ភាគបញ្ចប់ : The Owner Of My Heart

10.4K 925 89
                                    

[ Rome Italy ]

    ទីក្រុងរ៉ូមគឺជារាជធានីនៃប្រទេសអ៊ីតាលី ។ ទីក្រុងរ៉ូមត្រូវបានគេស្គាល់ដោយសារស្ថាបត្យកម្មដ៏គួរឱ្យភ្ញាក់ផ្អើលដោយមាន Colleseum, Pantheon, និង Trevi Fountain ជាការទាក់ទាញដ៏សំខាន់ ។ ហើយវាក៏ជា​មជ្ឈមណ្ឌល​នៃ​ចក្រភព​រ៉ូម​ដែល​គ្រប់គ្រង​ទ្វីបអឺរ៉ុប​ជាច្រើន​សម័យកាល ។

« វាក៏ជារាជធានីនៃតំបន់ Lazio ដែលជាមជ្ឈមណ្ឌលនៃទីក្រុង Metropolitan នៃទីក្រុងរ៉ូម និងជាសហគមន៍ពិសេសមួយដែលមានឈ្មោះថា Comune di Roma Capitale ។ ដោយសារតែប្រវត្តិសាស្រ្ត សិល្បៈ ស្ថាបត្យកម្ម និងភាពស្រស់ស្អាតរបស់វា បែបនេះហើយទើបរ៉ូមបានក្លាយជាទីក្រុងដ៏ពេញនិយមបំផុតមួយរបស់បណ្តាលមនុស្សនៅលើពិភពលោក ។ ទីក្រុងរ៉ូមសម័យទំនើបមានប្រភពទឹកចំនួន 280 និងព្រះវិហារច្រើនជាង 900 ។ កាក់ដែលមានតម្លៃជិត 700,000 អឺរ៉ូត្រូវបានបោះចូលទៅក្នុងទឹកហូរ Trevi ក្នុងទីក្រុងរ៉ូមជារៀងរាល់ឆ្នាំ »

« ទីក្រុងរ៉ូមត្រូវបានបង្កើតឡើងនៅឆ្នាំ 753 មុនគ.ស ដោយ Romulus ។ វាគឺជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងប្រទេសអ៊ីតាលី ។ មិនត្រឹមតែប៉ុណ្ណោះទីក្រុងរ៉ូមមានអាយុកាលច្រើនជាងសាធារណរដ្ឋអ៊ីតាលី 2,500 ឆ្នាំជាង ។ ទីក្រុងរ៉ូមបានក្លាយជារាជធានីនៃប្រទេសអ៊ីតាលីក្នុងឆ្នាំ 1871 ។ ឈ្មោះហៅក្រៅរបស់ទីក្រុងរ៉ូមគឺ Caput Mundi ជាភាសាអ៊ីតាលីសម្រាប់រាជធានីនៃពិភពលោក។ »

« ទីក្រុងរ៉ូមសព្វថ្ងៃនេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដោយសារភាពសម្បូរបែបដែលមិនអាចគណនាបាននៃវត្ថុបុរាណវិទ្យា និងសិល្បៈរបស់វា ក៏ដូចជាភាពទាក់ទាញនៃប្រពៃណីដ៏ពិសេសរបស់វា ភាពស្រស់ស្អាតនៃទិដ្ឋភាពបែប Panoramic និងភាពអស្ចារ្យនៃភាពអស្ចារ្យរបស់វា »

« អូនមិនស្មានថាបងដឹងច្រើនដល់ថ្នាក់នេះទេ បងចងចាំបានល្អខ្លាំងណាស់ » Feahyung លាន់មាត់ស្ងើចសរសើរស្វាមីព្រមជាមួយស្នាមញញឹម ។ មួយព្រឹកទៅហើយដែលគេបានដើររៀបរាប់ប្រាប់ខ្លួននិងកូនពីស្រុកកំណើតរបស់គេ កន្លែងណាៗយ៉ាងម៉េចគេដឹងគ្រប់យ៉ាងតែម្តង ។

« ពិតមែនហើយដាៗ លោកប៉ាឆ្លាតខ្លាំងណាស់ » នាងតូច Fariya ស្ថិតក្នុងវ័យ 9 ឆ្នាំក៏ចាប់បន្លឺឡើងបន្តពី Appa របស់ខ្លួន សរសើរលោកប៉ាសង្ហាររបស់ខ្លួនទាំងញញឹមយ៉ាងស្រស់ធ្វើឱ្យគេអត់មិនបាននឹងលើកកូនស្រីបណ្តូលចិត្តឡើងមកពរជាប់ដៃថើបថ្ពាល់នាងខ្សឺតៗបង្កប់ទៅដោយក្តីស្រឡាញ់ដ៏សែនលើសលប់ ។

The Owner Of My Heart (✔️)Where stories live. Discover now