"ហ៊ឹម!អរគុណហើយដែលមកសួរសុខទុក្ខ"នាយតូចញញឹមនិងងក់ក្បាលតបទៅពួកគេវិញ។
"ថេយ៍ បងក៏ត្រូវទៅដែរណា ព្រោះនៅហាងមានភ្ញៀវច្រើនម៉ាក់ក៏ឲ្យទៅវិញ"ជុងវុន ក៏សុំដកខ្លួនទៅម្ដង
"បាទ បងជុងវុន"នាយតូចញញឹមយ៉ាងស្រស់ទៅកាន់នាយកម្លោះក្រោមក្រសែភ្នែកសម្លក់សម្លឹងរបស់ជុងហ្គុក។ ឃើញមិត្តខ្លួនធ្វើមុខដូចគេយកទៅបាញ់ចោល ជុងវុន ក៏ចង់អស់សំណើចហើយក៏ប្រញាប់ចេញទៅវិញ ខ្លាចថានៅយូរទៀតនឹងត្រូវមានរឿងអ្វីមិនល្អមកលើខ្លួន ព្រោះអ្នកខាងនោះបញ្ចេញអាការៈប្រចណ្ឌមកច្បាស់ៗដល់ហើយ។
"គីម ថេយ៉ុង!"
"បាទ"
"មានខ្វល់ពីបងខ្លះទេ?"នាយក្រាស់ក៏សួរទៅកាន់នាយតូចដោយអាការ:អន់ចិត្តពេលដែលត្រូវគេមិនខ្វល់ខ្វាយពីខ្លួនដោយគិតតែពីលេងសើចសប្បាយជាមួយអ្នកផ្សេង ហើយនៅមកសើចចំអកឲ្យខ្លួនទៀត គិតមើលទៅថាអ្នកណាមិនខឹង!!
"អន់ចិត្តហ៎?"នាយតូចមិនខ្វល់មានតែញ៉ោះថែម
"ថេយ៍...បងស្រលាញ់អូន យើងធ្វើសង្សារគ្នាទៅណា"ម្ដងនេះចេញចរិតកូនក្មេងមកទៀតហើយ នាយមិននិយាយតែមាត់តែក៏ចូលមកឱបនាយតូចផ្អែកក្បាលលើទ្រូងនាយតូចដូចក្មេងមិនខុស។
"អត់ទេ"ពីរម៉ាត់យ៉ាងខ្លីចេញពីមាត់ថេយ៉ុងធ្វើឲ្យ នាយក្រាស់អន់ចិត្តជាពន់ពេក ខំស្រឡាញ់គេ Take care គេប៉ុណ្ណឹងហើយនៅតែគេមើលមិនឃើញទៀត នេះគេជាកំពូលប្រុសស្អាតស្រីណាឃើញក៏ស្រលាញ់តែបែរជាមកត្រូវចាញ់ថេយ៉ុងទៅវិញ។
"មិនអីទេ"នាយក៏ក្រោកចេញពីគេវិញហើយដាក់ខ្លួនអង្គុយលើកៅអីឆ្ងាយពីថេយ៉ុងយ៉ាងខ្លាំងដូចខ្លាចឆ្លងកូវីដ ទាំងបញ្ចេញនូវទឹកមុខស្រពោនហាក់ចង់ឲ្យអ្នកម្ខាងទៀតអាណិត។
"ជុងហ្គុក..."ថេយ៉ុងហៅនាយតិចៗ ប៉ុន្តែមិនទទួលបានការឆ្លើយតបមកវិញនោះទេក្រៅពីការបែរមុខចេញធ្វើមិនខ្វល់ មិនឮខ្លួនហៅ។
"លលេងសោះក៏ខឹងដែរ"នាយតូចនិយាយរួចក៏អោបដៃបែរមុខចេញ
"និយាយលេង?បានន័យថាអូនព្រមធ្វើជាសង្សារបងហើយមែនទេ?"នាយស្ទុះមកសួរនាយតូចវិញទាំងសប្បាយចិត្ត
"អឹម..."ថេយ៉ុង ងក់ក្បាលទាំងអៀន
"យ៉េស!!ទីបំផុតអូនក៏ព្រមហើយ បងស្រលាញ់អូនសង្សារសំណព្វចិត្ត"
"បានហើយៗ ខ្ញុំថប់ដង្ហើមណាស់ កុំឱបខ្លាំងពេកមើល៎"នាយតូចព្យាយាមរុញនាយចេញ លេងតែស្ទុះមកឱបរឹតខ្លាំងៗបែបនេះថប់ដង្ហើមណាស់ដឹងទេ។
"ខ្ញុំ??អត់លែងទេ"ព្រះអើយ!ក្លាយជាសង្សារភ្លាមគ្រាន់តែហៅខ្លួនឯងថាខ្ញុំក៏មិនសុខចិត្តទៀត
"លែងអូនទៅ បានហើយនៅ?"ថេយ៉ុង និយាយទាំងអៀនមាត់ អៀនណាស់ភះអង្គអើយ មិនដែលហៅខ្លួនឯងបែបនេះផង។
"គួរឲ្យស្រឡាញ់ណាស់"ជុងហ្គុក និយាយហើយក៏ចាប់ថើបនាយតូចជាច្រើនខ្សឺត ចង់ប្រាប់ថាស្រលាញ់ខ្លាំងៗពេញបេះដូងហើយ។
"បានហើយរសើបណាស់ ជុងលែងអូនទៅ"នាយតូចព្យាយាមរើរចេញពីការញក់ញីរបស់ជុងហ្គុក ដោយមានអ្នកខាងក្រៅចាំលបមើលទាំងញញឹមរីករាយ។
"បែបនេះល្អណាស់"
_______________.
To be continue.....💜
Welcome back to admin បន្ទាប់ពីមកពីសម្មាធិនៅក្នុងព្រៃអាម៉ាសូនអស់រយៈពេលមួយរយៈ🤧 Miss y'all
ភាគទី23:សង្សារសំណព្វចិត្ត
Start from the beginning
