ភាគទី 31 : ខ្ញុំមិនទុកចិត្តអ្នកនាងទៅវិញទេ

Start from the beginning
                                    

   " ខ្ញុំចូលចិត្តស្រាគ្រប់ប្រភេទ វាអាស្រ័យទៅតាមពេលវេលា ពេលញ៊ាំជាមួយស្ទេក គួរតែជាស្រាក្រហម ពេលជួបជុំគ្នា អាចជាស្រាវីស្គី "

   " ហឹស! ខ្ញុំចូលចិត្តស្រាក្រហម ព្រោះវាផ្អែម "

   " សម្រេចថាអ្នកនាងនឹងចុះកុងត្រា ជាមួយពួក យេីងមួយឆ្នាំ ត្រូវទេ? " ជុងហ្គុក សួរជាចុងក្រោយ នាយមិនសូវចូលចិត្តនិយាយប៉ុន្មានទេ ជាពិសេសជាមួយមនុស្សស្រី នេះកុំតែជាដៃគូរសហការណ៍ថ្មីទេ មិនអ៊ីចឹងនាយឱ្យលេខា ជួបជាមួយហេីយ

   " មែនហេីយ  ក្លឹបរបស់ខ្ញុំនឹងចាំចូលតែស្រាពីក្រុមហ៊ុនលោកប៉ុណ្ណោះ ក្នុងរយៈពេលមួយឆ្នាំ "

   " អូខេ សម្រេចថាបែបនឹងចុះ ខ្ញុំនឹងឱ្យលេខា ធ្វេីកុងត្រា ឱ្យអ្នកនាងចុះហត្ថលេខា នៅស្អែកនេះ "

   " រីករាយណាស់ ដែលបានសហការណ៍លោក ចន ជុងហ្គុក"

   " បាទ រីករាយដូចគ្នាអ្នកនាង សាណា ហារីតូ "

នៅថ្ងៃមុនបន្ទាប់ពីឱ្យ ហានតូ ស៊េីបប្រវត្តិជុងហ្គុក រួច សាណា បានទាក់មក ជេខេ ក្រុប ជាដៃគូររកសុី ព្រោះនាងមានក្លឹបជាច្រេីនសាខានៅកូរ៉េ ហេតុនេះ ទេីបនាងចង់នាំចូលស្រាពីជេខេ ក្រុប ទៅដាក់ក្នុងក្លឹបរបស់នាង ណាមួយនាងក៏ចង់ចូលឱ្យជិត ជុងហ្គុក ដែរ ។

" ពួកយេីងអាច ញ៊ាំបាយជាមួយគ្នាមួយពេលបានទេ? " សាណា និយាយដោយសម្លឹងមេីលទៅជុងហ្គុកមិនដាច់ភ្នែក ខាងក្រៅគេសង្ហាខ្លាំងណាស់

" អឺ... សុំទោសផង ខ្ញុំមានណាត់ជាមួយមិត្តទៅហេីយ "

" លោកមិនមែនខ្លាចមានព័ត៌មានដូចកាលពីលេីក មុនទេឬ? " នាងសួរដោយញញឹមចុងមាត់

" អ្នកនាងដឹងដែរឬ? "

" លោកល្បីយ៉ាងនេះ មានរឿងបែបនោះប្រាកដជាល្បីហេីយ "

" និយាយតាមត្រង់ទៅ ខ្ញុំមិនចូលចិត្តមនុស្សស្រីនោះទេ ណាមួយខ្ញុំរៀបការរួចហេីយ ខ្ញុំមិនចង់ឱ្យប្រពន្ធរបស់ខ្ញុំមានអារម្មណ៍មិនល្អមកលេីខ្ញុំនោះទេ"

" មិនអីទេ ខ្ញុំយល់ច្បាស់ណាស់ "

" អូខេ នេះដល់ម៉ោងណាត់ជាមួយមិត្តហេីយ សុំទោសផងមិនបាននៅកំដរអ្នកនាងទេ លាសិនហេីយ" ជុងហ្គុក ដេីរចេញទៅពីបន្ទប់ណាត់ជួប សាណា តាមមេីលពីក្រោយ នាងពិតជាចូលចិត្តមនុស្សម៉ត់ចត់ដូចជាជុងហ្គុក ណាស់ តែគួរឱ្យស្ដាយដែលនាយរៀបការរួចទៅហេីយ តែនាងនឹងនៅបន្តសាកល្បងទៀត បេីកនាងឈ្នះនាងនឹងយកជុងហ្គុក មកធ្វេីជារបស់នាងឱ្យបាន

You're my heart [ COMPLETE]Where stories live. Discover now