ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក

Start from the beginning
                                    

   គ្រប់គ្នារងចាំនៅពីមុនបន្ទប់សង្គ្រោះបន្ទាន់ ប៉ាម៉ាក់ និងបងប្រុសថេហ្យុងក៏មកអង្គុយចាំដុកទ័រ ចេញមកវិញដែរ ។ ចំណែកណាសុី នាងក៏ត្រឡប់ទៅវិញ គ្រប់គ្នាលេីកលែងទោសឱ្យនាងនូវរឿងរ៉ាវកាលពីមុន ហេីយក៏អរគុណនាងដែលព្យាយាមជួយថេហ្យុង ដែរ។ ណាសុី នាងបានដឹងខ្លួននៅពេលប៉ារបស់នាង ប្រៀនប្រដៅនិងដាស់តឿននាងជាច្រេីនលេីកច្រេីន សារ  ណាមួយគ្រួសារនាងក៏ធ្លាក់ចុះដែរបន្ទាប់ពីមានព័ត៌មានមិនល្អនោះផ្ទុះចេញ ទេីបនាងកែខ្លួន ដឹងកំហុសហេីយពេលនេះនាងក៏មានហាងសម្លៀកបំ ពាក់ផ្ទាល់ខ្លួនមួយដែរ ។

/ក្រាក/
" លោក ដុកទ័រ ប្រពន្ធ និងកូនខ្ញុំយ៉ាងម៉េចហេីយ " ជុងហ្គុក ស្ទុះទៅរកដុកទ័រមុនគេ ពេលគាត់ដេីរចេញមកវិញ
" អ្នកជំងឺមានសុវត្ថិភាពទាំងម្ដាយនិងកូន តែពេលនេះសុខភាពទាំងទាំងនិងកូនចុះខ្សោយខ្លាំងណាស់ តាមដែលពិនិត្យមក គាត់ប៉ះទង្គិចពីចំហៀងទេីប មិនប៉ះពាល់ទារក ប៉ុន្តែដោយសារបាត់បង់ឈាមច្រេីនទេីបចុះខ្សោយបែបនេះ "
" ចុះមានប៉ះពាល់អ្វីទៀតដែរទេ? "
" បាទ គឺអ្នកជំងឺប៉ះទង្គិចជេីងខាងឆ្វេងខ្លាំង បណ្ដាលឱ្យប្រះស្រាំឆ្អឹង គាត់អាចនឹងដេីរមិនបាន មួយរយៈ ប៉ុន្តែខាងយេីងនឹងព្យាយាមជួយបន្ថែម ឱ្យអស់ពីសមត្ថភាព "
" ថេហ៍! "
" ខ្ញុំសុំលាសិនហេីយ "
" ឈប់សិនលោកគ្រូពេទ្យ ពួកយេីងអាចចូលទៅមេីលកូនថេហ៍បានទេ? "
" មិនទាន់បានទេ ចាំខាងយេីងបញ្ជូនទៅបន្ទប់សម្រាកធម្មតាវិញសិន "
" ចាស៎ អរគុណលោកគ្រូពេទ្យ " លោកស្រី ដេយ៉ុង និយាយទៅកាន់លោកគ្រូពេទ្យ គាត់ញញឹមហេីយដេីរចេញទៅ
" ហឹកៗ កូនថេហ៍ " លោកស្រី ដេយ៉ុន យំសឹងអស់ពីខ្លួនទៅហេីយ កូនចិញ្ចឹងមកគាត់មិនដែលឱ្យគេមានរបួសធ្ងន់សូម្បីម្ដង តែពេលគេជួបគ្រោះថ្នាក់ធ្ងន់ធ្ងរថ្នាក់នេះ ម្ដាយណាដែលទ្រាំបានទៅ
" ម៉ាក់ មិនអីទេៗ ថេហ៍រឹងមាំ ប្អូននឹងដឹងខ្លួនឆាប់ៗ មិនខានទេ " ជីន ចូលទៅលួងលោមម៉ាក់
" ប្អូនឈឺយ៉ាងណាទៅជីន? ម៉ាក់អាណិតប្អូន "
" ជុងហ្គុក រឿងឡានដែលបុកថេហ៍ យ៉ាងម៉េចហេីយ? "
" ខ្ញុំឱ្យយ៉ាងប៊ីន ទៅឆែកមេីលកាមេរ៉ា ហេីយឱ្យគេយកទៅឱ្យប៉ូលីសស៊េីបរកឱ្យ បានដំណឹងគេនឹងទាក់ទងមកមិនខាន "
" ឯងមានសង្ស័យនរណាដែរទេ? ឡាននោះច្បាស់ជា មានគុំនុំអីនឹងថេហ្យុងមិនខានទេ មិនចឹងគេមិនមែនសំដៅមកបុកថេហ៍នោះទេ " លោក ស៊ូហូ ជាប៉ារបស់ថេហ៍ និយាយឡេីងមក ធ្វេីឱ្យជុងហ្គុកចាប់ផ្ដេីមរកនឹក បេីគិតទៅថេហ៍មិនដែលទៅមានរឿងជាមួយនរណាទេ តេីអ្នកណាទៅ?
" ខ្ញុំមិនដឹងនោះទេ ពួកយេីងមិនដែលទៅមានជម្លោះជាមួយអ្នកណានោះទេ "

