ភាគទី 13 : មានកូន?

4.5K 295 1
                                    

ជុងហ្គុក និងថេហ្យុង អង្គុយលេងនៅលេីរានហាលមុខផ្ទះ បន្ទាប់ពីមកពីហាងស៊ុសសុីនិងងូតទឹករួច

" លោកមិនរងារទេមែនទេ? បេីរងារដណ្ដប់វាទៅ" ថេហ្យុង សួរអ្នកជាប្ដីពាក់តែអាវដៃខ្លីមួយ គេវិញអាវដៃវែងផងនៅមានកន្សែងធំដែលប្ដីរុំឲ្យទៀត

" បងមិនអីទេ អូនដណ្ដប់ទៅ " ជុងហ្គុក តបទៅវិញទាំងញញឹម

" ញ៊ាំទឹកដោះគោក្ដៅបែបនេះស្រួលខ្លួនណាស់ " ថេហ្យុង មេីលទៅមេឃ ក្រេបទឹកដោះគោក្ដៅអ៊ុនកំពុងកាន់ ព្រមជាមួយទឹកមុខញញឹម

" ថេយ៍.. "

" ហឹម " ថេហ្យុង ងាកទៅប្រសព្វភ្នែកជាមួយរាងក្រាស់ដែលកំពុងមេីលមកខ្លួនដែរ

" យេីងរៀបការជាមួយគ្នាយូរប៉ុណ្ណាហេីយ? "

" អឹម.. 1 ខែជាងហេីយ ហេតុអីក៏សួរ? " ថេហ្យុង មេីលទៅមុខគេ សួរបែបនេះធ្វេីអី?

" អូនចាំទេ? ដំបូងបងយ៉ាងម៉េច ? " ជុងហ្គុក សួរទៅនាយតូច ចឹងដឹងថាគេឆ្លេីយថាម៉េចព្រោះគេចាំច្បាស់ណាស់ថា ពីដំបូងគេមិនពេញចិត្តលេីថេហ្យុងបន្តិចនោះទេ

" ដំបូងមែនទេ? គឺលោកជាមនុស្សមាត់អាក្រក់ លោកថែមទាំងនិយាយថាខ្ញុំរៀបការជាមួយលោកព្រោះតែទ្រព្យសម្បត្តិទៀតផង ខ្ញុំគិតថាលោកជាមនុស្សអាក្រក់ណាស់ តែនៅជាមួយយូៗទៅ លោកមិនមែនបែបនឹងនោះទេ " ថេហ្យុង និយាយចេញពីចិត្ត ហេីយវាក៏ជាការពិត មិនមែនចេះតែនិយាយទេ កាលជួបដំបូងនិយាយនេីលងាយគេសម្បេីមណាស់

" មែនហេីយ ដំបូងបងមិនចង់រៀបការនោះទេ ជាពិសេសព្រោះអូនជាប្រុស តែក្រោយមកបងក៏គិតយល់ ពេលលោកប៉ា អ្នកម៉ាក់ និងអាម៉ា របស់បងជួបអូន ពួកគាត់មានតែស្នាមញញឹម បងដឹងថាតាមពិតសុភមង្គលគ្រួសារ មិនបានឋិតលេីប្រុសនិងស្រីទេ តែវាឋិតនៅលេីមនុស្សទៅវិញទេ អូនល្អយ៉ាងនេះមិនចម្លែកទេដែលប៉ាម៉ាក់ឲ្យបងរៀបការជាមួយអូន " ជុងហ្គុក និយាយបណ្ដេីរញញឹមបណ្ដេីរ នាយតែងសង្កេតមេីលអាម៉ាពេលដែលគាត់នៅជាមួយថេហ្យុង គាត់ពិតជាពេញចិត្តថេហ្យុងណាស់ សូម្បីតែពីរថ្ងៃនេះនាយមិនបានជូនថេហ្យុងទៅជួបគាត់ គាត់ call មករអ៊ូរដាក់នាយមិនឈប់

You're my heart [ COMPLETE]Where stories live. Discover now