ភាគទី 25 : សាច់ដុះក្នុងខួរក្បាល

Start from the beginning
                                    

   " ហឹកៗ ជុងហ្គុក ម៉េចនឹងអាចទៅ? តេីគាត់នឹងធ្វេីការវះកាត់នៅពេលណា? "

   " ការវះកាត់ គឺរងចាំអ្នកជំងឺ បានធូរស្រាលពីរបួស ដែលមាននៅពេលនេះសិន ព្រោះបេីសុខភាពខ្សោយ អាចនឹងមានគ្រោះថ្នាក់កាន់តែខ្លាំង "

   " បាទ អរគុណណាស់លោកគ្រូពេទ្យដែល បានជួយសង្គ្រោះប្អូនរបស់ខ្ញុំ " ថេមីន ឱនគោរពជាការដឹងគុណ

   " មិនអីនោះទេ ជាតួនាទីរបស់យេីងស្រាប់ហេីយ ពេលនេះមិនទាន់អាចចូលមេីលបានទេ ប្រហែលនៅពេលព្រឹកយេីងនឹងបញ្ជូនគាត់ទៅសម្រាកបន្ទប់ធម្មតាវិញហេីយទេីបចូលមេីលបាន លាសិនហេីយ "

   " បានហេីយ ថេហ៍ អង្គុយសិនទៅគ្រូពេទ្យប្រាកដជាអាចជួយជុងហ្គុកបាន " ជីន ឱ្យថេហ្យុងអង្គុយសិន គ្រាន់តែឮថា មានសាច់ដុះក្នុងខួរក្បាលគេភ័យកាន់តែខ្លាំងជាងមុនទៅទៀត

   បីអ្នកបងប្អូន មិនបានគេងពេញមួយយប់ ដោយ សារ ខ្លាចថាអាការៈជុងហ្គុកនឹងរេីឡេីងភ្លាមៗវិញ ទេីបនៅរងចាំខាងក្រៅ ណាមួយក៏គេងមិនលក់ដែរ ហេីយខាងក្នុងក៏នៅមានគ្រូពេទ្យដែលចាំតាមដានស្ថានភាពរបស់អ្នកជម្ងឺដែរ ។ ថេមីន និងជីន បានទូរស័ព្ទទៅប្រាប់អ្នកផ្ទះរៀងៗខ្លួន ឱ្យបានដឹងពីដំណឹងជុងហ្គុក ពួកគាត់ស្លុតចិត្តមិនស្ទេីរនោះទេ ចំណែកការងារជុងហ្គុកមានថេមីន និងយ៉ាងប៊ីនជួយមេីល ពេលនេះទោះជារវល់នឹងកូនតូចប៉ុណ្ណា ក៏ថេមីន មិនអាចទុកការងារប្អូនប្រុសចោលបានទេ ។ ពេលព្រឹក មកដល់ ជីនក៏ទៅក្រុមហ៊ុន សិន ចំណែក ថេមីនក៏ទៅផ្ទះមេីលប្រពន្ធកូនបន្តិសសឹមទៅមេីលការងារ ក្រុមហ៊ុន ដែរ ។
   ពេលនេះ ប៉ាម៉ាក់ ជុងហ្គុក បានមកមេីលកូនប្រុស នៅមន្ទីពេទ្យ លោកស្រីសូយ៉ុន យំមិនឈប់ កូនប្រុសមិនដែលធ្លាប់មានរបួសធ្ងន់តាំងពីតូច ពេលនេះបែរជាជួបរឿងអាក្រក់ទៅវិញ ។

   " បានហេីយអូន កូនច្បាស់ជាមិនអីទេ" លោកដេស៊ុក លួងលោមប្រពន្ធ គាត់យំតាំងពីទទួលបានដំណឹងពីថេមីនមកម្ល៉ះ

   " អូនបារម្ភពីកូនណាស់ ពេលនេះហេីយនៅមិនទាន់ខ្លួនទៀត "

   " មិនអីនោះទេ កូនច្បាស់ជាដឹងខ្លួនឆាប់ៗមិនខាន " ទោះក្នុងចិត្ត បារម្ភពីកូន គាត់ក៏មិនអាចទន់ខ្សោយចំពោះមុខប្រពន្ធនិងកូនប្រសារបានដែរ 

You're my heart [ COMPLETE]Where stories live. Discover now