"ខ្ញុំអស់អីហើយសិស្សច្បង ល្ងាចនេះក៏អាចចេញទៅផ្ទះវិញបានហើយ"ថេយ៉ុង ក៏ញញឹមតបទៅនាយវិញយ៉ាងស្រស់បញ្ជាក់ថាខ្លួនអស់អីពិតមែន។
"បងសុំទោសណាដែលមិនបានមកសួរសុខទុក្ខពីមុន បងក៏ទើបតែបានដឹងពីជុងហ្គុកថ្ងៃនេះទេ"
"មិនអីនោះទេ បងក៏រវល់ការងារហើយខ្ញុំក៏មិនត្រូវអ្វីធ្ងន់ធ្ងរនោះដែរ"
រ៉ីង~រ៉ីង~
"សុំលើកទូរស័ព្ទបន្តិចណា"និយាយគ្នាមិនបានប៉ុន្មានផងទូរស័ព្ទរបស់ហូសុកក៏រោទ៍ឡើងកាត់ផ្ដាច់ការសន្ទនារបស់ពួកគេ
________
"យើងសុំទៅមុនហើយណា ម៉ាក់យើងចង់ជួប តោះអូន"
"ហាស៎??នេះសិស្សច្បងនឹងលីហ្ស..."ថេយ៉ុង បើកភ្នែកធំៗ នេះខានជួបគ្នាតែប៉ុន្មានថ្ងៃមិត្តភាពពួកគេកាន់តែស៊ីជម្រៅនឹងគ្នាហើយមែនទេ?
"គឺបែបនោះហើយ"ហូសុក ក៏លូកដៃទៅស្រាក់ជាមួយនឹងដៃរបស់សង្សារគេ បង្ហាញពីទំនាក់ទំនងរបស់គេឲ្យអ្នកគ្រប់គ្នាបានដឹង ប៉ុន្តែសូមប្រាប់ថាទម្រាំតែញ៉ែបានគេជាមួយនឹងយុនហ្គីត្រូវចំណាយទុនច្រើនខ្លាំងណាស់ណា។
"ចុះ...."ថេយ៉ុង ក៏សម្ដៅទៅរកយុនហ្គីនិងជីមីនម្ដង ព្រោះឃើញថាពួកគេលួចញញឹមដាក់គ្នាទៅវិញទៅមកទៀតផង គួរឲ្យសង្ស័យណាស់។
"ពួកយើងក៏ចឹងដែរ មែនទេអូនមីន"នាយក៏បែរទៅរកសង្សារដែលទើបតែញ៉ែបានថ្មីៗ ប៉ុន្តែមិត្តភក្ដិរបស់នាយទាំងអស់ស្ទើរតែដឹងឮគ្រប់គ្នាហើយ មានសង្សារស្អាតអ្នកណាមិនចង់អួតគេ។
"ផ្អែមពេកហើយ ជាតិស្ករក្នុងខ្លួនយើងមិនទាន់គ្រប់គ្រងបាននៅឡើយទេ មេត្តាពីរនាក់ឯងឲ្យចេះមើលអ្នកជិតខាងខ្លះផង"ហូសុក ក៏ថាឲ្យមិត្តពេលមកផ្អែមល្ហែមមិនមើលពេលវេលានិងទីតាំងដូច្នេះ។
"បានហើយៗ ពួកឯងថាទៅក៏ទៅចុះនៅប្រកែកគ្នាអី រំខាន!!"ជុងហ្គុក គ្រវីក្បាលដេញពួកអ្នកមានស្នេហាចេញឲ្យអស់ បើនៅតែបែបនេះទៀតខ្លាចថាទ្រាំមិនបានចាប់ស៊ីពួកគេអស់។
"អឺៗ...យើងទៅក៏បានដែរ ថេយ៍ពួកបងទៅសិនហើយណា"
"ថេយ៍ យើងទៅហើយចាំជួបគ្នាទៀត"
ភាគទី23:សង្សារសំណព្វចិត្ត
Start from the beginning
