"មានរឿងអី?ហេតុអីមើលមុខយើងសើច?"ជុងហ្គុក ក៏សួរទៅម្ដងទៀត អ្នកណាមិនឆ្ងល់បើចូលមកភ្លាមម្នាក់ៗមិននិយាយអីគិតតែមើលមុខគេសើចយកៗបែបនេះ។
"សិស្សច្បងធ្លាប់រត់លេងស្រាតខោមែនទេ?"ព្រះអើយ!!ឥឡូវវីរៈនារីក្លាហាន លី យ៉ាលីហ្ស ក៏សួរទៅនាយទាំងគ្មានស្ទាក់ស្ទើរអ្វីបន្តិច និយាយរួមទៅនាងជាមនុស្សដែលកំពូលមាត់ដាច់បំផុតប្រចាំក្រុមហើយសូមប្រាប់។
"ហាស់??"ជុងហ្គុក បើកភ្នែកធំៗបន្ទាប់ពីបានឮសំណួរដ៏គួរឲ្យហួសចិត្តនេះហើយ ព្រះអើយ!នេះដឹងមកពីណានឹង? ភ្លាមៗនាយក៏ចាប់អារម្មណ៍ទៅកំពូលមិត្តពីរនាក់នោះដែលព្យាយាយខ្ជឹបបបូរមាត់ចូលគ្នាកុំឲ្យសើច ពេលនេះដឹងហើយថាអ្នកណាជាអ្នកបរិហារកេរ្តិ៍ខ្លួន។
"អាយុន អាសុក...ពួកឯង ស្លាប់!!"ជុងហ្គុក ក៏ស្ទុះទៅចាប់ទាញស្លឹកត្រចៀករបស់អ្នកទាំងពីរម្ខាងម្នាក់ដោយក្ដីគ្រឺតខ្នាញ់ មិត្តទូរទស្សន៍ពីរនាក់នេះហ៊ានណាស់ដែលមកនិយាយបង្ហាញកេរ្តិ៍ខ្មាសខ្លួនឲ្យអ្នកដទៃយកទៅលេងសើចសប្បាយបែបនេះ។
"អូយ..អូយ...!អាហ្គុក យើងឈឺ"ទាំងហូសុក និងយុនហ្គី ក៏ស្រែកឡើងព្រមគ្នាមិនខ្វល់ថាទីនេះជាមន្ទីរពេទ្យឬក៏អ្វីនោះទេ
"អ្នកណាឲ្យឯងនិយាយហាស៎"នាយមិនលែងតែក៏បន្ថែមកម្លាំងទាញលើសដើម
"តែអាយុនវាជាអ្នកនិយាយមុនយើងទេ"ហូសុក ក៏និយាយរកយុត្តិធម៌ឲ្យខ្លួន មែនហើយរឿងនេះយុនហ្គី ជាអ្នកចាប់ផ្តើមនិយាយមុនពិតមែន។
"បានហើយៗឈប់ទៅ ពួកឯងនេះនៅឈ្លោះគ្នាដូចក្មេងទៅកើតដែរ ទីនេះជាមន្ទីរពេទ្យណាឲ្យចេះក្រែងចិត្តអ្នកជម្ងឺផងទៅ"អត់មិនបានជុងវុន ក៏ស្ដីឲ្យក្មេងមិនចេះធំទាំងបីនាក់នោះ ជុងហ្គុក ក៏ព្រមលែងដៃចេញពីត្រចៀករបស់ពួកគេ តែភ្នែកក៏ចេះតែសម្លឹងមិនដាក់ នឹកឃើញអីបានជាទៅនិយាយប្រាប់គេថាខ្លួនរត់លេងស្រាតខោពីក្មេងដូច្នេះ?
"ថេយ៍ អស់អីហើយមែនទេ?"បន្ទាប់ពីស្ងាត់មាត់អស់ហើយ ជុងវុន ក៏សួរទៅកាន់ថេយ៉ុង ឃើញដូច្នោះជុងហ្គុក ក៏ជ្រែកកន្លែងជីមីន ដើម្បីបានខ្លួនមកអង្គុយជិតសំណព្វចិត្តវិញ។
ភាគទី23:សង្សារសំណព្វចិត្ត
Start from the beginning
