EP120 : ហេតុអ្វីគេស្រឡាញ់ឯងខ្លាំងម្ល៉េះ?!!

5.6K 607 91
                                    

ព្រឹកព្រលឹមថ្ងៃថ្មីក៏បានឈានចូលមកដល់ ហើយក៏ជាថ្ងៃដែលអាល្អិតរបស់ពួកយើងពេញវ័យអាយុ 18 ឆ្នាំ ។ អ្នកគ្រប់គ្នានៅទីនេះកំពុងតែដុតដៃដុតជើងរៀបចំធ្វើម្ហូបអាហារហើយអ្នកខ្លះក៏ទៅរៀបចំកន្លែងធ្វើពិធី ។ ដោយឡែកអីអ្នកដែលជាម្ចាស់ខួបនៅសំងំតែក្នុងបន្ទប់មិនក្រោកចេញទៅណានោះទេតាំងពីព្រឹកគេបានលើកយកការមិនស្រួលខ្លួនមកបាំងមុខ ទាំងដែលការពិតគេកំពុងតែពិបាកចិត្ត ។

« ក្រាក* យ៉ាងមិចហើយ In អូនមានបានធូរខ្លះទេ?? ទៅពេទ្យឬអត់បងជូនទៅ?? » Jungwon បើកទ្វារដើរចូលមកដាក់ខ្លួនអង្គុយក្បែរគូដណ្តឹងដែលកំពុងសំងំក្រឡំភួយនោះ អង្អែលសក់គេថ្នមៗរួចទើបអោនទៅថើបពីក្រោយមួយខ្សឺត ។

« មិនបាច់ទេបងប្រុស ខ្ញុំអស់អីហើយ »

« ងូចទឹកចេញទៅអញ្ចឹង បងនាំទៅកន្លែងមួយ ម៉ោះ!! បងជួយ » អ្នកកម្លោះ សកដៃទៅជួយទាញភួយចេញពីគេ គ្រាលគេឱ្យងើបអង្គុយឱ្យបានស្រួលបួល បម្រុងនឹងថាលើកបីគេឡើងទៅហើយ តែគេក៏និយាយបង្អាក់ជាមុន ៖

« ខ្ញុំអាចថើបបងប្រុសបានទេ?? »

« ហ្ហឹម? »

« ខ្ញុំចង់ថើបបង..អឹប!!..ហ្ហឹម~~ » លើកនេះមិនឱ្យ អាល្អិត បញ្ចប់ប្រយោគទាន់ កម្លោះសង្ហា ក៏អោនមុខទៅផ្អឹបបបូរមាត់បឺតច្បូតបបូរមាត់តូចច្រមិចថ្នមៗ បន្តឹងដៃអោបគេកាន់តែណែនឡើងៗ ខណៈឯគេក៏កំពុងក្តាប់អាវគូដណ្តឹងយ៉ាងណែន បិទភ្នែកតប.តស្នាមថើបទៅវិញយ៉ាងពេញចិត្ត ។

« សឺត!! សុំទោស បងភ្លេចខ្លួន » Jungwon ដកបបូរមាត់ចេញមកវិញ រួចក៏ផ្អឹបទៅថើបថ្ងាសគេមួយខ្សឺតជំនួស ភ្លឹចខ្លួនថើបគេខ្លាំងពេកដល់ថ្នាក់គេមុខឡើងក្រហមអស់ទៅហើយ ។

« នៅបែបនេះសិនហើយ » អាល្អិត ប្រញាប់លើកដៃទៅចាប់ដើមដៃគេឃាត់មិនឱ្យលើកបីខ្លួនឡើង ជ្រុបមុខចូលទៅក្នុងប្រអប់ទ្រូងរបស់គេវិញរួចទើបដកដៃលែងចាប់ដៃគេទៀត ពេលគេនៅស្ងៀម ។

« អូនកើតអ្វីឬ?? » អ្នកកម្លោះ ឈ្ងោកមុខទៅសួរគូដណ្តឹងរបស់ខ្លួន ឃើញគេបញ្ចេញកាយវិការប្លែកៗចេញមករហូត មិនដឹងថាគេពិបាកចិត្តរឿងអ្វីឡើយ មនុស្សដូចជា Insu រឿងល្មមៗគេមិនព្រមប្រាប់ទេ ចូលចិត្តតែលាក់លៀមខ្លួនរហូត ។

The Owner Of My Heart (✔️)Where stories live. Discover now