   បន្ទាប់ពីពិភាក្សាគ្នារួច ថេហ្យុងក៏ត្រូវបញ្ជូនទៅបន្ទប់សម្រាកតាមដានធម្មតាវិញ តែលក្ខណៈ វីអាយភី ណាមួយ ថេហ្យុងនៅខ្សោយពេទ្យក៏ត្រូវនៅតាមដានឱ្យបានល្អិតល្អន់ផងដែរ ។ គ្រប់គ្នាសុទ្ធតែពិបាក ចិត្តជាពិសេសជុងហ្គុក នាយមិនអាចការពារមនុស្សជាទីស្រឡាញ់បាន បេីអាចនាយសុំជាអ្នកគេងនៅទៅគ្រែនេះវិញ នាយសុំជាអ្នកដែលគេងពាក់បំពង់អុកសុីសែន សុំជាអ្នកគេងរុំបង់ សុំជាអ្នក ប្រះស្រាំឆ្អឹងជេីងដែលដេីរមិនរួចមួយរយៈ ហេីយក៏សុំជាអ្នកដែលគេងជាមួយនឹងឧបករណ៍វាស់ចង្វាក់ បេះដូង ដ៏រញ៉េរញ៉ៃនេះដែរ ។ អ្វីដែលនាយសុំវិញនោះគឺសុវត្ថិភាព របស់ ថេហ្យុង ប្រពន្ធរបស់នាយ និងកូនដែលមិនទាន់ឃេីញពន្លឺថ្ងៃនៅឡេីយ ។ ថេហ្យុង មិនចូលចិត្តពេទ្យ មិនចូលចិត្តក្លិនថ្នាំ ហេតុអ្វីពេលនេះ គេគេងស្ដូកស្ដឹងក្នុងមន្ទីពេទ្យដែលមានក្លិនថ្នាំក្រពុល បែបនេះទៅវិញ?

    / រីង ៗ ៗ /

   « ហាឡូ ខ្ញុំ ចន ជុងហ្គុកនិយាយ»
   « បាទជំរាបសួរលោកចន ខ្ញំជាសមត្ថកិច្ច ដែលកាន់រឿងក្ដីរបស់អ្នកប្រុស ចន ថេហ្យុង ខ្ញុំរកតម្រុយឡាននោះនិងស៊េីបដឹងម្ចាស់ហេីយ សូម លោកអញ្ជេីញមកប៉ុស្តិ៍ ប៉ូលីសបន្តិច »
   « បាទ បាន ខ្ញុំនឹងទៅ ឥឡូវនេះ »




_________
អរគុណសម្រាប់ការគាំទ្រ
ស្រឡាញ់អ្នកអាន 😘
សូមជួយ Vote និង Follow acc របស់ខ្ញុំផង

You're my heart [ COMPLETE]Where stories live. Discover now