ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ

Start from the beginning
                                    

   សាណា ដេីរចេញមកតាមក្រោយ ជុងហ្គុក នាងឃេីញនាយកំពុងនិយាយជាមួយមនុស្សប្រុសម្នាក់ ទៀត មុននឹងដេីរទៅឡេីងឡានជាមួយគ្នា គេម្នាក់ នោះប្រហែលជាមិត្តដែលគេណាត់ជាមួយហេីយ ។

   ត្រូវហេីយ ពេលនេះជុងហ្គុក កំពុងនៅ ខុនដូរបស់ហូស៊ុក ជាមិត្តរបស់នាយ ។ ហូស៊ុក ទេីបត្រឡប់មកពីជប៉ុនវិញ ទេីបជុងហ្គុកឱ្យយ៉ាងប៊ីន ទៅទទួល មកក្រុមហ៊ុន បន្ទាប់មកនាយក៏ជូនហូស៊ុក មកខុនដូរ ណាមួយនាយមានរឿងនិយាយជាមួយគ្នាផង ។

   " ឯណារបស់ដែលយេីងផ្ញេី? " ជុងហ្គុក សួរទៅអ្នកជាមិត្ត

   " នេះ ឯងដឹងថាពិបាកប៉ុណ្ណាទេទម្រាំបានមកនេះ?"

   " ស្អាតដូចរូបពិតមែន " ជុងហ្គុក បេីកប្រអប់ខ្សែដៃ ពេជ្រដែលមានត្បូងពេជ្រព័ទ្ធជុំវិញ វាមានបីខ្សែតូចៗជាប់គ្នា ថែមទាំងមានរំយោលឆ្មារៗផងដែរ

   " ស្អាតហេីយ កុំភ្លេច 1 លានដុល្លាវេីយ ម៉ាក់យេីងជេរយេីងកោកៗ ពេលឃេីញយេីងដេញថ្លៃយកខ្សែដៃមួយនេះ ថែមទាំងចោតថាយេីងមានសង្សាតែមិននាំទៅជួបគាត់ទៀតផង ឯងថាទៅមេីស៎ យេីងគួរតែខឹងឯងដែរទេ? "ហូស៊ុក ស្ដីឱ្យអ្នកជាមិត្ត

   " ចាំយេីងផ្ញេីលុយចូលកុងឯងវិញ មិនបាច់រអ៊ូទេ "

   " ចុះឯងប្រាប់ថេហ៍ ទេថាឯងទិញឱ្យគេ? "

   " នៅទេចាំស្អែកឱ្យតែម្ដង "

   " យេីងឃេីញព័ត៌មានឯងជាម្ចាស់ពានផ្សំរូបមន្តស្រាថ្មី អបអរផង តាមមេីលទៅកាន់តែរវល់ហេីយ"

" មែនហេីយ ព្រឹកមិញនេះក៏មានអតិថិជនធំម្នាក់ ដែរ នាងជាស្រីប៉ុន្តែមានក្លឹបច្រេីនសាខាណាស់នៅកូរ៉េ "

" មែនឬ?នែ៎ ស្រួលបួលស្រីផង ប្រយ័ត្នថេហ៍   ប្រច័ណ្ឌទៀតទៅ "

" មិនបាច់បារម្ភទេ ថេហ៍ ចេះគិតគូរ មិនមែនអង្គុយតែប្រច័ណ្ឌទេ ណាមួយយេីងមិនចូលចិត្តជិតស្និតនឹងមនុស្សស្រីទេ ឯងក៏ដឹង "

" អឺ ឱ្យវាអ៊ីចឹងឡេីង "

   " យេីងទៅវិញហេីយ "

" ទៅៗ បេីកឡានស្រួលបួលផង "

ជុងហ្គុក ចេញទៅវិញ ទាំងញញឹម នាយបានឃេីញខ្សែដៃនេះកាលពីបីថ្ងៃមុន នៅលេីបណ្ដាញសង្គមដែលដាក់ចេញថ្ងៃនៅជប៉ុន ទេីបផ្ញេីឱ្យហូស៊ុក ជួយដេញថ្លៃយកឱ្យ ព្រោះគេកំពុងនៅទីនោះស្រាប់ ខ្សែដៃនេះជាកាដូរសម្រាប់ប្រពន្ធរបស់គេនៅថ្ងៃកំណេីតនេះឯង ។

You're my heart [ COMPLETE]Where stories live. Discover now