ភាគទី 39 : បេីមិនមែនកូន ជាចៅឬ?

Start from the beginning
                                    

   ជុងហ្គុក បីប្រពន្ធចូលងូតទឹកតែពីរនាក់ទម្រាំរួច សឹងតែបែបបន្ទប់ទឹកទៅហេីយ មិនដឹងធ្វេីស្អីខ្លះទេ ។ ចេញមកវិញជុងហ្គុក ក៏ខលឱ្យគេយកសម្លៀកបំពាក់ ប្រពន្ធដែលនៅបន្ទប់មួយទៀត និងសម្លៀកបំពាក់ខ្លួន នៅឡានខាងក្រោម យកមកផ្លាស់ ទេីបចេញទៅរកអីញ៊ាំនៅខាងក្រៅ ។

   " ឆាប់ញ៊ាំទៅ ក្រែងឃ្លាន? " ជុងហ្គុក និយាយប្រាប់ទៅប្រពន្ធ ពេលបុគ្គលិកលេីកអាហារមកឱ្យរួចរាល់ ។
   " ដឹងហេីយ " ថេហ្យុង និង ជុងហ្គុក អង្គុយញ៊ាំអាហាររួច ទេីបចេញទៅខាងក្រៅបន្តទៀត ។
   " ទៅវិញថ្ងៃណា? " ថេហ្យុង សួរទៅប្ដី ខណៈកំពុងដេីរកាន់ដៃគ្នានៅតាមដងផ្លូវ  នេះមិនមែនជា រដូវរងារទេ តែជារដូវស្លឹកឈេីជ្រុះ ទេសភាពខាងក្រៅ ស្រស់ស្អាតណាស់ ។
   " អូនចង់នៅដេីរលេងប៉ុន្មានថ្ងៃសិនទេ? ជ្រុលជា មកទៅហេីយ នៅ ពីរ បីថ្ងៃសិនទៅចុះ "
   " ចុះកូន? ជុងគី ច្បាស់ជាយំនឹកមិនខាន បែកយូរថ្ងៃបែបនេះ "
   " បងប្រាប់កូនរួចហេីយ កូនមិនថាអីទេ "
   " បងប្រាប់កូនយ៉ាងម៉េចខ្លះ? "
   " ប្រាប់ថា ប៉ាម៉ាក់ មកហាន់នីមូន នោះអី! ទេៗ ប្រាប់ថាមកក្រេបទឹកឃ្មុំ កូនថាឱ្យប៉ាៗទាំងពីរ ក្រេបឱ្យច្រេីនទៀតផង "
   " យ៉ា៎ ចន ជុងហ្គុក កុំចេះតែមកបន្លេីស កូនម៉េចនឹង ស្គាល់រឿងអស់នឹងទៅ? ហេីយបងក៏ដូចគ្នាទៅប្រាប់កូនអីបែបនឹង? កូនមួយហេីយ ក្រេបទឹកឃ្មុំស្អីទៀត " ថេហ្យុង វាយស្មាប្ដី ទាំងអៀន  ហៃយ៉ា! ប្ដីគេនៀក៎ ចំមែនហេីយ បេីជីន ឬអ្នកផ្សេងស្ដាប់ឮខ្មាស់គេស្លាប់ហេីយ  ប្រាប់ថាមកធ្វេីការងារ តែការងារមិនបានធ្វេី បែរជាក្រេបទឹកឃ្មុំអីទៅវិញ ។
" យកប្អូនឱ្យជុងគី នោះអី កូនលួចប្រាប់បងថា ចង់បានប្អូន អូនមិនអាណិតកូនទេឬ? "
" កុំមកក្បាលខូចទាំងប៉ា ទាំងកូនពេក ពរពោះមិនមែនស្រួលឯណា ទម្រាំតែបានជុងគី មួយអូនហត់ណាស់ " មែនហេីយ វាមិនស្រួលទេ កាលនោះ គេពិការទៀត ទេីបវាកាន់តែពិបាក ហេីយធ្វេីឱ្យគេមានអារម្មណ៍ថារាងចាលដែរ ។
" បងដឹងៗ បេីមិនទាន់យកក៏មិនអីដែរ តែនិយាយគ្នាឱ្យហេីយ ទឹកឃ្មុំក្រេបឱ្យច្រេីនដូចដែលកូន និយាយ អូខេ សម្រេចតាមនឹងចុះ " មេីលចុះៗ និយាយម្នាក់ឯង អឺ អេី ម្នាក់ឯងទៅកេីត គេមិនទាន់បានព្រមមួយម៉ាត់ផង ។
" បងនេះ ល្មោភច្បាស់ណាស់ មិនដឹងជាគួរ និយាយបែបណាទេីបសមនោះទេ "

You're my heart [ COMPLETE]Where stories live. Discover now