ភាគទី 17 : ហាត់ប្រាណ!

3.7K 246 3
                                    

ថេហ្យុង អង្គុយលេងក្នុងបន្ទប់ធ្វេីការរបស់ជុងហ្គុក ម្នាក់ឯង ដំបូងជុងហ្គុក ចង់ជូនត្រឡប់ទៅវិញដែរ តែថេហ្យុង បដិសេធគេប្រាប់ថាទៅផ្ទះអផ្សុកនៅម្នាក់ឯងដដែល ទេីបឱ្យនៅក្រុមហ៊ុនតែម្ដង ពេលនាយបង្ហេីយការងាររួចនឹងនាំទៅលេងខាងក្រៅ ។ ថេហ្យុង អង្គុយងេីបៗ ដោយសារតែធុញមិនចេះនៅស្ងៀម គេដេីររុះរេីទូរសៀវភៅ មេីលនេះមេីលនោះ ហេីយក៏មកអង្គុយនឹងសាឡុងញ៊ាំស្ដ្របឺរីបន្ត កាយវិការនេះមិនផុតពីក្រសែភ្នែកស្វាមីដែលអស់សំណេីចនឹងចរិតក្មេង

" ថេហ៍! អូនទៅផ្ទះទេ? បេីអផ្សុកទៅលេងជាមិត្តក៏បាន ចាំរួចបងទៅទទួលអូន " ដោយសារបារម្ភពីប្រពន្ធ នាយក៏លួងលោមម្ដងទៀត

" អត់ទេ ជុង អូនមិនអីទេ បងធ្វេីការបន្តទៀតទៅ"

" តាមចិត្តអូន បេីងងុយគេងលេីសាឡុងនឹងសិនក៏បាន "

" អូនដឹងហេីយ "

   / តុក តុក /

   " ចូលមក " ជុងហ្គុក អនុញ្ញាតពេលឮសម្លេងគោះទ្វារ

   " អគ្គនាយក លោក អ៊ុនវ៉ូ មកចង់ជួបជាមួយ គាត់ថាចង់និយាយរឿងការងារបន្តិច ឱ្យគាត់ជួបទេ?" លេខា របស់ជុងហ្គុក និយាយ

" មិនអីទេ ឱ្យគេចូលមក "

   " ចាស៎ អគ្គនាយក " និយាយចប់ នាងក៏ឱនលាហេីយចេញទៅវិញ

   " អ៊ុនវ៉ូ ណាទៅជុងហ្គុក? ជាបងប្រុស ឆា អ៊ុនវ៉ូ មែនទេ? " ថេហ្យុង រហ័សសួរពេលឮឈ្មោះអ្នកស្គាល់

   " គឺ គេនឹងហេីយ "

   / ក្រាក /

   " សួស្ដីអាសម្លាញ់ អេ៎ ថេហ្យុង នៅដែរឬ?!" អ៊ុនវ៉ូ បេីកទ្វារចូលមក ហេីយញញឹមពេលឃេីញថេហ្យុង

   " សួស្ដី បងប្រុស " ថេហ្យុង ញញឹមរាក់ទាក់ទៅវិញ

   " អង្គុយលេងសិនទៅ ឯងមកនិយាយការងារអ្វីឬ?" ជុងហ្គុក ប្រាប់ទៅអ្នកជាមិត្ត ឱ្យអង្គុយលេីសាឡុង ហេីយងេីបទៅអង្គុយនិយាយជាមួយ

   " មែនហេីយ គឺលោកប៉ាយេីង ចង់ឱ្យយេីងមកនិយាយរឿងសហការណ៍ ជាមួយឯងបេីសាខាសណ្ឋាគាររបស់ឯងនៅកោះជេជូ "

You're my heart [ COMPLETE]Where stories live. Discover now