EP139 : អូនគិតថាធម្មតាឬ??

5.9K 564 13
                                    

    ក្រោយពីបញ្ចប់កិច្ចការនៅខាងនោះហើយ ពួកគេធ្វើដំណើរត្រឡប់មកដល់វិមានវិញ ដោយមាន Mareal មកជាមួយ ព្រោះ Rose សុំឱ្យហៅនាងមកលេងជាមួយបានជាគ្នា ដូចដែលដឹងថាលោកប៉ារបស់នាងនឹងមិនប្រកែកជាមួយអ្វីដែលកូនសុំនោះឡើយ ។

« អូនចង់សម្រាកសិនទេ?? » ពេលដើរមកដល់មាត់ជណ្តើរផ្លូវត្រូវបំបែក Jungkook ក៏ងាកមុខទៅសួរ Tae ក្រែងគេនៅមិនទាន់ស្រួលចង់សម្រាកបន្តអ្វីបែបនឹង បើមិនសម្រាកទេ គេនឹងនាំទៅបន្ទប់ហាត់បាញ់កាំភ្លើងតែម្តង ។

« អត់ទេ » បន្ទាប់ពីទទួលចម្លើយពីប្រពន្ធបានហើយ Jungkook ក៏ដើរមកឈរទល់ពីមុខកូនស្រី ព្រោះគេមានរឿងខ្លះត្រូវនិយាយជាមួយនាង ។

« ប៉ាអនុញ្ញាតិឱ្យនាងនៅលេងទីនេះជាមួយកូនសិនបាន តែល្ងាចនាងត្រូវទៅផ្ទះវិញ ហើយកុំនាំនាងដើរទៅណាផ្តេសផ្តាសឮទេ?? ស្តាប់បង្គាប់របស់ប៉ា »

« ចាស លោកប៉ា » Rose អោនក្បាលចុះទទួលស្តាប់រាល់បង្គាប់របស់លោកប៉ា ហើយក៏ដឹកដៃ Mareal រត់ឡើងទៅតាមផ្លូវជណ្តើរមួយទៀត ដោយមាន Vanilla នៅដើរតាមពីក្រោយទាំងមុខក្រញូវមិនបាត់នោះទេ ។

« មើលទៅ Vanilla មិនចូលចិត្តនាងទាល់តែសោះ អូនចង់ឱ្យកូនមានមិត្តភក្តិខ្លះណា៎បង » ពេលឃើញ Jungkook ឡើងមកដល់កន្លែងខ្លួន Tae ក៏ចាប់ផ្តើមនិយាយឡើង ។ ខ្លួនបានសង្កេតមើលយូរណាស់ហើយតែ Vanilla នៅតែបែបនេះ កាន់តែធំនាងកាន់តែចម្លែកឡើងៗ សូម្បីតែខ្លួនជា Appa ក៏តាមមិនចង់ទាន់នាងដែរ ។

« តាមតែកូនចុះ បងថាពួកយើងមិនគួរចាត់ចែងរឿងអស់ទាំងនោះឱ្យកូនទេ ត្រឹមតែមើលថែរនិងការពារកូនទៅគឺបានហើយ »

« មិនបាច់ឆ្ងល់ទេថាកូនខូចមកពីអ្នកណា គឺមកតែពីបងនឹង » នាយយូច លើកដៃចង្អុលទៅចង្អុលចំទ្រូងរបស់គេ រួចក៏បើកទ្វារចូលទៅបន្ទប់ហាត់សមបាញ់កាំភ្លើងមុនគេ តែគេក៏មិនបានទៅណាឆ្ងាយដែរ ព្រោះថ្ងៃនេះមានតួនាទីជាគ្រូត្រូវបង្រៀននោះអី ។

« បងខុសត្រង់ណា?? បងតាមចិត្តកូនរបស់បងមានអ្វីត្រូវខុស លោកប៉ាក៏ត្រូវស្រឡាញ់កូនបែបនឹងហើយ » គេលើកចញ្ចើមសួរជាសំណួរបកទៅប្រពន្ធវិញ គេមិនដែលគិតថាគេខុសឡើយដែលគេផ្គាប់ចិត្តកូន ។ ពួកគេជាកូនរបស់គេណា៎ មកពីស្រឡាញ់ទើបគេធ្វើបែបនឹងនោះ ។

The Owner Of My Heart (✔️)Where stories live. Discover now