ភាគទី 34 : លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក

Start from the beginning
                                    

   " នោះជា គីម ថេហ្យុង មែនទេ? ! វាមានកូន ហេស៎? ហឹស ល្អណាស់ ព្រួញមួយបាញ់បានសត្វពីរ លេីកនេះខ្ញុំសងសឹកបងវិញហេីយ ចន ជុងហ្គុក " ស្រីស្រស់ និយាយនៅខាងក្នុងឡានម្នាក់ឯង នាងឈប់នៅហាងកាហ្វេជិតនេះក៏ប្រទះឃេីញ ថេហ្យុងកំពុងដេីរចូលហាងលក់ខេកម្នាក់ឯង

ឡានឈប់ រងចាំថេហ្យុងចេញមកវិញ ដោយបញ្ឆេះនិងដាក់លេខទុកជាស្រេច ។ គ្រាន់តែឃេីញថេហ្យុង ដេីរចេញមកភ្លាម នាងក៏ជាន់ហ្គែរសំដៅ ទៅរកនាយតូចតែម្ដង

" ថេហ្យុង!!!! ប្រយ័ត្ន " /ផាំង ..... ព្រូស/
" អឹក... " ខ្លួនប្រាណសុទ្ធតែឈាម ខ្ទាតនៅលេីផ្លូវ ចំណែកឯឡានដែលបុកក៏បេីករត់គេចទៅបាត់
   " ថេហ្យុង ឯងយ៉ាងម៉េចទៅហេីយ? " ណាសុី  លេីកខ្លួនប្រាណ ថេហ្យុង ដែលរបួសមានឈាម មកមេីល ទាំងភ័យ
   " អ្នកប្រុស ថេហ៍ អ្នកប្រុស កុំកេីតអីឱ្យសោះណា៎ ឆាប់ទេហៅឡានពេទ្យមក " ជូ ងាកទៅប្រាប់អ្នក  បេីកឡាន បេីថេហ្យុងកេីតអីនោះ រឿងធំមិនខានទេ

   គ្រែអ្នកជំងឺ កំពុងវិលកង់ញាប់ស្មេរចូលទៅក្នុងបន្ទាប់សង្គ្រោះបន្ទាន់  ហេីយទ្វារក៏បិទជិតទុកឱ្យតែ គ្រូពេទ្យជំនាញនៅខាងក្នុងប៉ុណ្ណោះ ។
   " ថេហ៍ .. ហឹក អូនមិនត្រូវកេីតអីទេ " ជុងហ្គុក ទម្លាក់ខ្លួនអង្គុយនៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ គ្រាន់តែទទួលដំណឹងភ្លាម នាយញ័រដៃធ្វេីអីមិនកេីត នាយមកដល់មន្ទីពេទ្យឃេីញពេទ្យកំពុងរុញថេហ៍ចូលបន្ទប់សង្គ្រោះបន្ទាន់តែម្ដង  តែក៏មាន ជូ និងណាសុី មកជាមួយដែរ
   " ជុងហ្គុក កូនថេហ៍ យ៉ាងម៉េចទៅហេីយ ហឹកៗ " លោកស្រីសូយ៉ុន ជាមួយនឹងស្វាមី ទេីបនឹងមកដល់ គាត់ក៏ភ័យណាស់ដែរ មិនគួរថេហ៍ជួបរឿងបែបនេះនោះទេ គេកំពុងតែមានផ្ទៃពោះផង
   " ថេហ៍ នៅខាងក្នុងម៉ាក់ គ្រូពេទ្យកំពុងជួយសង្គ្រោះគេហេីយ "
   " ហឹកៗ មកពីម៉ាក់ ម៉ាក់មិនគួរឱ្យកូនថេហ៍ ចេញទៅក្រៅនោះទេ ហឹកៗ ម៉ាក់មេីលថែកូនប្រសារនិងចៅម៉ាក់មិនបានល្អ "
   " បានហេីយអូន កុំបន្ទោសខ្លួនឯងអី " លោក ដេស៊ុក លួងលោមប្រពន្ធ គាត់ក៏បារម្ភមិនចាញ់គ្នាដែរ
   " មែនហេីយ អ៊ំស្រីកុំបន្ទោសខ្លួនឯងអី ខ្ញុំបានឃេីញឡានមួយនោះសំដៅមករកថេហ្យុងតែម្ដង ដូចជាមានចេតនាចឹង តែមេីលមិនឃេីញអ្នកបេីកទេ ព្រោះឡានលឿនពេក " ណាសុី និយាយប្រាប់ទៅគ្រប់គ្នា
   " ហេតុអី ក៏នាងនៅទីនោះដែរ? " ជុងហ្គុក ទេីបនឹងចាប់អារម្មណ៍  នាយបារម្ភពីថេហ្យុងពេកក៏មិនបានសួរនាង
   " ខ្ញុំចូលហាងនំខេក ជួបនឹងថេហ្យុង ខ្ញុំនិយាយ សុំទោសរឿងកាលពីលេីកមុន គេដេីរចេញមកក្រៅ មុនខ្ញុំបន្តិច ហេីយខ្ញុំចេញមកតាមក្រោយក៏ក្រលេកឃេីញឡានមួយសំដៅមករកគេ ខ្ញុំបានចូលទៅទាញដៃគេ តែមិនផុតឡាននោះ ហេីយឡានក៏បុកថេហ្យុងតែម្ដង " ណាសុី ប្រាប់គ្រប់យ៉ាង នាងពិតជាបានទាញថេហ្យុងមែន តែមិនផុត តែក៏បេីមិនបាននាងថេហ្យុង ធ្ងន់ធ្ងរជាងនេះមិនខាន
   " ខ្ញុំនឹងឱ្យ គេឆែកមេីលកាមេរ៉ាសុវត្ថិភាពនៅ ទីនោះ "

You're my heart [ COMPLETE]Where stories live. Discover now