ភាគទី 32 :

Start from the beginning
                                    

   " បងនៅមិនទាន់ឱ្យកាដូអូននោះទេ " ស្ងាត់បន្តិច ជុងហ្គុក ក៏និយាយឡេីង

   " គ្រាន់តែប៉ុណ្ណេះគ្រប់គ្រាន់ហេីយ មិនបាច់មានកាដូទេ តែអូនក៏មានរបស់ឱ្យបងដែរ " គេវិសនឹងភ្លេចទៅហេីយបេី ប្ដីមិននិយាយរឿងកាដូ

   " បងបានត្រៀមរួចរាល់ ចុះអូន? អូនឱ្យអ្វីបង? "

   " ចាំមេីលខ្លួនឯងទៅ  តែបងឱ្យកាដូអូនមុនសិនមក" ថេហ្យុង សេចស្ញេញដាក់ អ្នកជាប្ដី  ជុងហ្គុក ឱនទៅថេីបថ្ពាល់ទន់ៗមួយខ្សឺត មុននឹងងេីបទៅបេីកថតតុ ហេីយទាញមកប្រអប់បួនជ្រុង តូចល្មម ដេីរមកលេីគ្រែវិញ

   " នេះជាកាដូរបស់បងសម្រាប់ ថ្ងៃពិសេសរបស់អូន" ជុងហ្គុក បេីកប្រអប់តូចនោះឱ្យថេហ្យុងមេីល

   " នេះ!? ហឹក ជារបស់អូនឬ? " ថេហ្យុង រំភេីបចិត្តជាខ្លាំងពេលឃេីញ ខ្សែដៃដ៏ស្រស់ស្អាហនៅក្នុងកាដូនោះ

   " មែនហេីយ ស្រឡាញ់ទេ? "

   " ច្បាស់ជាស្រឡាញ់ហេីយ អរគុណបងណាស់ "

   " មោះចាំបងពាក់ឱ្យ "  ជុងហ្គុកពាក់ខ្សែដៃ លេីដៃស្រឡូន ធ្វេីឱ្យកាន់តែស្រស់ស្អាតថែមទៀត

   " ស្អាតណាស់ បងទិញវាពីពេលណា? "

   " បងឱ្យហូស៊ុក ដេញថ្លៃមកពីជប៉ុន មានចង់បានវាច្រេីនណាស់ តែអូនសំណាងជាងគេ ដែលបានវា "

   " មែនហេីយអូនសំណាងដែលបានខ្សែដៃនេះ និងបានបង ព្រោះមានមនុស្សស្រីច្រេីនណាស់ដែលចង់បានបង "

   " ចេះនិយាយផ្អែមល្ហែមមកពីណា  ចុះកាដូបងនោះ? "

   " មែនហេីយ នេះជាកាដូបង " ថេហ្យុង រ៉ូតកាតាប ទាញយក សឺមីពណ៌ខ្លាញ់ក្ដាមដែលមានចងបូរចេញមកក្រៅ

   " ជាអ្វី? " ជុងហ្គុក ទទួលយកមកមេីលទាំងឆ្ងល់

   " បេីកមេីលខ្លួនឯងទៅ "

   ជុងហ្គុក ស្រាយខ្សែបូរចេញ ហេីយហូតចេញក្រដាស នៅខាងក្នុងចេញមកមេីល នាយ មិនដឹងនោះទេថាវាជាអ្វី តែមិនទាន់បានមេីលផងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងម្ល៉ះ? នាយអាន ដោយយកចិត្តទុកដាក់ ហេីយក៏មេីលមុខរាងតូចទាំងភ្ញាក់ផ្អេីល

You're my heart [ COMPLETE]Where stories live. Discover now