ភាគទី 40 : ក្ដីសុខ (ភាគបញ្ចប់)

Start from the beginning
                                    

   ៚ Skip
   មួយសប្ដាហ៍ក្រោយ ជាថ្ងៃខួបកំណេីតជុងគី ជុងហ្គុក និងថេហ្យុង រៀបចំកម្មវិធីតូចល្មមនៅផ្ទះខ្លួនឯងតែម្ដង មានតែគ្រួសារទាំងសងខាងមកចូលរួម ប៉ុណ្ណោះ ។ ចំណែក ណាមជូន ក៏ត្រូវបានអញ្ចេីញឱ្យមក ចូលរួមដែរ ព្រោះថាតាំងពីថ្ងៃដែលណាត់គ្នា ញ៊ាំអីរួច ណាមជូន បានសុំជីន ទាក់ទងគ្នាហេីយ ជីន ក៏យល់ព្រមទាក់ទងជាមួយ ទេីប ណាមជូន នៅលេងកូរ៉េបន្តទៀតសិន ការងារនៅជប៉ុនពឹងឱ្យកូនចៅមេីលឱ្យមួយរយៈសិនចុះ ។

   " រីករាយថ្ងៃកំណេីត ជុងគី ហា៎ នឹកពូមីនមីន ដែរទេ? " ជីមីន និងយ៉ុនហ្គី ក៏មកចូលរួមដែរ អ្នកទាំងពីរ មិនមានកូននៅឡេីយទេ កំពុងនឹងមានគម្រោងយកកូនគេមកចិញ្ចឹមឆាប់ៗនេះ
   " បាទ ជំរាបសួរ នឹកពូមីនមីន ណាស់ ហេីយក៏នឹងអ៊ំយ៉ុន ដែរ "
   " ហៃយ៉ា ក្មួយអ៊ំថ្ងៃនេះសង្ហាណាស់ណាស់តេី " យ៉ុនហ្គី លេីកពរក្មួយប្រុសសំណព្វ
   " ជុងគី សង្ហារាល់ថ្ងៃសោះ តែថ្ងៃនេះ អ៊ំជីន តែងខ្លួនឱ្យជុងគី ហេីយសង្សារអ៊ំជីន ក៏ជួយដែរ "
   " សង្សារអ៊ំជីនឬ? និយាយអី តិចអ៊ំជីនវាយគូទណា៎"
   " ពិតមែន ណា ជុងគី មិនកុហកទេ តោះទៅខាងក្នុងទៅដឹងហេីយ "
   " អូខេ តោះចូលក្នុងទៅអ៊ីចឹង "

   នៅពេលយប់គ្រប់គ្នាក៏មកដល់ជុំគ្នា ប៉ាម៉ាក់ទាំងសងខាងក៏មកចូលរួមដែរ ញ៊ាំអាហារ ញ៊ាំស្រាតិចតួច ជាការសប្បាយ ទម្រាំម៉ោង 10 សឹម ឱ្យជុងគី ផ្លុំទាននំខេក ។ គ្រប់គ្នា ក៏អបអរ ជីន និងណាមជូន ដែរ ព្រោះណាមជូនប្រកាសថានឹងសុំជីន រៀបការឆាប់ៗខាងមុខនេះ ។ ចំណែក ថេហ្យុង និង ជុងហ្គុក វិញក៏មានដំណឹងល្អដែរ តែទុកចាំស៊ុបប្រាយ៍ ជុងគី ទុកជាកាដូខួបកំណេីតកូនតែម្ដង ។

   " បងយ៉ាងម៉េចហេីយ? លេបថ្នាំទេ អូនទៅយកមកឱ្យ " ថេហ្យុង ឱនសួរស្វាមី ស្ងាត់ៗតែពីរ នាក់ ព្រោះនាយញ៊ាំអីមិនបានច្រេីនទេ ក្អួតចេញមកវិញអស់តែម្ដង ញ៊ាំបានតែស៊ុបតិចៗប៉ុណ្ណោះ កុំតែបានស្ត្របឺរីដែល ថេហ្យុង លេីកមកឱ្យទេញ៊ាំទេ ទេីបបានធូរខ្លះ មិនអ៊ីចឹងច្បាស់ជាមិនបានមកអង្គុយ អបអរកូនប្រុសទេ ។
   " មិនអីទេ បានធូរហេីយ អូនញ៊ាំឱ្យច្រេីនៗទៅ មិនបាច់បារម្ភពីបងទេ " ជុងហ្គុក ញញឹមដាក់ប្រពន្ធ មិនឱ្យគេបារម្ភពីខ្លួនខ្លាំងពេក
   " មេីលមុខបងចុះ ឡេីងស្លេកអស់ហេីយ "
   " ហៃយ៉ា ថេហ្យុង ជុងហ្គុក និយាយគ្នាអី ទៀតតោះលេីកកែវ " ថេមីន និយាយឡេីង គ្រប់គ្នា ក៏លេីកកែវស្រា និងទឹកក្រូចញ៊ាំ ដោយមានសម្លេងជល់កែវ ទីងទុង ។ បេីនិយាយពីថេមីន និង ម៉ូរ៉ា វិញពួកគេ បានរៀបចំកម្មវិធីមង្គលការតូចមួយ តាំងពីនៅដេហ្គូ មកម្ល៉ះ ពេលនេះមីនអា 6 ឆ្នាំជាង ទៅហេីយ ហេីយក៏មានប្អូនប្រុសភ្លោះដ៏ទៅ 2 នាក់ទៀតដែរ ដែលមានអាយុ 3 ខួបហេីយ ។

You're my heart [ COMPLETE]Where stories live. Discover now