ភាគទី 27 : ថែមទាំងថេីបគ្នានៅក្នុងហាងទៀតផង

Start from the beginning
                                    

   " ហឹម ! បែបនឹងក៏បាន បងតាមចិត្តអូន តែបេីមិនស្រួលខ្លួនទៀត ប្រញាប់ទៅពេទ្យឮទេ? ខលហៅបងក៏បាន "

   " អូនដឹងហេីយ បងឆាប់ទៅងូតទឹកទៅធ្វេីការទៅ"

   " បាទ អូនគេងបន្តិចទៀតសិនទៅ ចាំអាហារឆ្អិនបងឱ្យមីងមេផ្ទះលេីកមកឱ្យ " ថេហ្យុង ងក់ក្បាលហេីយញញឹមស្រាល  ហេីយជុងហ្គុកក៏ទៅងូតទឹក ស្លៀកពាក់ទៅក្រុមហ៊ុនដោយមិនភ្លេចផ្ដែផ្ដាំមីងមេផ្ទះ

   ថ្ងៃនេះ យ៉ុនហី ក៏មកទទួលជីមីនទៅសាលាដែរ ពេលនេះអ្នកទាំងចាប់ផ្ដេីមទាក់ទងគ្នាហេីយ ចាស់ៗក៏ដឹងឮទាំងសងខាន តែថាមិនមែនដឹងពីក្មេងៗទេ គឺអាម៉ាមីន ជាអ្នកមកជួបគ្រួសារផាក ដោយផ្ទាល់ ហេីយក៏សម្រេចថាចាំជីមីន រៀបចប់ទេីបឱ្យពួកគេទាំងពីររៀបការ ណាមួយចង់ឱ្យពួកគេមេីលចិត្តគ្នាឱ្យបានយូរជាងនេះ ខ្លាចថាស្រឡាញ់គ្នាតែមួយឆាវ បែបយុវវ័យអីបែបនេះ ។

   " ព្រឹកមិញថេហ្យុង ខលមកប្រាប់ឱ្យសុំច្បាស់ឱ្យ ប្រាប់ថាមិនស្រួលខ្លួន អូនរវល់មិនបានទៅមេីល គេនោះទេ បេីបងទំនេរទៅមេីលគេផង " ជីមីន និយាយប្រាប់ទៅសង្សារ យ៉ាងណាយ៉ុនហ្គី និងថេហ្យុង ក៏ជាបងប្អូនជីដូននឹងគ្នាស្រាប់ទៅហេីយ

   " ថេហ្យុងឈឺអ្វី? មួយរយៈមកនេះបងក៏មិនសូវបាន ជួបថេហ៍ដែរ ជួបតែកាលទៅសួរសុខទុក  ជុងហ្គុក ប៉ុណ្ណោះ "

   " មិនដឹងទេ គេមិនបានប្រាប់នោះទេ "

   " បងនឹងឆ្លៀតទៅ ដល់ហេីយល្ងាចចាំបងមកទទួលឮទេ? "  យ៉ុនហ្គី និយាយខណៈឈប់ឡាននៅមុខសាលា

   " បេីរវល់មិនបាច់មកក៏បាន អូនឱ្យអ្នកបេីកឡានមកទទួល "

   " បងមិនរវល់ទេ សម្រាប់អូន "

   " អឹម តាមចិត្តបង បាយៗ " ជីមីន ញញឹមអឹមអៀន ហេីយ ចុះពីឡានដោយមិនភ្លេចលេីកដៃលាអ្នកម្ខាង

   ជុងហ្គុក វិញមានការប្រជុំអ្នករួមភាគហ៊ុនទាំងតូចទាំងធំ ដេីម្បីពិភាក្សារឿងស្រាថ្មីដែលនឹងប្រកាសនៅថ្ងៃខាងមុខនេះ ។ បន្ទាប់ពីប្រជុំចប់នាយ ក៏បម្រុងនឹងទៅបន្ទប់ធ្វេីការវិញ តែចៃដន្យជួបនឹង...

   " ឈប់សិនជុងហ្គុក ឮមកថាលោកជួបគ្រោះថ្នាក់ តេីពេលនេះលោកជាសះស្បេីយហេីយមែនទេ?" កញ្ញា កាង ណាសុី (អ្នកអានពីដេីមស្គាល់ហេីយថានាងជាអ្នកណា) រត់មកសួរ នាយសង្ហា  ថ្ងៃនេះនាងមកប្រជុំជាមួយប៉ា តែរឿងការងារនាងមិនចាប់អារម្មណ៍ទេ ចង់មកជួបនឹងជុងហ្គុកច្រេីនជាង

You're my heart [ COMPLETE]Where stories live. Discover now