EP81 : ខ្ញុំមិនឱ្យប៉ាកើតអ្វីទេ

7K 641 46
                                    

« កូននិងនាំប៉ាទៅមន្ទីរពេទ្យ ប៉ាកុំបិទភ្នែកឮទេ ប៉ាមិនត្រូវកើតអ្វីទាំងអស់ » កម្លោះតូច បន្លឺឡើងតិចៗ លូកដៃដែលជាប់ចំណងរបស់ខ្លួនទៅជូតឈាមនៅគែមមាត់លោកប៉ាចេញថ្នមៗ ក្រវីក្បាលតតាត់ហាមហើយហាមទៀតមិនឱ្យលោកប៉ាបិទភ្នែកនោះឡើយ ។

« ឱ្យកាំបិតមកយើង »

« ឮយើងនិយាយទេ?!!! » គេស្រែកទៅម្តងទៀត ហើយលើកនេះអាម្នាក់ដែលចាប់គេអម្បាញ់មិញក៏បោះកាំបិតឱ្យមែន Jungwon ប្រញាប់រើសកាំបិតមកកាន់និងដៃរកកន្លែងដែលគេអាចដាក់កាំបិតអារខ្សែវិញបាន ព្រោះគ្មានអ្នកណាអាចជួយអារបានទេ ។

« Won..អឹក.. » គ្រាន់តែគេបង្ហើបបបូរមាត់បំណងចង់ហៅកូនប្រុស តែឈាមក៏ហូរចេញតាមមាត់មកប្រណាំងជាមួយគេ មិនឱ្យគេនិយាយចេញមករួចឡើយ ។

« មិនបាច់និយាយអ្វីទេ » គេងាកមុខទៅតបនិងលោកប៉ាវិញ ខំកកិតដៃនិងកាំបិតដើម្បីស្រាយចំណងដៃចេញវិញ ប៉ុន្តែទម្រាំតែរួចដៃគេក៏ប៉ះកាំបិតបង្កជាស្នាមរបួសមកមិនចេះតិចកន្លែងនោះទេ ។

« ឯងនៅឈរឆ្មឹងបែបនេះធ្វើស្អី??!! យកឡានមកជូនគាត់ទៅមន្ទីរពេទ្យ!!! »

« ហ៉ឹសៗ ទៅមន្ទីរពេទ្យ មិនទុកឱ្យវាងាប់នៅត្រង់នេះតែម្តងទៅ មិនបាច់ពិបាកយកទៅណាឆ្ងាយ »

« បិទមាត់ឯងទៅអាកំសាកញី ឯងទេដែលត្រូវងាប់ យើងនិងសម្លាប់ឯង » Jungwon ដកដៃចេញពីក្បាលលោកប៉ាមកវិញ ក្រោកឈរពេញកម្ពស់លើកដៃចង្អុលមុខ Vencher ស្រែកឡើងមកមួយទំហឹងៗមិនប្រាប់ក៏ដឹងដែលថាគេខឹងខ្លាំងណាស់ ។

៚ ផាំង ៚

« ស្រែកទៅ!! ស្រែកថាឯងឈឺ » Vencher គំហកឡើងខ្លាំងៗ ខឹងឡើងញ័រដៃទទ្រើតដោយសារតែ កម្លោះតូច គេមិនបានស្រែកត្អូញត្អែរថាឈឺឡើយ ទោះជាជើងគេកំពុងតែត្រូវរបួស គេនៅឈរធ្មឹងហាក់ដូចជាគ្មានរឿងអ្វីកើតឡើងចំពោះគេទាល់តែសោះ សម្លឹងមើលមកខ្លួនដោយក្រសែរភ្នែកបង្កប់ទៅដោយកំហឹង ។

« ទោះឯងបាញ់យើងគ្រប់កន្លែងទៀត យើងក៏មិនស្រែកដែរ ឈ្វើយ!!! អាកំសាកញី មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាឯងមិនអាចឈ្នះប៉ាយើងបាន ព្រោះតែឯងកំសាក ឯងវាកំសាក » មិនខ្ចីខ្លាច មិនខ្ចីព្រឺ ប៉ាគេប្រាប់គេយ៉ាងមិច បង្រៀនគេយ៉ាងមិចគេចាំបានទាំងអស់ ទោះជាខ្លួនកំពុងតែឈរនៅកន្លែងដែលគ្មានសុវត្ថិភាពក៏ដោយ ក៏មិនត្រូវទន់ខ្សោយនោះដែរ ។ ចុះរឿងអ្វីដែលគេត្រូវស្រែកដោយសារតែគ្រាប់កាំភ្លើងមនុស្សកំសាកដូចមនុស្សម្នាក់នេះនោះ ។

The Owner Of My Heart (✔️)Where stories live. Discover now