញុំក៏រៀបការរួចហេីយដែរ លាសិនហេីយ " ជុងហ្គុក ដេីរទៅបន្ទប់ទឹកដេីម្បីសម្អាតអាវរបស់នាយដែលប្រឡក់មិញនេះ យ៉ុងមីតាមមេីលទាំងភ្នែកក្រហមរៀបការរួចក៏អាចបែកគ្នា
" បងមិនអាចផុតពីខ្ញុំបានទេ ចន ជុងហ្គុក "

You're my heart [ COMPLETE]Where stories live. Discover now