ភាគទី 15 : កេងចំណេញទៀតហេីយ

3.9K 278 5
                                    

ធ្មេញបេីកៗ មួយខែកន្លងផុតទៀតហេីយ ថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ទេីប ជុងហ្គុកនៅកំដរថេហ្យុងនៅផ្ទះ រាល់ដងពួកគេតែងតែទៅលេងជាមួយអាម៉ា ចន តែពេលនេះគាត់ទៅប៊ូសានទៅហេីយ ទេីបសម្រាកនៅផ្ទះតែម្ដង ។ ថេហ្យុង អង្គុយមេីលរូបមន្តធ្វេីម្ហូប ព្រោះគេចង់រៀនធ្វេីម្ហូបដែលប្លែកៗឱ្យប្ដីញ៊ាំ រាល់ថ្ងៃចេះធ្វេីតែប៉ុន្មានមុខទេ ទេីបចង់រៀនបន្ថែម

   " ជុង.. បងចង់ញ៊ាំអាហារជប៉ុនទេ? " មួយរយៈនេះ ថេហ្យុងបានប្ដូរពាក្យដែលហៅប្ដីហេីយ មុនដំបូងមិនបានចង់ដូរអីនោះទេ តែមកពីប្ដីគម្រាមទៅវិញទេ សាកតែហៅលោក នាយប្រាកដជាចាប់ថេីបគេមិនខាន ថ្ងៃមុនច្រឡំហៅនៅក្នុងផ្សារទំនេីបនាយនៅចាប់គេថេីបកណ្ដាលហ្វូងមិនខ្មាសអៀនសោះ ឯគេវិញសឹងតែជ្រែកដីទៅហេីយ

   " អ្វីក៏បានដែលអូនធ្វេី បងញ៊ាំទាំងអស់ សឺត " ជុងហ្គុក ឆ្លេីយហេីយឆ្លៀតថេីបថ្ពាល់ទន់ៗមួយខ្សឺតទៀត

   " កេងចំណេញទៀតហេីយ ! " ថេហ្យុង សម្លក់មុខប្ដី ថេីបៗឡេីងសឹកថ្ពាល់អស់ទៅហេីយ

   " ប្ដីអូនសោះ កំណាញ់ធ្វេីអីហឹម? ថ្ពាល់អូន សម្រាប់ឲ្យប្ដីថេីបតេី " ជុងហ្គុក ញញឹមខ្នាញ់នឹងប្រពន្ធ គ្រាន់តែថេីបធ្វេីមេីលតែគេវាយរាប់រយដំបងចឹង

   " ឆឹស! ល្ងាចនេះអូនធ្វេីអាហារជប៉ុនស្រស់ឲ្យបងញ៊ាំ គឺ សាសុីមី " ថេហ្យុង ញញឹម ងាកទៅមេីលពីរបៀបធ្វេីបន្តទៀត

   " អូខេ! បងរងចាំភ្លក់ស្នាដៃអូន ឬឲ្យបងជួយធ្វេីក៏បាន " ជុងហ្គុក ញញឹមមួយរយៈនេះថេហ្យុងធ្វេីអាហារឲ្យគេញ៊ាំរហូត ដល់ថ្នាក់មីងមេផ្ទះប្រាប់ថា កុំឲ្យធ្វេីទៀតអី ខ្លាចគាត់គ្មានអ្វីធ្វេី ត្រូវនាយដេញចេញទៀតផង

   " មិនអីនោះទេ អូនធ្វេីម្នាក់ឯងបាន "

ប្ដីប្រពន្ធ មួយគូរនេះនិយាយគ្នាលេង ប្រលែងគ្នា មិនឈប់ មីងមេផ្ទះលួចមេីលឃេីញហេីយក៏ថតផ្ញេីឱ្យលោកស្រីសូយ៉ុន មេីលថែមទៀត ព្រោះថានេះជាបញ្ជារគាត់ត្រូវរាយការប្រាប់ទៅលោកស្រីធំ ។ លោកស្រី សូយ៉ុន អង្គុយមេីលកូនៗដែលមីងមេផ្ទះផ្ញេីមកទាំងញញឹមបិទមាត់មិនជិត រាល់ថ្ងៃនេះគាត់លែងបារម្ភរឿងជុងហ្គុកទៀតហេីយ ព្រោះពួកគេទាំងពីរត្រូវរូវគ្នាហេីយ នៅតែ ថេមីនទេ មួយខែនេះនាយមកកូរ៉េបានតែ 2 ថ្ងៃក៏ទៅទីក្រុងឡុងដ៍ទៀត ក៏ទៅតាមលួងប្រពន្ធនោះអី ។ មួយរយៈនេះឮថា មិនដូចមុនទេ គេបាននៅក្បែរនាងបានច្រេីនដែរ ណាមួយ នាងត្រូវសម្រាលក្នុងខែនេះផង ទេីបចង់លួងឱ្យនាងត្រឡប់មកកូរ៉េវិញ លោកស្រីនឹងបានជួយមេីលថែ ណាមួយនៅកូរ៉េមានសាច់ញាតិបងប្អូន មិនដូចទីក្រុងឡុងដ៍ដែលមានតែខ្លួនមួយនោះទេ ។
   ដូចជាពេលនេះអ៊ីចឹង ថេមីន កំពុងនៅក្នុងអាផាតមិនរបស់ម៉ូរ៉ា នាយកំពុងនៅផ្ទះបាយចម្អិនអាហារពេលល្ងាចឱ្យប្រពន្ធ ។ មួយរយៈនេះ ការងារសុំឱ្យលោកប៉ាជួយសិន ព្រោះសុំពេលលួងប្រពន្ធ ឲ្យត្រូវរូវគ្នា ហេីយចង់នាំទៅកូរ៉េវិញផង ។

You're my heart [ COMPLETE]Where stories live. Discover now